ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចៀស​ចរាចរណ៍​ជុំវិញ​បរិវេណ​រូបសំណាក់​លោកយាយ​ពេញ ប្រារព្ធ​ពិធី​បើក​យុទ្ធនាការ “១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​”

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា នឹង​រៀបចំ​ពិធី​បើក​យុទ្ធនាការ “១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​” ឆ្នាំ​២០២៥ នៅ​បរិវេណ​រូបសំណាក់…

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា នឹង​រៀបចំ​ពិធី​បើក​យុទ្ធនាការ “១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​” ឆ្នាំ​២០២៥ នៅ​បរិវេណ​រូបសំណាក់ លោកយាយ​ពេញ ខាងត្បូង​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​ជំទាវបណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ប្រធានកិត្តិយស នៃ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ។

ដើម្បី​ឱ្យ​ពិធី​បើក​យុទ្ធនាការ​ខាងលើ ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​ នូវ​ការ​កកស្ទះ​ចរាចរណ៍ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​បញ្ចៀស ចរាចរណ៍​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ នៅ​ជុំវិញ​បរិវេណ​រូបសំណាក់​លោកយាយ​ពេញ ខាងត្បូង​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ចាប់ពី​វេលា​ម៉ោង​០៥:០០​នាទី​ព្រឹក រហូត​ដល់​បញ្ចប់​កម្មវិធី ​។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាប​ជូន​ដោយ​អនុគ្រោះ​។ ផុត​រយៈពេល ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យធ្វើ​ចរាចរ​ជា​ធម្មតា​វិញ​ ។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​ចាត់តាំង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ