ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់ប្រកាសត្រៀមប្រយុទ្ធជាមួយអាមេរិក-អ៉ីស្រាអែលយ៉ាងតិច៦ខែទៀត​

1 ថ្ងៃ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អ៉ី​រ៉​ង់​អះអាង​ នា​ថ្ងៃ​ទី​៨​ មីនា ​ថា ខ្លួន​អាច​បន្ត​ប្រយុទ្ធ​ជាមួយ​អា​មេ​រិ​ក​ និង​អ៉ី​ស្រា​អែ​ល​បាន​យ៉ាងតិច​៦​ខែ​ទៀត ខណៈ​អ៉ី​ស្រា​អែ​ល​នា​ព្រឹក​ព្រលឹម​ថ្ងៃ​នោះ វាយប្រហារ​សណ្ឋាគារ​មួយ​នៅ​កណ្ដាល​ក្រុង​បេ​រូត​រដ្ឋធានី​លី​បង់…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អ៉ី​រ៉​ង់​អះអាង​ នា​ថ្ងៃ​ទី​៨​ មីនា ​ថា ខ្លួន​អាច​បន្ត​ប្រយុទ្ធ​ជាមួយ​អា​មេ​រិ​ក​ និង​អ៉ី​ស្រា​អែ​ល​បាន​យ៉ាងតិច​៦​ខែ​ទៀត ខណៈ​អ៉ី​ស្រា​អែ​ល​នា​ព្រឹក​ព្រលឹម​ថ្ងៃ​នោះ វាយប្រហារ​សណ្ឋាគារ​មួយ​នៅ​កណ្ដាល​ក្រុង​បេ​រូត​រដ្ឋធានី​លី​បង់ ដោយ​ចាត់​ទុក​សណ្ឋាគារ​នោះ​ថា​ ជា​កន្លែង​ស្នាក់​របស់​បណ្ដា​ប្រមុខ​កង​ឆ្មាំ​បដិវត្តន៍ ​។

សង្គ្រាម​នៅ​អ៉ី​រ៉​ង់​មក​ដល់​ថ្ងៃ​ទី​៨​មីនា​ ឈាន​ចូល​ថ្ងៃ​ទី​៩ ជា​ថ្ងៃ​មានការ​វាយប្រហារ​តាម​អាកាស​នា​ពេល​យប់​ថ្មី​ៗ ក្នុង​ប្រទេស​ជា​ច្រើន​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍​ ។ លោក​អា​លី​ម៉ូ​ហា​ម៉ា​ដ​ណា​អ៉ី​នី អ្នក​នាំពាក្យ​កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់​ថ្លែង​ថា កងទ័ព​អ៉ីរ៉​ង់​មាន​លទ្ធភាព​បន្ត​សង្គ្រាម​ខ្លាំងក្លា​ដូច​ក្នុង​សង្វា​ក់​បច្ចុប្បន្ន​បាន​យ៉ាងតិច​៦​ខែ​ទៀត​ ។

នា​ពេល​យប់​ក្នុង​ចម្ងាយ​១៥០០​គីឡូម៉ែត្រ​ ពីអ៉ី​រ៉​ង់ អ៉ី​ស្រា​អែ​ល​និយាយ​ថា បាន​វាយប្រហារ​ចំ​ៗ​មេ​បញ្ជាការ​សំខាន់​ៗ​របស់​កងកម្លាំង​QODS ជា​សាខា​វាយប្រហារ​ខាងក្រៅ​ប្រទេស របស់​កង​ឆ្មាំ​បដិវត្តន៍​ដែល​អ៉ី​ស្រា​អែ​ល​ចោទ​ថា ជា​ក្រុម​វាយប្រហារ​ភេរវកម្ម​ ។ តាម​ក្រសួងសុខាភិបាល​លី​បង់​ថា អ៉ី​ស្រា​អែ​ល​បាន​វាយប្រហារ​សណ្ឋាគារ​មួយ នៅ​កណ្ដាល​ក្រុង​បេ​រូត​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​និង​របួស​១០​នាក់​ ។ ការ​វាយប្រហារ​នោះ​សំដៅ​សណ្ឋាគារ​RAMADA ទល់មុខ​សមុទ្រ​ ។

ក្នុង​សង្កថា​មួយ​តាម​ទូរទស្សន៍​នាយក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​អះអាង​នា​ពេល​មុន​នេះ​ថា ប្រទេស​លោក​នឹង​បន្ត​សង្គ្រាម ដោយ​ពេញកម្លាំង​ប្រឆាំង​អ៉ី​រ៉​ង់​តាម​ផែនការ​ជាមួយ​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​។

ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​វិញ បាន​លើក​កាលពី​ថ្ងៃ​ទី​៧​ មីនា ពី​លទ្ធភាព​បញ្ជូន​កងទ័ពជើងគោក​អា​មេ​រិ​កមក​កាន់​ដែនដី​អ៉ីរ៉​ង់​ដើម្បី​ត្រួតត្រា​ការ​ស្តុក​អ៊ុយ​រ៉​នី​ញ៉ូ​ម​ចម្រាញ់​របស់​ប្រទេស​នោះ​ ។ ក្នុង​យន្តហោះ​ប្រធានាធិបតី​AIR FORCE ON លោក​ត្រាំ​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា ប្រហែលជា​ក្នុង​ពេល​ណាមួយ​យើង​នឹង​ធ្វើ​បែប​នេះ​។ នោះ​ជា​រឿង​ដែល​យើង​អាច​ធ្វើ​បាន នា​ពេល​ខាង​មុខតែ​មិនមែន​ក្នុង​ពេល​នេះ​ឡើយ ​។

រីឯ​សេត​វិមាន​វិញ​អះអាង​ថា អ៉ី​រ៉​ង់​បាន​បន្ត​ស្តុក​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​ដែល​ជិត​ដល់​កម្រិត​អាច​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​បាន​ ។ ​តាម​ព័ត៌មាន​នានា​ថា អ៉ី​រ៉​ង់​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​កម្រិត​៦០%​បាន​ប្រមាណ​ជា​៤៦០​កី​ឡូ​ក្រាម ហើយនឹង​ឈាន​ទៅ​ចម្រាញ់​បាន​ដល់​កម្រិត​៩០%​ដែល​អាច​ផលិត​គ្រាប់បែក​នុយ​ក្លរ​អ៊ែ​របា​ន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ