ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់​ចុះ​ជាង ៣% នៅ​ពេល OPEC+ បង្កើន​ល្បឿន​ផលិតកម្ម​ប្រេង​របស់​ខ្លួន

7 ខែ មុន

បរទេស ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ជាង​២​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ក្នុង​ការ​ជួញដូរ​នៅ​អាស៊ី នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៥ ខណៈ​ដែល​អង្គការ OPEC+ បាន​កំណត់​នឹង​បង្កើន​ផលិតកម្ម​ប្រេង​របស់​ខ្លួន ដែល​ជំរុញ​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​ផ្គត់ផ្គង់​កាន់តែ​ច្រើន​ចូល​ទៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​គ្របដណ្តប់​ដោយ​ភាព​មិន​ច្បាស់លាស់…

បរទេស ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ជាង​២​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ក្នុង​ការ​ជួញដូរ​នៅ​អាស៊ី នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៥ ខណៈ​ដែល​អង្គការ OPEC+ បាន​កំណត់​នឹង​បង្កើន​ផលិតកម្ម​ប្រេង​របស់​ខ្លួន ដែល​ជំរុញ​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​ផ្គត់ផ្គង់​កាន់តែ​ច្រើន​ចូល​ទៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​គ្របដណ្តប់​ដោយ​ភាព​មិន​ច្បាស់លាស់ នៃ​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters និង Bloomberg បាន​ចេញផ្សាយ​។

តម្លៃ​ប្រេង​ឆៅ Brent នៅ​ក្នុង​កិច្ចសន្យា​ចែកចាយ​នា​ពេល​អនាគត​បាន​ធ្លាក់​ចុះ ២,២១​ដុល្លារ ឬ ៣,៦១% មក​នៅ​ត្រឹម ៥៩,០៨​ដុល្លារ​ក្នុង​មួយ​បារ៉ែល ខណៈ​ប្រេង​ឆៅ West Texas Intermediate របស់​អា​មេ​រិ​ក​មាន​តម្លៃ ៥៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល ពោល​ធ្លាក់​ចុះ ២,២៩​ដុល្លារ ឬ ៣,៩៣%​។ កិច្ចសន្យា​តម្លៃ​ប្រេង​ទាំង​ពីរ​នេះ បាន​ឈាន​ដល់​កម្រិត​ទាប​បំផុត ចាប់តាំងពី​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៥
ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​នេះ កើតឡើង​បន្ទាប់​ពី​អង្គការ OPEC+ នៃ​ប្រទេស​ផលិត​ប្រេង​សំខាន់​ៗ​របស់​ពិភពលោក​បាន​ព្រមព្រៀង​គ្នា បង្កើន​ល្បឿន​ផលិតកម្ម​ប្រេង​សម្រាប់​រយៈពេល​ពីរ​ខែ​ជាប់​ៗ​គ្នា ដោយ​ទិន្នផល​សម្រាប់​ខែមិថុនា​កើនឡើង ៤១១,០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។ ការ​បង្កើន​ទិន្នផល​ប្រេង​សម្រាប់​ខែមិថុនា និង​ធ្វើ​ឱ្យ​ទ​ន្និ​ផល​សរុប​សម្រាប់​ខែមេសា ឧសភា និង​មិថុនា កើនឡើង​ដល់ ៩៦០,០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ តំណាង​ឱ្យ ៤៤% នៃ​ផែនការ​កាត់​បន្ថយ ២,២​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ដែល​បាន​ព្រមព្រៀង​គ្នា​តាំងពី​ឆ្នាំ ២០២២ របស់​ក្រុម​នេះ​។

ការ​សម្រេចចិត្ត​របស់​អង្គការ OPEC និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ជា​មេដឹកនាំ​ក្រុម​នេះ កំពុង​តែ​ស្វែងរក​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ី​រ៉ា​ក់ និង​កា​ហ្សា​ក់​ស្ថាន ចំពោះ​ការ​មិន​អនុលោម​តាម​កូតា​ផលិត ដែល​បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​រួច​ទៅ​ហើយ​។

ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ ហើយ​បាន​ត្រឡប់​ទៅ​ជិត​កម្រិត​ទាប​ក្នុង​រយៈពេល​៤​ឆ្នាំ គិត​ត្រឹម​ខែមេសា​កន្លង​ទៅ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​គំរាមកំហែង​ដល់​ការ​បង្អាក់​កំណើន ក៏​ដូច​ជា​បំផ្លាញ​ទំនុកចិត្ត​វិនិយោគិន និង​កាត់​បន្ថយ​តម្រូវការ​ប្រេង​។

លោក ត្រាំ ដែល​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​នៅ​ចុងខែ​នេះ បាន​អំពាវនាវ​ដល់​អង្គការ OPEC+ រួច​ហើយ ដើម្បី​ជំរុញ​ផលិតកម្ម និង​ជួយ​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​។ នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​ស្វែងរក​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក ដែល​បាន​និង​កំពុង​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​៕ ប្រភព ៖ Reuters និង Bloomberg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ