ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នា.ក់​ចរាចរណ៍​ក្លា​យ​ជា​អំពើ​ហិ.ង្សា​ ដោយ​ស្នង​ការ​រង​ម្នាក់​បុ.ក​រថយន្ត​គេ​ហើយ​ចា.ប់​​គេដាក់ខ្នោះទៀត​

50 វិនាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​កើតឡើង​រវាង​រថយន្ត​និង​រថយន្ត​បែ​ជា​ក្លាយជា​អំពើ​ហិង្សា ដោយ​ភាគី​ម្ខាង​គេ​ស្គាល់​ថា​ជា​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​បាន​បើកបរ​រថយន្ត​ម៉ា​ក្ស​ម៉ាស់​ស្តា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH-5178 បាន​បុក​ជាមួយ​រថយន្ត​ម៉ា​ក្ស​HIGHLANDER ពណ៌​ស ពាក់​ស្លាក​លេខ​ស្វាយ​រៀង​2C-2029…

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​កើតឡើង​រវាង​រថយន្ត​និង​រថយន្ត​បែ​ជា​ក្លាយជា​អំពើ​ហិង្សា ដោយ​ភាគី​ម្ខាង​គេ​ស្គាល់​ថា​ជា​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​បាន​បើកបរ​រថយន្ត​ម៉ា​ក្ស​ម៉ាស់​ស្តា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH-5178 បាន​បុក​ជាមួយ​រថយន្ត​ម៉ា​ក្ស​HIGHLANDER ពណ៌​ស ពាក់​ស្លាក​លេខ​ស្វាយ​រៀង​2C-2029 ចំ​ទទឹង​រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​ខូ​ត​ខាត​រថយន្ត​ទាំង​សងខាង​យ៉ាងដំណំ ។ ហើយ​អ្វី​ដែល​មហាជន​ហួសចិត្ត​នោះ​គេ​ឃើញ​ម្ចាស់​រថយន្ត​បង្ក ដែល​គេ​ស្គាល់​ថា ជា​ស្នងការ​រង​នោះ​បែ​ជា​យក​ខ្នោះដៃ​មក​ដាក់​ខ្នោះ​ម្ចាស់​រថយន្ត​HIGHLANDER ហើយ​នាំ​គ្នា​ឡើង​រថយន្ត​គេចខ្លួន​ទៅ​បាត់​ទុក​ឲ្យ​ជន​រង​គ្រោះ​ឈរ​នៅ​លើ​ថ្នល់​ជិត​រថយន្ត​រាប់​ម៉ោង​។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​៤​មេ​សា​២០២៥​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ខាង​មុខ​វិទ្យាល័យ​ហ៊ុន​សែន​ជី​ភូ ស្ថិត​ក្នុងភូមិ​គ​ម្ពោ​ធ​ប្រស់​សង្កាត់​ច្រក​ម្ទេស​ក្រុង​បា​វិត​។​

បើ​តាម​បុរស​ឈ្មោះ​នាង សុ​ផាត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ អ្នកបើកបរ​រថយន្ត​HIGHLANDER ដែល​ជា​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើករថយន្ត​ពី​ទឹ​ស​ខាង​លិចទៅ​កើត​លុះ​មក​ដល់​កន្លែង​កើតហេតុ​ខ្លួន​បាន​ឈប់​រថយន្ត​ដោយ​ស៊ី​ញ៉ូ​ភ្លើង​សុំ​បទ​ឆ្វេង ហើយ​ក៏​បើករថយន្ត​បទ​ឆ្វេង​យឺត​ៗ ស្រាប់តែ​មាន​យន្ត​ម៉ា​ក្ស​ម៉ាស​ស្តា ពណ៌​ស​១​គ្រឿង​បើក​មក​ពីក្រោយ​ស្របគ្នា​បើក​យ៉ាង​លឿន​បាន​បុក​រថយន្ត​ខ្លួន​ចំពាក់​កណ្តាល​រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​ខូចខាត​ទាំង​សងខាង​ស្រាប់តែ​ភាគី​បង្ក​ចុះ​មក​ពីលើ​រថយន្ត​មាន​គ្នា​០៣​នាក់ និង​ម្នាក់​គេ​ស្គាល់​ថា ឈ្មោះ​ក​យ -​មាន​ឋានៈ​ជា​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង បាន​យក​ខ្នោះ​មក​ចាប់​ខ្លួន​ដាក់​ខ្នោះដៃ​ទៅ​ក្រោយ​ដោយ​អយុត្តិធម៌​។​ បន្ទាប់​មក​ក៏​ឃើញ​មាន​សមត្ថកិច្ច​មក​ហៅ​ឡើង​លើ​រថយន្ត​ជិះ​គេចខ្លួន​ទៅ​ទឹ​ស​ខាងកើត​បាត់​ស្រមោល​។

​តាមប្រភពដដែលបាន​បន្ត​ថា នៅ​ពេល​ប្រពន្ធ​គាត់​សួរ​សមត្ថកិច្ច​ម្នាក់​និយាយ​ថា មិនដឹង​ទេ ហើយ​សួរ​វិញ​ថា អ្នក​ណា​គេ​ដាក់​ខ្នោះ​។ ក៏​ប៉ុន្តែ​មន្ត្រី​នគ​បាល​រូប​នេះ​មិន​ព្រម​ដោះ​ខ្នោះដៃ​ចេញពី​ដៃ​របស់​គាត់​ទេ ទុក​ឲ្យ​គាត់​ឈឺចាប់​រាប់​ម៉ោង​។ ខណៈនោះ​ដែរ​ក៏​មាន​អ្នក​សារព័ត៌មាន​នាំ​គ្នា​មក​ឡាយ​ផង​ដែរ ។

​ទោះ​ជា​យ៉ាងណា​ មន្ត្រី​នគ​បាល​ជា​ច្រើន​រូប​បាន​ចុះ​ទៅ​ដល់​ល​ន្លែ​ង​កើតហេតុ ហាក់​មិន​អើពើ ជាមួយ​ជន​រង​គ្រោះ​ទេ​ ដោយ​ឆ្លើយ​ដេញដោល​គ្នា​ថា មិន​ហ៊ាន​ដោះ​ខ្នោះដៃ​ចេញពី​ជន​រង​គ្រោះ​ទេ ដោយ​មិនដឹង​អ្នក​ណា​ជា​អ្នក​ដាក់​។​តាម​ពិត​ទំនងជា​ដឹង​ថា មេ​ខ្លួន​ជា​ស្នងការ​រង​ទៀត ស្រា​ច់​បណ្តោយ​។​

ទាក់ទិន​ករណី​នេះ​ដែរ​ មិន​អាច​រក​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​បាន​ទេរ​ហូត​ដល់​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥​ មេ​សា​ ឆ្នាំ​២០២៥​នេះ​ ។ ​ចំណែក​រថយន្ត​ទាំ​ង​​២​សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរ​ណ៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ ដើម្បី​ដោះស្រាយ​តាម​និ​តិ​វិធី​​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ