រាជធានីភ្នំពេញ ៖ យុវជន និងយុវនារី មួយគូ អង្គុយឱបថើបគ្នាយ៉ាងស្រើបស្រាលនៅទីសាធារណៈ ត្រូវពលរដ្ឋលួចថតបង្ហោះលើបណ្តាញសង្គម កំពុងបង្កការរិះគន់យ៉ាងខ្លាំង នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចម៉ាតយីហោ CozyCo ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៤៣២ កែងផ្លូវលេខ១៣៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមវីដេអូ ដែលពលរដ្ឋបង្ហោះលើបណ្តាញសង្គម បង្ហាញឲ្យឃើញពីយុវជនម្នាក់ ស្លៀកសម្លៀកបំពាក់ធម្មតា ចំណែកយុវនារីនោះ គឺស្ថិតក្នុងឯកសណ្ឋាន ជាសិស្សសាលា ប៉ុន្តែមិនបានដឹងថា ជាសិស្សនៅវិទ្យាល័យណានោះទេ។ ដោយសង្កេតតាមវីដេអូ គឺ យុវជន និងយុវនារីទាំង០២នាក់ បានធ្វើសកម្មភាពឱបថើបគ្នា ដែលរងនូវការរិះគន់ពីសំណាក់ពលរដ្ឋ ព្រោះមើលទៅមិនគប្បីខុសប្រពៃណីទំនៀមទម្លាប់ប្រពៃណីខ្មែរ ។
ជាមួយគ្នានេះលោក សែន បូតេ ចៅសង្កាត់បឹងត្របែក បានអោយដឹងថា កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងត្របែក រួមជាមួយ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់បឹងត្របែក បានសហការចុះទៅកាន់ទីតាំងម៉ាតខាងលើ ដើម្បីណែនាំ ក៏ដូចជាធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំង មិនអោយអនុញ្ញាតក្មេងប្រុសស្រី វ័យជំទង់ ឬក៏មានពាក់ឯកសណ្ឋានជាសិស្សសាលា មកអង្គុយធ្វើសកម្មភាពមិនប្រក្រតីបែបនេះបន្តទៀតនោះឡើយ ៕


ចែករំលែកព័តមាននេះ