កូនកណ្តាលភាគច្រើនមានបញ្ហាលុយកាក់ច្រើនជាងកូនដទៃទៀត អ្នកជំនាញផ្នែកចិត្តសាស្ត្របានធ្វើការស្រាវជ្រាវជាច្រើនដែលប្រទះឃើញថា លំដាប់នៃការចាប់កំណើតរបស់មនុស្សអាចបង្កើតឲ្យមានអត្តចរិតខុសៗគ្នាទៅតាមបងប្អូនបង្កើត ហើយអត្តចរិតទាំងនោះអាចជះឥទ្ធិពលលើកត្តាផ្សេងៗដូចជា ការងារ និងអាជីវកម្មជាដើមដែរ ។ កូនកណ្តាលភាគច្រើនមានអត្តចរិតស្រួលចុះសម្រុងជាមួយអ្នកដទៃ និងចូលចិត្តចូលក្នុងសង្គមច្រើន ព្រមទាំងតែងតែព្យាយាមដោះស្រាយជម្លោះផងដែរ ។ វាជាគុណសម្បត្តិតល្អៗតែវាក៏អាចបង្កបញ្ហាផ្នែកលុយដល់ពួកគេដែរដូចខាងក្រោមនេះ ៖
១. ភាពស្រួលចុះសម្រុងជាមួយអ្នកដទៃ៖
ការចូលចិត្តចូលក្នុងសង្គម និងប្រាស្រ័យទាក់ទងជាមួយមនុស្សតែងតែធ្វើឲ្យកូនៗចង់មានអារម្មណ៍ថា ខ្លួនចូលចំណោមអ្នកដទៃក្នុងក្រុមចុះ ។ ការចង់ធ្វើឲ្យអ្នកដទៃស្រលាញ់ចូលចិត្តតែងតែបង្កឲ្យពួកគេចូលរួមពិធីជួបជុំច្រើន ឬប៉ាវមិត្តភក្តិម្តងហើយម្តងទៀត ។ កូនកណ្តាលមួយចំនួនមិនសូវមានជំនឿចិត្តលើខ្លួនទេ ហើយពួកគេអាចមានទម្លាប់ទិញសម្ភារៈ ដើម្បីតុបតែងខ្លួនបន្ថែម ឬដើម្បីកាត់ស្ត្រេសជាដើម ។
២. ចរិតចង់ដោះស្រាយជម្លោះជានិច្ច ៖
ពួកគេភាគច្រើនមិនចូលចិត្តជម្លោះទេ ហើយក៏មិនចូលចិត្តចាប់ផ្តើម ឬចូលរួមក្នុងជម្លោះដែរ ដែលធ្វើឲ្យពួកគេភាគច្រើនជាមនុស្សចិត្តល្អជ្រុល ។ ដូច្នេះពួកគេអាចនឹងលះបង់ខ្លួន ដើម្បីអ្នកដទៃ និងថែមទាំងមានភាគរយកច្រើនក្នុងការអនុញ្ញាតឲ្យមិត្តភក្តិ ឬបងប្អូនខ្ចីលុយដែរ ។
៣. ចរិតមិនចូលចិត្តយកសម្ពាធដាក់ខ្លួន ៖
ចរិតមួយនេះមិនត្រឹមតែបង្កបញ្ហាទាក់ទិននឹងការចាយវាយទេ តែក៏លើការសន្សំលុយសម្រាប់ថ្ងៃងនាគតដែរ ។ កូនកណ្តាលក៏ភាគច្រើនមិនសូវប្រុងប្រយ័ត្នទាក់ទិននឹងការវិនិយោគពួកគេដែរ ។ ទាក់ទិននឹងការវិនិយោគ ការស្រាវជ្រាវមួយបានបង្ហាញថា កូនបងភាគច្រើនជាអ្នកដែលវិនិយោគច្រើនជាងគេក្នុងគ្រួសារ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ