ស្ពានបេឡេព្រែកតាអឹម ទ្រុឌទ្រោមខ្លាំង ពលរដ្ឋបារម្ភខ្លា.ចបាក់ស្រុតនៅថ្ងៃណាមួយ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋឃុំមេសថ្ងក ទទូចចង់បានស្ពានថ្ម ជំនួសស្ពានបេឡេដោយបច្ចុប្បន្ន ស្ពានបេឡេព្រែកតាអឹម កំពុងទ្រុឌទ្រោមយ៉ាងខ្លាំងនិងអាចបាក់ស្រុតនៅថ្ងៃណាមួយមិនខាន។ប្រជាពលរដ្ឋធ្វើការអំពាវនាវទទូចចង់បានស្ពានថ្មនេះកើតឡើងនៅរសៀលថ្ងៃទី៣០ឧសភា២០២៥នៅឃុំមេសថ្ងកស្រុកចន្ទ្រា។
បើតាមបុរស់ម្នាក់រស់នៅភូមិមេសថ្ងកឃុំមេសថ្ងក បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថា ប្រជាពលរដ្ឋឃុំមេសថ្ងក បានទទូចស្នើសុំឲ្យអាជ្ញាធរខេត្តនិងក្រសួងពាក់ពន្ធ័ មេត្តា ចុះពិនិត្យ ជួសជុលស្ពានបេឡេព្រែកតាអឹម ស្ថិតនៅជិតសាលាស្រុកចន្ទ្រា ដោយសារផ្នែកខាងក្រោមនៃស្ពានទ្រុឌទ្រោមខ្លាំងគួរឲ្យព្រួយបារម្ភ ដោយសារផ្លូវ១ខ្សែនេះមានរថយន្តធុនធំៗដឹកទំនិញធ្ងន់ធ្វើចរាចរណ៌ ទាំងយប់ទាំងថ្ងៃ បង្កឲ្យរក្បាលខ្ចៅរបូតរបើករបាដែក និងទ្រុឌទ្រោមផ្នែកខាងក្រោមយ៉ាងខ្លាំង។
បុរសខាងលើបានលើកឡើងថា ស្ពានបេឡេនេះ មានការជួយឧបត្ថម្ភ និងគាំទ្រពីឯកឧត្តមម៉ឹងសំផន បានជួយយូមកហើយនិងបានឲ្យអ្នកបច្ចេកទេសមកពិនិត្យនិងចាប់ខ្ចៅ បាឡុង ក៏ប៉ុន្តែដោយមានរថយន្តដឹកទំនិញ ដឹកខ្សាច់ថ្ម ធ្ងន់ៗ បានតែកន្លះខែ ទៅ១ខែឬ២ខែយ៉ាងយូ គឺដាច់ក្បាលខ្ចៅបាឡុងបណ្តាលឲ្របើកក្បាលខ្ចៅ របើកបន្ទះដែកស្ពានឡើងពិបាកធ្វើដំណើរយ៉ាងខ្លាំង ដូច្នេះប្រជាពលរដ្ឋចង់បានស្ពានថ្ម ជំនួស ស្ពានបេឡេនេះវិញ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ស្ពានព្រែកតាអឹម នៅក្នុងទីប្រជុំជនស្រុកចន្ទ្រា ដែល មានសាលារៀន ផ្សារ សាលស្រុក សាលាឃុំមណ្ឌលសុខភាព អធិការដ្ឋាននគបាលស្រុក។ល។ ហើយស្ពានព្រែកតាអឹមនៅបណ្តោយផ្លូវក្រាលកៅស៊ូ ជាចំណងដៃសម្តេចអគ្គមហាសេបតីតេជោហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋស្រុកចន្ទ្រាធ្វើដំណើរ ជាពិសេសផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ១ត្រង់ចំណុចផ្សារជីភូ មកសាលាស្រុកចន្ទ្រានិងឆ្ពោះទៅឃុំសំរោងឃុំទួសស្តីនិងឃុំចន្ទ្រាស្រុកចន្ទ្រា និងតភ្ជាប់១ខ្សែទៀតចេញពីសាលាស្រុកចន្ទ្រាទៅសង្កាត់ប្រាសាទក្រុងបាវិត។ដូច្នេះស្ពានព្រែកតាអឹមនេះ មានអ្នកធ្វើដំណើរឆ្លងកាត់ច្រើន បច្ចុប្បន្នរថយន្តធុនធំជាច្រើនខ្លាចបើកបរពីលើស្ពានទៅបាក់ស្រុត ធ្លាក់រថយន្តគឺមិនហ៊ានបើកបរលើស្ពាននេះទេ បានបើកវាង ហើយបានបំផ្លាញផ្លូវលំ១ខ្សែនៅក្បែនោះបាក់ស្រុតខូចអស់ធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង។
ប្រជាពលរដ្ឋបានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរខេត្តនិងក្រសួងពាក់ពន្ធ័ ក្រសួងអភិវឌ្ឍជនបទ និងក្រសួងសាធារណៈការនិងដឹកជញ្ជូនមេត្តាចុះមកពិនិត្យនិងជួសជុលស្ពាននិងផ្លូវលំ១ខ្សែ ជាផ្លូវបេតុងដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួលផង។និងសាងសង់ស្ពានថ្ម នៅព្រែកតាអឹម ជំនួសស្ពានបេឡេដែលកំពុងទ្រុឌទ្រោម ៕

















ចែករំលែកព័តមាននេះ