ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​អ្នក​ផ្តាច់​កាហ្វេ​សោះ រឿង​ទាំងនេះ​នឹង​កើត​​លើ​អ្នក

5 ថ្ងៃ មុន

យើង​ភាគច្រើន​បាន​គិតដល់​ការ​ឈប់​ផឹក​កាហ្វេ​នៅ​ចំណុច​ណាមួយ​ក្នុង​ជីវិត​របស់​យើង ។ អ្នកខ្លះ​ចង់​ផ្តាច់​វា​ដោយសារ​តែ​ចង់​សន្សំ​លុយ ឯ​អ្នកខ្លះ​ទៀត​ខ្លាច​ញៀន​កាន់តែ​ខ្លាំង​នៅ​ថ្ងៃក្រោយ​។ ប្រសិនបើ​អ្នក​កំពុង​តែ​ចង់​ផ្តាច់​កាហ្វេ ថ្ងៃនេះ​អ្នក​នឹង​អាច​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្តាច់ ព្រោះ​យើង​នឹង​លើកយក​ពី​ស្ថានភាព​មិនល្អ​នៃ​សុខភាព​សក់​របស់​អ្នក ក្រោយ​ពី​អ្នក​ផ្តាច់​កាហ្វេ​។ ១-ការ​លូតលាស់​សក់​របស់​អ្នក​អាច​នឹង​ថយ​ចុះប្រសិនបើ​អ្នក​ព្យាយាម​បណ្តុះ​សក់​របស់​អ្នក​អោយ​បាន​លឿន ការ​ទទួលទាន​កាហ្វេ​មួយ​ថ្ងៃមួយ​កែវ…

យើង​ភាគច្រើន​បាន​គិតដល់​ការ​ឈប់​ផឹក​កាហ្វេ​នៅ​ចំណុច​ណាមួយ​ក្នុង​ជីវិត​របស់​យើង ។ អ្នកខ្លះ​ចង់​ផ្តាច់​វា​ដោយសារ​តែ​ចង់​សន្សំ​លុយ ឯ​អ្នកខ្លះ​ទៀត​ខ្លាច​ញៀន​កាន់តែ​ខ្លាំង​នៅ​ថ្ងៃក្រោយ​។

ប្រសិនបើ​អ្នក​កំពុង​តែ​ចង់​ផ្តាច់​កាហ្វេ ថ្ងៃនេះ​អ្នក​នឹង​អាច​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្តាច់ ព្រោះ​យើង​នឹង​លើកយក​ពី​ស្ថានភាព​មិនល្អ​នៃ​សុខភាព​សក់​របស់​អ្នក ក្រោយ​ពី​អ្នក​ផ្តាច់​កាហ្វេ​។

១-ការ​លូតលាស់​សក់​របស់​អ្នក​អាច​នឹង​ថយ​ចុះ
ប្រសិនបើ​អ្នក​ព្យាយាម​បណ្តុះ​សក់​របស់​អ្នក​អោយ​បាន​លឿន ការ​ទទួលទាន​កាហ្វេ​មួយ​ថ្ងៃមួយ​កែវ ពិតជា​អាច​ជួយ​អ្នក​អោយ​មាន​សក់​វែង​ជាង​មុន​។ ជាតិ​កាហ្វេ​អ៊ី​ន​ទៅ​ទប់ស្កាត់​សារធាតុ​ម្យ៉ាង​ដែល​ធ្វើ​ឱ្យ​សក់​ជ្រុះ ហៅ​ថា ឌី​អ៊ី​ដ្រូ​តេ​ស្តូ​ស្តេ​រ៉ូ​ន (Dihydrotestosterone)​។ វា​ក៏​ជួយ​ដល់​កោសិកា​សក់​ក្នុង​ការ​ផលិត​សមាសធាតុ​សរីរាង្គ​បន្ថែម​ដែល​ជួយ​សក់​នៅ​ពេល​វា​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់​សកម្ម​ផង​ដែរ​។

២-សក់​របស់​អ្នក​អាច​បាត់បង់​ពន្លឺ​ចែងចាំង
ខណៈ​ដែល​ការ​លាប​សេរ៉ូម​និង​ក្រែ​ម​បន្ទន់​សក់ អាច​ជួយ​អ្នក​ឱ្យ​សក់រស់​ឡើង​វិញ​បាន​វា​ផ្តល់​នូវ​លទ្ធផល​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ ក្រៅពី​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​ទៀត ការ​ផឹក​កាហ្វេ​ក៏​អាច​ជួយ​ឱ្យ​សក់​មាន​ភាព​រលោង​ផង​ដែរ​។ នេះ​ក៏​ដោយសារ​តែ​ជាតិ​កាហ្វេ​អ៊ី​ន​បង្កើន​ចរាចរ​ឈាម និង ផ្តល់​សារធាតុចិញ្ចឹម​ដល់​គល់​សក់ ធ្វើ​ឱ្យ​សរសៃសក់​របស់​អ្នក​រលោង​ដូច​ធម្មជាតិ​។

៣-សក់​របស់​អ្នក​នឹង​កន្ទ្រើង​ពិបាកធ្វើ​ម៉ូត
ក្រៅពី​ធ្វើ​ឱ្យ​សក់​កាន់តែ​រឹង​មាំ​និង​ភ្លឺ​ចែងចាំង ជាតិ​កាហ្វេ​អ៊ី​ន​អាច​ជួយ​អ្នក​ក្នុង​ការ​ធ្វើ​សក់​ដែល​មិន​ងាយ​ជំពាក់ កន្ទ្រើង​ពិបាកធ្វើ​ម៉ូត​។ នៅ​ពេល​ដែល​សក់​ទទួល​បាន​វីតាមីន​និង​សារធាតុចិញ្ចឹម​សំខាន់​ៗ​គ្រប់គ្រាន់ វា​នឹង​ធ្វើ​ឱ្យ​សក់​របស់​អ្នកមាន​ភាព​អាច​គ្រប់គ្រង​បាន​និង​ងាយ​ធ្វើ​ម៉ូត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ