ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ប្រចណ្ឌ បុរស​ម្នាក់​វាយ​នារី​ជា​សង្សារ​ ជាំភ្នែក​ម្ខាង

14 ម៉ោង មុន

ខេត្តកណ្តាល​ ៖ ព្រោះតែ​ភ្លើង​ប្រចណ្ឌ​បុរស​ម្នាក់ បាន​វាយ​នារី​ជា​សង្សារ ​ជាំភ្នែក​ម្ខាង ខណៈ​ដែល​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ ចូល​ទៅ​ឃាត់​សួរនាំ ក៏​ត្រូវ​បាន​បុរស​ជា​សង្សារ​នោះ ​បាន​ស្ទុះ​ទៅ​ទាញ​ដំបង​វាយ​បន្ថែម​ទៀត។ ហេតុការណ៍​បង្ក​ភ្ញាក់​នេះ…

ខេត្តកណ្តាល​ ៖ ព្រោះតែ​ភ្លើង​ប្រចណ្ឌ​បុរស​ម្នាក់ បាន​វាយ​នារី​ជា​សង្សារ ​ជាំភ្នែក​ម្ខាង ខណៈ​ដែល​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ ចូល​ទៅ​ឃាត់​សួរនាំ ក៏​ត្រូវ​បាន​បុរស​ជា​សង្សារ​នោះ ​បាន​ស្ទុះ​ទៅ​ទាញ​ដំបង​វាយ​បន្ថែម​ទៀត។ ហេតុការណ៍​បង្ក​ភ្ញាក់​នេះ ​​បាន​កើត​ទ្បើ​ង​កាល​វេលា​ម៉ោង១០និង៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឆ.ស.រ.រ (​ត្រូវជា​សង្សារ​) ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរបកប្រែ​ភាសារ​ចិន ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល។ ចំណែក​ជនសង្ស័យ​ឈ្មោះ តាំង វុ​បុល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ (​វិជ្ជមាន​) និងធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល ​ចំនួន​០២​ដង (​ពាក់ព័ន្ធ​ករណី​ហិ.ង្សា និង​គ្រឿងញៀន​)​។ ដកហូត​វត្ថុ​តាង​រួម​មាន ​៖ ដំបង​ឈើ​ចំនួន​០១, ដុំ​ថ្ម​ចំនួន​០៤​ដុំ ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និងជនសង្ស័យ​ ត្រូវជា​សង្សារ​នឹង​គ្នា ស្រាប់តែ​ជនសង្ស័យ​បាន​កើត​ចិត្ត​ប្រចណ្ឌ​រករឿង ទៅ​លើ​នារី​រង​គ្រោះ ពេល​នោះ​ មានការ​ឈ្លោះប្រកែក​យ៉ាង​ខ្លាំង ក៏​កើតជា​ជម្លោះ ​ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​ទៅ​វាយ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ជាំភ្នែក​ម្ខាង គ្រាន់តែ​ឃើញ​បែប​នេះ​ ក៏​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បាន​ចូល​ទៅ​ជួយ​ឃាត់​ដើម្បី​សួរនាំ តែ​ត្រូវ​ជនសង្ស័យ​នោះ​ស្ទុះ ទៅ​ទាញ​យក​ដំបង និងដុំ​ថ្ម​ដេញ​គប់​បន្ថែម​ទៀត។ ភ្លាម​ៗ​នោះ ​ក៏​ត្រូវ​បាន​បងប្អូន ប្រជាពលរដ្ឋ​ប្រញាប់ប្រញាល់​រាយការណ៍​ជូន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ ដើម្បី​ធ្វើការ​អន្តរាគមន៍ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យក​មក​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​មាន​របួស​ស្នាម​ប្រាកដ​មែន មូលហេតុ​ (ប្រចណ្ឌ​ជន​រង​គ្រោះ) ​។

បច្ចុប្បន្ន ​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ