ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ថ្មើរជើង មាន​អាយុ​៣​ខែ មហាជន​បន្ត​គាំទ្រ​កើនឡើង​ពី​មួ​យស​ប្តា​ហ៏ ទៅ​មួ​យស​ប្ដា​ហ៍

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​តែ​ជា​គោលដៅ​សំខាន់ ដែល​ត្រូវ​បាន​យកចិត្ត​ដាក់​នៅ​ផ្លូវ​ថ្មើរជើង «Walk Street »​ស្រប​ពេល ដែល​បងប្អូន​ប្រជាពលរដ្ឋ​មានការ​កើន​ឡើងជា​ប្រចាំ​ទៅ លេង​កម្សាន្ត​នៅ​ផ្លូវ​ថ្មើរជើង…

រាជធានី​ភ្នំពេញ ៖ បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​តែ​ជា​គោលដៅ​សំខាន់ ដែល​ត្រូវ​បាន​យកចិត្ត​ដាក់​នៅ​ផ្លូវ​ថ្មើរជើង «Walk Street »​ស្រប​ពេល ដែល​បងប្អូន​ប្រជាពលរដ្ឋ​មានការ​កើន​ឡើងជា​ប្រចាំ​ទៅ លេង​កម្សាន្ត​នៅ​ផ្លូវ​ថ្មើរជើង ដោយ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ត្រូវ​បាន​យកចិត្តទុកដាក់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​, អាជ្ញាធរ​ដែនដី ពី​កងកម្លាំង​គ្រប់​ជំនាញ ដែល​ធានា​បាន​ថា បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ ត្រូវ​បាន​ពង្រឹង និង​ផ្តល់​ទំនុកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទៅ​លេង​កម្សាន្ត នៅ​ផ្លូវ​ថ្មើរជើង​រៀងរាល់ថ្ងៃ​ចុង​ស​ប្តា​ហ៏ ។

ជាក់ស្ដែង​នៅ​ផ្លូវ​ថ្មើរជើង Walk Street នា​រាត្រី​ថ្ងៃអាទិត្យ ទី​០៤ ខែឧសភា ឆ្នាំ​២០២៥ បងប្អូន​ប្រជាពលរដ្ឋ​មក​គាំទ្រ​ច្រើន ដើរ​លេង​សប្បាយ​ក្រោម​ម្លប់ នៃ​សន្តិភាព ។

គួរ​រំលឹក​ថា ៖ ក្នុង​កិច្ចប្រជុំ​ដក​ពិសោធ​ន៏​ការ​អនុវត្ត​វឌ្ឍនភាព នៅ​ផ្លូវ​ថ្មើរជើង​នា​រសៀល​ថ្ងៃ ទី​៣០ ខែមេសា ២០២៥ លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​គូសបញ្ជាក់​ថា មក​ដល់​ពេល​នេះ ផ្លូវ​ថ្មើរជើង​មាន​អាយុ​១២​ស​ប្តា​ហ៏ ស្មើនឹង​រយៈពេល​៣​ខែ​មក​ហើយ ដែល​ទទួល​បាន​ប្រជា​ប្រិ​យ៏​ភាព​យ៉ាង​ខ្លាំង​ពី​មួ​យស​ប្តា​ហ៏​ទៅ​មួ​យស​ប្តា​ហ៏ រហូត​ទទួល​បានការ​កោតសរសើរ​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ញឹក​ញ៉ាប់ ដែល​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។ ជា​ពិសេស​រាជធានី​ភ្នំពេញ បាន​ជាប់​ចំណាក់​ថ្នាក់​លេខ​២ លើ​ពិភពលោក ឈ្មោះ​ថា ជា​«​ទីក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នៅ​ពេល​រាត្រី​» ដែល​បាន​ផ្សាយ​ដោយ Visa 2FLY ដកស្រង់​ពី SEAInfographics ក្នុង​ចំណោម​រាជធានី និង​ទីក្រុង នៃ​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក ចំនួន​១៤ ។

លោក ហួត ហៃ ថ្លែង​ទៀត​ថា នៅ​ចំណុច​ផ្លូវ​ថ្មើរជើង នៅ​សល់​ចំណុច​ខ្វះខាត​ខ្លះ ត្រូវ​កែ​លម្អ បន្ថែម​មាន​ដូច​ជា ៖ ហាម​លេង​លោតអន្ទាក់​នៅ​កណ្តាលផ្លូវ​ថ្មើរជើង​ដើម្បី​ទុក​លទ្ធភាព​អោយ​ប្រជាពលរដ្ឋ ដើរ​ដោយ​ថ្មើរជើង​អោយ​ទូលាយ ។

ជាមួយ​គ្នា​នេះ ពាក់​ព​ន្ធ័​នឹង​បន្ទប់ទឹក នៅ​ផ្លូវ​ថ្មើរជើង លោក​អភិបាលរង​បន្ត​ថា បន្ទប់ទឹក ត្រូវ​តែ​ស្អាត​ជា​និច្ច កុំ​ចាំតែ​អង្គុយ​យក​តែ​លុយ នៅ​ពេល ដែល​ចំនួន​ប្រជាពលរដ្ឋ ចេះ​តែ​កើនឡើង ពេល​ត្រូវការ​បន្ទប់ទឹក សុទ្ធតែ​តម្រង់​ជួរ និង​មាន​ក្លិន​អាក្រក់ ។

ចំពោះ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​ផ្នែក​ខាងក្រៅ​ផ្លូវ​ថ្មើរជើង គឺ​ប្រគល់​អោយ​កងកម្លាំង​ជំនាញ​អ្នក​ទទួលខុសត្រូវ​។ ចំណែក​នៅ​ខាងក្នុង គឺ​ប្រគល់​ជូន​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​ទទួលខុសត្រូវ ។ យើង​ទាំងអស់​គ្នា ខិតខំ​រក្សា​តំណែង​លេខ​២​នេះ នឹង​ឈាន​ទៅ​ដណ្តើម​យក​លេខ​១ បន្ត​ទៀត ម្យ៉ាងទៀត កុំ​ទុក​ឲ្យ​កើត​មានរឿង​ដូច​ជា​ចោរកម្ម​នៅ​លើ​ដងផ្លូវ​ថ្មើរជើង បណ្តាល​ឲ្យ​ខូច​ប្រ​យោ​ជ​ន៏​ធំ ដែល​យើង​ខិតខំ​ធ្វើ ទទួល​បាន​ជោគជ័យ​រហូត​មក​ដល់​ពេល​នេះ ៕

default

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ