ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ ៣ ប្រភេទ​ ដែល​គ្រូពេទ្យ​ឯកទេស​ក្រពះ​ពោះវៀន​ ណែនាំ​ឱ្យ​ញ៉ាំ​ ដើម្បី​ការពារ​ថ្លើម

1 នាទី មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ថ្លើម​គឺជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​ដែល​បំពេញ​តួនាទី​ជាង ៥០០ មុខ​ក្នុង​រាង​កាយ រាប់​ចាប់ពី​ការ​រំលាយ​អាហារ រហូត​ដល់​ការ​ចម្រោះ​ជាតិពុល​ចេញពី​ឈាម​។ លោក​វេជ្ជបណ្ឌិត​ឯកទេស​ក្រពះ​ពោះវៀន បាន​ចែករំលែក​ថា ការ​ញ៉ាំ ផ្កា​ខាត់ណា​ខៀវ…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ថ្លើម​គឺជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​ដែល​បំពេញ​តួនាទី​ជាង ៥០០ មុខ​ក្នុង​រាង​កាយ រាប់​ចាប់ពី​ការ​រំលាយ​អាហារ រហូត​ដល់​ការ​ចម្រោះ​ជាតិពុល​ចេញពី​ឈាម​។

លោក​វេជ្ជបណ្ឌិត​ឯកទេស​ក្រពះ​ពោះវៀន បាន​ចែករំលែក​ថា ការ​ញ៉ាំ ផ្កា​ខាត់ណា​ខៀវ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត ព្រោះ​វា​សម្បូរ​ទៅ​ដោយសារ​ធាតុ Sulforaphane ដែល​ជួយ​ជំរុញ​ដំណើរការ​បន្សាប​ជាតិពុល​ក្នុង​ថ្លើម និង​កាត់​បន្ថយ​ការ​លើស​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​ផ្កា​ខាត់ណា​ខៀវ អ្នក​អាច​ជំនួស​ដោយ​ស្ពៃក្តោប ឬ​ស្ពៃខៀវ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ស្រ​ដៀង​គ្នា​។

ក្រៅពី​នេះ មើម​ឆៃថាវ​ក្រហម ក៏​ជា​អាហារ​បំប៉ន​ថ្លើម​ដ៏​ពូកែ ព្រោះ​វា​មាន​សារធាតុ Betalains ដែល​ជួយ​កាត់​បន្ថយ​សម្ពាធ​អុកស៊ីតកម្ម និង​ជួយ​ឱ្យ​អង់ស៊ីម​ថ្លើម​ត្រឡប់​មក​សភាព​ធម្មតា​វិញ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ថ្លើម​ឡើង​ជាតិ​ខ្លាញ់​។ ចុង​ក្រោយ​គឺ ផ្កា​អា​ទី​ឆូ​ក ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ Silymarin ដែល​ជួយ​ការពារ​កោសិកា​ថ្លើម​ពី​ការ​រលាក ជម្រុញ​ការ​ផលិត​ទឹកប្រមាត់​ដើម្បី​រំលាយ​ជាតិ​ខ្លាញ់ និង​ជួយ​ឱ្យ​កោសិកា​ថ្លើម​ដែល​ខូចខាត​អាច​ងើបឡើង​វិញ​បាន​យ៉ាង​ឆាប់រហ័ស​។

ការ​បញ្ចូល​បន្លែ​ទាំង ៣ ប្រភេទ​នេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ គឺជា​វិធីសាស្ត្រ​ដ៏​សាមញ្ញ និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​រក្សា​សុខភាព​ថ្លើម​ឱ្យ​រឹង​មាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ