ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ស្នើ​ឈប់​បា.ញ់​៦០​ថ្ងៃ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ចំ.ណា.​ប់​ខ្មាំ.ង និង​ដឹក​ស្បៀង​ចូល​ហ្កាហ្សា​

5 ថ្ងៃ មុន

ទី​ក្រុង​យេរូសាឡឹម៖ ​ប្រទេស​អាមេរិក​បាន​ស្នើ​ឱ្យ​មាន​បទ​ឈប់​បាញ់​រយៈ​ពេល​៦០​ថ្ងៃ​នៅ​តំបន់​ហ្កាហ្សា​ ជា​ថ្នូរ​ត្រឡប់​មក​វិញ អា​មេរិក​ស្នើ​ឱ្យ​ក្រុម​ហាម៉ាស់​ដោះ​លែង​ចំណាប់​ខ្មាំង​២៨​នាក់​ (គិត​ទាំង​ចំណាប់​ខ្មាំង​នៅ​រស់​ខ្លះ និង​ស្លាប់​ខ្លះ​)។ ចំណែក​អ៊ី​ស្រា​អែល​ត្រូវ​អាមេរិក​ស្នើ​ឱ្យ​ដោះ​លែង​អ្នក​ទោស​ជន​ជាតិ​ប៉ាឡេ​ស្ទីន​ជាង​១២០០​​នាក់​ និង​សាក​សព​ជន​ជាតិ​ប៉ាឡេ​ស្ទីន​១៨០​នាក់​។ សំណុំ​ឯក​សារ​ស្ដី​ពី​សំណើ​នោះ​ដែល​ធានា​ដោយ​លោក​ត្រាំ និង​ប្រទេស​អាហ្ស៊ីប…

ទី​ក្រុង​យេរូសាឡឹម៖ ​ប្រទេស​អាមេរិក​បាន​ស្នើ​ឱ្យ​មាន​បទ​ឈប់​បាញ់​រយៈ​ពេល​៦០​ថ្ងៃ​នៅ​តំបន់​ហ្កាហ្សា​ ជា​ថ្នូរ​ត្រឡប់​មក​វិញ អា​មេរិក​ស្នើ​ឱ្យ​ក្រុម​ហាម៉ាស់​ដោះ​លែង​ចំណាប់​ខ្មាំង​២៨​នាក់​ (គិត​ទាំង​ចំណាប់​ខ្មាំង​នៅ​រស់​ខ្លះ និង​ស្លាប់​ខ្លះ​)។ ចំណែក​អ៊ី​ស្រា​អែល​ត្រូវ​អាមេរិក​ស្នើ​ឱ្យ​ដោះ​លែង​អ្នក​ទោស​ជន​ជាតិ​ប៉ាឡេ​ស្ទីន​ជាង​១២០០​​នាក់​ និង​សាក​សព​ជន​ជាតិ​ប៉ាឡេ​ស្ទីន​១៨០​នាក់​។

សំណុំ​ឯក​សារ​ស្ដី​ពី​សំណើ​នោះ​ដែល​ធានា​ដោយ​លោក​ត្រាំ និង​ប្រទេស​អាហ្ស៊ីប និង​កាតា​ក្នុង​នាម​ជា​អ្នក​សម្រុះ​សម្រួល​ក៏​​​និយាយ​អំពី​ការ​ស្នើ​ឱ្យ​អ៊ីស្រាអែល​អនុញ្ញាត​ឱ្យ​ដឹក​ជំនួយ​ចូល​តំបន់​ហ្កាហ្សា​ផង​ដែរ​។ អង្គ​ការ​អន្តរ​ជាតិ​នានា​ដូច​ជា​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​អឌ្ឍ​ច័ន្ទ​ក្រហម​​ជា​ដើម​ជា​អ្នក​រ៉ាប់​រង​ចាត់​ចែង​ជំនួយ​។ សេត​វិមាន​ប្រកាស​ថា​អ៊ីស្រាអែល​បាន​យល់​ព្រម​តាម​សំណើ​នេះ​ហើយ​។

​យោង​តាម​សារ​ព័ត៌​មាន​អ៊ីស្រាអែល​ លោក​ណឺតាន់​យ៉ាហ៊ូ​​ថ្លែង​ប្រាប់​ក្រុម​គ្រួសារ​ចំណាប់​ខ្មាំង​ថា​​​អ៊ីស្រាអែល​យល់​ព្រម​ទទួល​យក​សំណើ​ដែល​ប្រគល់​ដោយ​ផ្ទាល់​ដៃ​ដោយ​លោក​ស្ទីវ​វីត​ខូស​ជា​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​ទទួល​បន្ទុក​ខាង​កិច្ច​ការ​មជ្ឈិម​បូព៌ា​។ ​ក្រុម​ហាម៉ាស់​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​ខ្លួន​កំពុង​ពិនិត្យ​មើល​ផែន​ការ​នោះ ហើយ​នឹង​ឆ្លើយ​តប​នៅ​ថ្ងៃ​សុក្រ​ ឬ​ថ្ងៃ​សៅរ៍​។​

ផែន​ការ​របស់​អាមេរិក​លើក​នេះស្នើ​ឱ្យ​ក្រុម​ហាម៉ាស់​ដោះ​លែង​ចំណាប់​ខ្មាំង​៣០​នាក់​នៅ​ក្នុង​​ចំណោម​៥៨​នាក់​​។ អ៊ីស្រាអែល​ត្រូវ​បញ្ឈប់​ការ​ផ្ទុះ​អាវុធ​នៅ​គ្រប់​សមរភូមិ​នៃ​តំបន់​ហ្កាហ្សា​។ ​​សូម​រំលឹក​ថា​បទ​ឈប់​បាញ់​ដែល​ព្រម​ព្រៀង​គ្នា​កាល​ពី​វគ្គ​មុន​នោះ​បាន​បិទ​បញ្ចប់​ត្រឹម​​ខែ​មីនា​ និង​ចាប់​ផ្ដើម​ផ្ទុះ​សង្គ្រាម​ជា​ថ្មី​ដោយ​សារ​​ភាគី​ទាំង​២​និយាយ​មិន​ត្រូវ​គ្នា​។

អ៊ីស្រាអែល​ចង់​ឱ្យ​កាត់​រំសាយ​ចោល​ទាំង​ស្រុង​នូវ​អង្គ​ការ​ចាត់​តាំង​យោធា​របស់​​ក្រុម​ហាម៉ាស់​។ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​ហាម៉ាស់​ច្រាន​ចោល និង​ទាម​ទារ​ត្រឡប់​ទៅ​វិញ​ឱ្យ​អ៊ីស្រា​អែល​ដក​កង​ទ័ព​ទាំង​អស់​ចេញ​ពី​​តំបន់​ហ្កាហ្សា​ និង​បិទ​បញ្ចប់​សង្គ្រាម​នេះ​ជា​ស្ថា​ពរ​​។ ដោយ​សារ​ភាគី​ទាំង​២​មិន​ទទួល​យក​ការ​ទាម​ទារ​ទៅ​វិញ​ទៅ​មក អ៊ីស្រាអែល​ក៏​បិទ​ខ្ទប់​ជំនួយ​ និង​បើក​យុទ្ធ​នា​ការ​យោធា​ជា​ថ្មី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ