ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់​យ៉ាង​តិច​៣២​នាក់​នៅ​ប៉ា​គី​ស្ថាន​ដោ​យ​សារ​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់

5 ថ្ងៃ មុន

ទី​ក្រុង​ឥស្លាម​ម៉ា​បាត៖ ប្រទេស​ប៉ាគី​ស្ថាន​បន្ទាប់​ពី​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​ឥណ្ឌា​មួយ​ប្រាវ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុននោះ​​ ឥឡូវ​នេះ​កំពុង​រង​គ្រោះ​យ៉ាង​ដំណំ​ដោយ​សារ​ខ្យល់​កន្ត្រាក់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​វិញ​ម្ដង​។ អាជ្ញា​ធរ​អះ​អាង​ថា​មនុស្ស​យ៉ាង​តិច​៣២​នាក់​​ស្លាប់ និង​ជាង​១៥០​នាក់​រង​របួស​ដោយ​សារ​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​ដែល​វាយ​ប្រហារ​យ៉ាង​សង្គ្រប់​ទៅ​លើ​តំបន់​នានា​ទូទាំង​ប្រទេស​​នេះ​រយៈ​ពេល​មួយ​សប្ដាហ៍​។​ គិត​ទៅ,​ គ្រោះ​ធម្ម​ជាតិ​នេះ​ហាក់​ដូច​ជា​ប្រែ​ប្រួល​ឆាប់​រហ័ស​ពេក​ហើយ។ កាល​ពី​មុន​នេះ…

ទី​ក្រុង​ឥស្លាម​ម៉ា​បាត៖ ប្រទេស​ប៉ាគី​ស្ថាន​បន្ទាប់​ពី​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​ឥណ្ឌា​មួយ​ប្រាវ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុននោះ​​ ឥឡូវ​នេះ​កំពុង​រង​គ្រោះ​យ៉ាង​ដំណំ​ដោយ​សារ​ខ្យល់​កន្ត្រាក់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​វិញ​ម្ដង​។ អាជ្ញា​ធរ​អះ​អាង​ថា​មនុស្ស​យ៉ាង​តិច​៣២​នាក់​​ស្លាប់ និង​ជាង​១៥០​នាក់​រង​របួស​ដោយ​សារ​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​ដែល​វាយ​ប្រហារ​យ៉ាង​សង្គ្រប់​ទៅ​លើ​តំបន់​នានា​ទូទាំង​ប្រទេស​​នេះ​រយៈ​ពេល​មួយ​សប្ដាហ៍​។​

គិត​ទៅ,​ គ្រោះ​ធម្ម​ជាតិ​នេះ​ហាក់​ដូច​ជា​ប្រែ​ប្រួល​ឆាប់​រហ័ស​ពេក​ហើយ។ កាល​ពី​មុន​នេះ ប៉ាគី​ស្ថាន​ទើប​តែ​កើត​មាន​រលក​កម្ដៅ​ស្ទើរ​ឆេះ​។ មិន​យូរ​ប៉ុន្មាន​ក៏​មាន​ភ្លៀង​ធ្លាក់​​ខ្លាំង​ជា​ច្រើន​មេ​ជាប់​​ៗ​គ្នា​។ ​អាជ្ញា​ធរ​រាយ​ការណ៍ថា​​​មនុស្ស​ស្លាប់​​៥​នាក់​ទៀត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​សារ​ភ្លៀង និង​ខ្យល់​កន្ត្រាក់​​​​នៅ​ភាគ​ពាយព្យ​។ ក្រសួង​ឧតុ​និយម​ព្យាករ​ថា​ស្ថាន​ភាព​ខ្យល់​កន្ត្រាក់​នឹង​បន្ត​កើត​ឡើង​នៅ​ភាគ​ខាង​ជើង និង​ភាគ​កណ្ដាល​ប្រទេស​ប៉ាគី​ស្ថាន​រហូត​ដល់​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ទើប​ស្ងប់​ស្ងាត់​ទៅ​វិញ​។​​

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ ​​​បាតុ​ភូត​ខ្យល់​កន្ត្រាក់​បាន​ឆក់​យក​ជីវិ​ត​មនុស្ស​​១៤​​នាក់ និង​​ក្រោយ​មក​នៅ​ថ្ងៃ​អង្គារ​​ស្លាប់ថែម​​​១០​នាក់ថែម​​ទៀត​​​។ អាជ្ញា​ធរ​ចាត់​ទុក​ថា​នេះ​ជា​ហេតុ​ការណ៍​​​ដ៏​អាក្រក់​បំផុត​មួយ​ដែល​កើត​ឡើង​នៅ​ប៉ាគីស្ថាន​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​យ៉ាង​ឆាប់​រហ័ស​។ នៅ​​ទី​ក្រុង​ហ៊ី​ដេ​រ៉ាបាត (Hyderabad) ខេត្ត​ស៊ី​ន​ (Sindh) កាល​ពី​ថ្ងៃ​ពុធ​ស្លាប់​ក្មេង​ៗ​បី​នាក់​។

ប្រភពខ្លះ​ថា​ករណី​ស្លាប់​ភាគ​ច្រើន​បំផុត​បណ្ដាល​មក​ពី​ខ្យល់​បក់​ខ្លាំង​ធ្វើ​ឱ្យ​បាក់​ជញ្ជាំង​ និង​ដំបូល​ផ្ទះ​។ ក្រៅ​ពី​នេះ​ក៏​មាន​ករណី​ស្លាប់​ដោយ​សារ​​បន្ទះ​ផ្ទាំង​សូឡា​​ហោះ​ប៉ើង​ទៅ​ត្រូវ​​ជន​រង​គ្រោះ​​ផង​ដែរ​​​។ ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​រដូវ​វ​ស្សា​ម្ដង​ៗ​ មនុស្ស​ស្លាប់​យ៉ាង​រង្គាល​ដោយ​សារ​ភ្លៀង ​ផ្គរ ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​ប្រទេស​ប៉ាគី​ស្ថាន​។ ប៉ុន្តែ​ចម្លែក​ឆ្នាំ​នេះ ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​ និង​មាន​ខ្យល់​បក់​ខ្លាំង​ខុស​ពី​សព្វ​មួយ​ដង​។​

ប៉ាគី​ស្ថាន​ក៏​មិន​ខុស​ពី​ប្រទេស​ដទៃ​ទៀត​នោះ​ទេ​ បាន​ និង​កំពុង​ជួប​ប្រទះ​នឹង​អាកាស​ធាតុ​ប្រែ​ប្រួល​ឆាប់​រហ័ស​។ រដូវ​រងា​ដែល​ធ្លាប់​តែ​ត្រជាក់​ខ្លាំង​បែរ​ជា​ក្ដៅ​ហួត​ហែង​ខ្លាំង​ដល់​ថ្នាក់រីង​ទឹក​អស់​រលីង​ពី​ត្រពាំង​ បឹង ​បួរ​។ ចូល​ដល់​ខែ​ចែត្រ​រឹត​តែ​ក្ដៅ​បែក​ក្រហែង​។​ ឈាន​ដល់​ខែ​ឧសភា​នេះ​ សីតុណ្ហ​ភាព​​ហក់​ឡើង​ខ្ពស់​ជាង​ខែ​ឧសភា​ឆ្នាំ​មុន​ៗ​រហូត​ដល់​៦​អង្សា​​។ ពោល​គឺ​តំបន់​ខ្លះ​​សីតុណ្ហ​ភាព​អតិ​បរមា​កើន​ឡើង​ដល់​៤៨​អង្សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ