ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កដែល​ប្រកាស​កៀរគរ​ថវិកា បំណង​ឆបោក ក្រោយ​កងទ័ព​កម្ពុជា​-​ថៃ ប៉ះទង្គិច​គ្នា

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឧត្ដមសេនីយ៍ទោ សុខ នី​ត្យា ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ផ្តល់​លុយ​ជំនួយ ទៅ​ឲ្យ​ម្ចាស់​គណនី…

រាជធានី​ភ្នំពេញ ៖ ឧត្ដមសេនីយ៍ទោ សុខ នី​ត្យា ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ផ្តល់​លុយ​ជំនួយ ទៅ​ឲ្យ​ម្ចាស់​គណនី ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​កមួយ​ចំនួនដែល​គ្មាន​ប្រភព​ផ្លូវការ​ច្បាស់លាស់ ក្នុង​ការ​កៀរគរ​ថវិកា ​(​បំណង​ឆបោក​) ក្រោយ​កងទ័ព​កម្ពុជា​-​ថៃ ប៉ះទង្គិច​គ្នា ។

បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ឧសភា ២០២៥​នេះ​ថា នា​ពេល​ថ្មី​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សង្កេត​ឃើញ​ថា ស្រប​ពេល ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា កំពុង​ជួប​ប្រទះ​បញ្ហា​តាម​បន្ទាត់​ព្រំដែន ដោយ​មានការ​ប៉ះទង្គិច​គ្នា រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ដែល​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​បណ្ដាល​ឲ្យ​កងទ័ព​មួយ​រូប គឺ​លោក​ព្រិ​ន្ទ​បាល​ឯក សួន រោ​ន បាន​ពលី​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ហើយ​ក៏​មានការ​ផ្សព្វផ្សាយ​តាម​គណនី ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ជា​ច្រើន ក្នុង​ការ​កៀរគរ​សប្បុរសជន ចូលរួម​ជា​បច្ច័យ​ដល់​គ្រួសារ នៃ​ស​.​ព និង​កៀរគរ​ថវិកា​ពី​សប្បុរសជន ឲ្យ​មានការ​ចូលរួម​ឧបត្ថម្ភ ជា​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​ផ្សេង​ៗ ជូន​ដល់​កងទ័ព​ជួរ​មុខ ដែល​កំពុង​ឈរជើង​ការពារ​តាម​បន្ទាត់​ព្រំដែន ។

បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កំពុងធ្វើការ​កំណត់ និង​ស្រាវជ្រាវ​ថា តើ​គណនី ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ណាខ្លះ ដែល​ផ្សព្វផ្សាយ​មាន​គោលបំណង​ឆបោក​សប្បុរ​ជន ដើម្បី​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់ ។

ឧត្ដមសេនីយ៍ទោ សុខ នី​ត្យា សូម​អំពាវនាវ​ដល់​សាធារណជន មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ចូលរួម​ថវិការ​ផ្សេង​ៗ ក្នុង​នាម​ជា​សប្បុរសជន ក្រោម​រូបភាព​កៀរគរ​ថវិការ ដែល​គ្មាន​ប្រភព​ផ្លូវការ​ច្បាស់លាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ