ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះការិយាល័យក្រុមហ៊ុនសំណង់មួយកន្លែង នៅបុរីអូរ៉ូរ៉ា ស៊ីធីក្រាំងធ្នង់ ខូចខាតមិនស្ទើរ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​ក្រុមហ៊ុន​សំណង់​(​ផ្នែក សិក្សា​ប្លង់​)​មួយ​កន្លែង ស្ថិត​នៅផ្ទះ​ល្វែង​ជាន់​ទី​៣ បុរី​អូ​រ៉ូ​រ៉ា ស៊ី​ធី ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​ក្រុមហ៊ុន​សំណង់​(​ផ្នែក សិក្សា​ប្លង់​)​មួយ​កន្លែង ស្ថិត​នៅផ្ទះ​ល្វែង​ជាន់​ទី​៣ បុរី​អូ​រ៉ូ​រ៉ា ស៊ី​ធី ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​សម្ភារៈ​ការិយាល័យ រួម​មាន​កៅអី តុ ទូ និង​កុំព្យូទ័រ​ជា​ច្រើន​គ្រឿង​បាន​រង​ការ​ខូចខាត ។

ហេតុការណ៍​អគ្គិភ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៥ ភ្លាម​ៗ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បា​.​ញ់​ពន្លត់ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ពី​ជាន់​ទី​៣ នៃ​ផ្ទះល្វែង​យ៉ាង​សន្ធោសន្ធៅ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក និង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង នាំ​គ្នា​ទាក់ទង​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍ ។

តាម​នគរបាល​កា​រិ​ល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ប្រើប្រាស់​អស់​ទឹក ៣​រថយន្ត ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ការិយាល័យ​ក្រុមហ៊ុន​សំណង់​(​ផ្នែក​សិក្សា​ប្លង់​) មួយ​បណ្ដាល​ឱ្យ​សម្ភារៈ រួម​មាន កៅអី តុ ទូ និង​កុំព្យូទ័រ​ជា​ច្រើន​គ្រឿង​បាន​រង​ការ​ខូចខាត ។ ទោះបីជា​យ៉ាងណា ពុំ​បណ្ដាល​ឱ្យ​ឆេះ​រាលដាល និង​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស​ឡើយ ។

ទាក់ទិន​នឹង​ការ​កើត​មាន​អគ្គិភ័យ​នេះ សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ ។ គេ​មានការ​សង្ស័យ​ថា បណ្ដាល​មក​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ