ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​ផ្ទុះ​ខ្លាំង​! រដ្ឋមន្ត្រី​ជប៉ុន​សុំ​ទោស​ប្រជាជាតិ​ទាំងមូល ក្រោយមក​ប្រជុំ​គណៈរដ្ឋមន្ត្រី​យឺត​៥​នាទី

13 វិនាទី មុន

ទីក្រុង​តូ​ក្យូ ៖ កញ្ញា គីមី អូ​ណូ​ដា (Kimi Onoda) រដ្ឋមន្ត្រី​សន្តិសុខ​សេដ្ឋកិច្ច​ជប៉ុន ត្រូវ​បាន​ថត​ជាប់​លោត​ចេញពី​រថយន្ត​តាក់ស៊ី ហើយ​រត់​ចូល​ទៅ​បន្ទប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​នៅ​ព្រឹក​ថ្ងៃ​ទី​៦…

ទីក្រុង​តូ​ក្យូ ៖ កញ្ញា គីមី អូ​ណូ​ដា (Kimi Onoda) រដ្ឋមន្ត្រី​សន្តិសុខ​សេដ្ឋកិច្ច​ជប៉ុន ត្រូវ​បាន​ថត​ជាប់​លោត​ចេញពី​រថយន្ត​តាក់ស៊ី ហើយ​រត់​ចូល​ទៅ​បន្ទប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៦​។ វី​ដេ​អូ​នេះ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ពិភពលោក​។

វី​ដេ​អូ​ល្បី និង​ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម​មួយ​នេះ បាន​បង្ហាញ​ពី​ស្ត្រី​វ័យ​៤៣​ឆ្នាំ​រូប​នេះ ដែល​ត្រូវ​បាន​ស្គាល់​ច្បាស់​ថា កញ្ញា គីមី អូ​ណូ​ដា រត់​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​អគារ​គណៈរដ្ឋមន្ត្រី​ដោយ​កាន់​កាបូបដៃ ឆ្លងកាត់​ក្រុម​អ្នក​សារព័ត៌មាន ដោយ​មាន​ជំនួយការ​ម្នាក់​រត់​ជាមួយ​។ បន្ទាប់​មក អ្នកនយោបាយ​ស្រី​រូប​នេះ ត្រូវ​បានឃើញ​ប្រញាប់ប្រញាល់​រត់​ចុះ​តាម​ជណ្តើរ​មួយ​ឆ្ពោះទៅ​កាន់​បន្ទប់​ប្រជុំ​។

ក្រុម​កាមេរ៉ា​បាន​ថត​ពេល​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោកស្រី សា​ណា​អេ តា​កា​អ៊ី​ឈី (Sanae Takaichi) ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ប្រជុំ ខណៈ​សហការី​គណៈរដ្ឋមន្ត្រី​បាន​ក្រោកឈរ​ឡើង ជា​ការ​ស្វាគមន៍​។ មួយសន្ទុះ​ក្រោយមក នៅ​ពេល​គណៈរដ្ឋមន្ត្រី​អង្គុយ​កៅអី​តាម​តំណែង​រៀងខ្លួន ស្រាប់តែ​កាមេរ៉ា​មួយ​បាន​ថត​កៅអី​ទំនេរ​របស់​កញ្ញា គីមី អូ​ណូ​ដា​។

យ៉ាងណាមិញ ក្រោយ​បញ្ចប់​កិច្ចប្រជុំ រដ្ឋមន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) រូប​នេះ បាន​ថ្លែង​សុំ​ទោស​ជា​សាធារណៈ​ដល់​ប្រទេស​ជប៉ុន​ទាំងមូល ដោយ​លើក​ឡើង​ពី​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម​ហេតុ​ការ​ចំពោះ​ការ​មក​ប្រជុំ​យឺតយ៉ាវ​។ គីមី អូ​ណូ​ដា ឥស្សរជន​ស្តាំ​និយម​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ ដែល​កើត​នៅ​សហរដ្ឋអាមេរិក មាន​ម្តាយ​ជា​ជនជាតិ​ជប៉ុន ឪពុក​ជា​ជនជាតិ​អា​មេ​រិ​កកាត់​អៀរ​ឡង់​នោះ និង​មាន​ទស្សនៈ​តឹងរ៉ឹង​ទៅ​លើ​ជនអន្តោប្រវេសន៍​នោះ បាន​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​ជប៉ុន​ដោយ​និយាយ​ថា «​ខ្ញុំ​នឹង​នៅ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ដើម្បី​អាច​ឆ្លើយ​តប​ទៅ​នឹង​កាលៈទេសៈ​ដែល​មិន​បាន​មើលឃើញ​ទុកជា​មុន​ណាមួយ​»​។

សូម​ជម្រាប​ថា ការ​មក​ទាន់​ពេលវេលា គឺជា​រឿង​ដ៏​មាន​សារៈសំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ប្រទេស​ជប៉ុន ហើយ​ការ​មក​យឺត​ត្រូវ​បាន​ចាត់ទុកជា​ទ​ង្វើ​ខ្វះ​ការ​គោរព ឬ​ឈ្លើយ​។ ទោះ​យ៉ាងណា​ក៏​ដោយ អ្នក​និយម​លេង​បណ្តាញ​សង្គម​បែរជា​កោតសរសើរ​រដ្ឋមន្ត្រី​សន្តិសុខ​សេដ្ឋកិច្ច​ជប៉ុន​រូប​នេះ ចំពោះ​ការ​សុំ​ទោស​ភ្លាម​ៗ ដោយ​ហៅ​ការ​ទ​ង្វើ​នេះ​ថា​ជា​គំរូ​ដ៏​ល្អ​។

មតិ​ខ្លះ​លើក​ឡើង​ថា «​ការ​មក​យឺត​៥​នាទី​របស់​រដ្ឋមន្ត្រី​សន្តិសុខ​សេដ្ឋកិច្ច អូ​ណូ​ដា គឺ​ច្បាស់​ណាស់​ដោយសារ​តែ​ករណី​មិន​អាច​មើលឃើញ​មុន ព្រោះតែ​ការ​កកស្ទះ​ចរាចរណ៍​បណ្តាល​មក​ពី​គ្រោះ​ថ្នាក់លើ​ផ្លូវ​ហា​យ​វេ​។ តាម​ពិត​ទៅ ជា​ធម្មតា អូ​ណូ​ដា តែង​មក​ដល់​មុន ១៥ ទៅ ២០ នាទី បង្ហាញ​ពី​ស្មារតី​ទទួលខុសត្រូវ​យ៉ាង​ខ្ពស់​របស់​នាង​។

មតិ​មួយទៀត​លើក​ឡើង​ថា ការ​សុំ​ទោស​ភ្លាម​ៗ និង​ការ​អត្ថាធិប្បាយ​ដែល​មើលឃើញ​ចំពោះ​បង្ហាញ​ថា អូ​ណូ​ដា គឺជា​មនុស្ស​អនុវត្ត​ការ​គ្រប់គ្រង​វិបត្តិ​កាន់តែ​ប្រសើរ ហើយ​ក៏​ជា​គំរូ​សម្រាប់​អ្នកនយោបាយ​ផ្សេង​ទៀត​ផង​ដែរ​៕ ប្រភព ៖ Daily Mail វី​ដេ​អូ ៖ Ozor Ndi Ozor

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ