បន្ទាយមានជ័យ ៖ អ្នកបើកបរត្រាក់ទ័រភ្ជួរចម្ការប៉ះមីនតោនព្រលឹងចុងសក់បើកចេញយ៉ាងរហ័ស នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិតេជោភ្នំឆ័ត្រ ឃុំ/ស្រុកស្វាយចេក ។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់ថា ៖ ម្ចាស់ចម្ការមានឈ្មោះ ចក់ ទីន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
លោកបានបញ្ជាក់ថា ៖ នៅពេលដែលម្ចាស់ចម្ការឈ្មោះ ចក់ ទីន បានជួលត្រាក់ទ័រមកភ្ជួរដីចម្ការ ដើម្បីដាំដំណាំ ហើយពេលភ្ជួរជិតហើយ ស្រាប់តែប្រទះឃើញមី.នតោន១គ្រា.ប់នៅចំកណ្តាលចម្ការដែលភ្ជួររួច បណ្តាលអ្នកបើកបរត្រាក់ទ័រលាន់មាត់ថា ពិតជា១លានសំណាងហើយ ភ័យបើកបរត្រាក់ចេញដោយមិនបានលាម្ចាស់ចម្ការ ។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា ៖ ក្រោយប្រជាពលរដ្ឋភ្ជួរដីចម្ការប្រទះឃើញមី.នតោន១គ្រា.ប់ ដែលមានគុណភាព ហើយបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាននិងប៉ុស្តិ៍នគរបាលឃុំស្វាយចេកបានទំនាក់ទំនងអង្គភាពកម្ចាត់មីន (ហាឡូត្រាស់)បានមកទទួលយក ដើម្បីយកទៅកម្ទេចចោល ។

កម្លាំងអង្គភាពកម្ចាត់មីនបានប្រាប់ថា ៖ មី.នតោនដែលប្រជាពលរដ្ឋប្រទះឃើញនេះនៅមានគុណភាព ហើយជាមី.នសេសសល់ពីសម័យសង្គ្រាម ពេលប្រជាពលរដ្ឋប្រទះឃើញរាយការជូនអង្គភាពកម្ចាត់មីន ហើយបានណែនាំដល់ប្រជាពលរដ្ឋ បើប្រទះឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះសុំរាយការណ៍ជូនអង្គភាពបោះសំអាតមីន មិនត្រូវប៉ះពាល់អាចប្រឈមគ្រោះថ្នាក់គ្រប់ពេល ៕
ចែករំលែកព័តមាននេះ