ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​លួច​គោ​កា.ប់​សាច់​​ នៅសល់​​ក្បាល ឆ្អឹង​​ជំនីរ​​និង​​គ្រឿង​​ក្នុង​​ទុក​​ឱ្យ​​ម្ចាស់​​

10 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ប្រជាពល​រដ្ឋ​​​​មានការ​​ភ្ញាក់​​ផ្អើល កាល​ពី​វេលា​ម៉ោង​​៩និង​១៥​នាទី​ព្រឹក​ថ្ងៃទី​​២៣ ឧសភា បន្ទាប់​ពី​​គេ​ប្រទះ​ឃើញ​​គោ​​២ក្បាល​​ដែល​ក្រុម​ចោរ​​លួច​​យក​​មក​​វះ​សាច់​​អស់ នៅ​​សល់​តែ​​ក្បាល ឆ្អឹង​ជំនីរ​​ និង​​គ្រឿង​ក្នុង​ ស្ថិត​ក្នុង​​ភូមិ​​ព្រែក​​រាំង​​ ឃុំ​បន្លិច​ប្រាសាទ ស្រុក​​ពាមរក៍ ។

លោក ប៊ុន ដន ជា​​ម្ចាស់​គោ​​រស់​នៅ​​ភូមិ​ខាងលើ ឱ្យដឹង​ថា គោ​របស់​គាត់​​ទាំង​​​២ក្បាល​​ជាគោ​មេ​​ បាន​បាត់​​នៅ​​វេលា​ម៉ោង​​១រំលង​​អធ្រាត្រ ឈានចូល​ថ្ងៃទី​​២៣ ឧសភា នៅ​ចំណុច​​​កំពង់ដ​​​​ដុត​ដា ភូមិ​​កើត​​ហេតុ​ ។ លោកសន្និដ្ឋានថា ប្រាកដ​ជា​ចោរ​​លួច​​​ ហើយ​​ភ្លាម​ៗ​​លោក​ពុំបាន​​ទូរ​ស័ព្ទ​​ប្តឹង​សមត្ថកិច្ច​​ទេ ​​ព្រោះ​ភ័យ​ពេក ។ គោ​មេ​ទាំង​​​២ក្បាលនេះ​ គោ​​របស់​​ខ្លួន​​មួយ​ក្បាល​​ និង​​មួយ​ក្បាល​ទៀត​​ជារបស់​បង ខ្លួន​ជា​អ្នក​មើល​ថែ​​ កន្លងមក​​មានឈ្មួញ​​មក​សួរ​ទិញ​​ដោយ​​ឱ្យ​​១ក្បាល​​តម្លៃ​​១ពាន់​ដុល្លារ​​ លោក​ថា​មិន​លក់​​ទេ​​ទុក​ចិញ្ចឹម​​ ព្រោះ​មេ​គោ​​ល្អ ពូជ​​កូនកាត់​​ ឥឡូវ​​ត្រូវ​​ចោរ​លួចបាត់​​ ។

លោក​និង​បងប្អូន​​ប្រជាពល​រដ្ឋ​​រស់​​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​ បាន​ជួយដើរ​រក​​តាំងពី​ម៉ោង​​១ជាង រហូត​​ដល់ម៉ោង​​៥ទៅ​​៦​ភ្លឺ​​ ក៏​នៅ​​តែ​​រក​ពុំ​​ឃើញ​​ លុះ​នៅ​​វេលា​ម៉ោង​ប្រហែល​ជា​​ជាង៩ព្រឹក​​ បាន​​លឺ​ដំណឹង​ថា គេ​ប្រទះ​ឃើញ​២ក្បាល​​ត្រូវ​​ក្រុម​​ចោរ​​យក​​មក​បកស្បែក​​ វះ​​យក​សាច់​អស់​​ នៅ​សល់​តែ​​ក្បាល ឆ្អឹង​ជំនីរនិង​​គ្រឿង​​ក្នុង​បន្តិច​បន្តួច​​ប៉ុណ្ណោះ ។

ព័ត៌មាន​លម្អិតនឹងមាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែតកោះសន្តិភាព​