រាជធានីភ្នំពេញ ៖ យុវជន និងជនញៀនថ្នាំ ប្រុសស្រី ចំនួន១៦នាក់ ត្រូវបានគណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ ចុះធ្វើរដ្ឋបាល នៅតំបន់ស្មុកស្មាញដោយឃាត់ខ្លួនបញ្ជូនទៅមន្ទីរសង្គុមកិច្ច ។
ការចុះរដ្ឋបាលប្រមូលយុវជន និងជនប្រើប្រាស់ថ្នាំញៀននេះ ធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ដឹកនាំដោយលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ និងលោកវរសេនីយត្រី អ៊ុក សុជាតិ នាយប៉ុស្តិ៍រដ្ឋាបាលសង្កាត់ច្រាំងចំរេះទី២ ។
លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ បានអោយដឹងថា យុវជន និងជនញៀនថ្នាំទាំងនោះ ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះ២ ។ ការចុះប្រមូលជនញៀនថ្នាំនេះ ធ្វើឡើងតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ
ដើម្បីបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច អបរំបន្សាបគ្រឿងញៀន អោយកែខ្លួនក្លាយជាពលរដ្ឋល្អ មករស់នៅក្នុងសង្គមវិញ ។
បន្ទាប់ពីឃាត់ខ្លួនជនញៀនថ្នាំទាំង១៦នាក់ ក្នុងនោះមានស្រីម្នាក់ បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន ។ បន្ទាប់ពីសាកសួរ គណៈបញ្ជាការឯកភាពសង្កាត់ ក៏បានបញ្ជូនទៅការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តបញ្ចូនទៅកាន់មណ្ឌលកែប្រែ នៃមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕


ចែករំលែកព័តមាននេះ