ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ប្រកាស​ដាក់​ពន្ធ១០០% លើ​ភាពយន្ត​ផលិត​នៅ​បរទេស

10 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ដាក់​ពន្ធ ១០០%…

0:00
0:00

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ដាក់​ពន្ធ ១០០% លើ​ភាពយន្ត​ផលិត​នៅ​បរទេស ដើម្បី​សង្គ្រោះ​ឧស្សាហកម្ម​ភាពយន្ត​អា​មេ​រិ​ក ដែល​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters និង BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៥​។

លោក ត្រាំ នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២៥ បាន​ប្រកាស​ដាក់​ពន្ធ ១០០% លើ​ភាពយន្ត​ផលិត​នៅ​បរទេស តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម Truth Social ដោយ​លោក​អះអាង​ថា «​ខ្ញុំ​បាន​បញ្ជា​ឱ្យ​ក្រសួងពាណិជ្ជកម្ម និង​តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ឱ្យ​ចាប់ផ្តើម​ភ្លាម​ៗ ការ​ដំឡើង​ពន្ធ​លើ​ខ្សែភាពយន្ត​ណាមួយ ឬ​ទាំងអស់​ដែល​ផលិត​នៅ​ទឹកដី​បរទេស​។ ពួក​យើង​ចង់បាន​ភាពយន្ត​ផលិត​នៅ​ទឹកដី​អា​មេ​រិ​ក​»​។ លោក​បាន​បន្ថែម​ថា ឧស្សាហកម្ម​ភាពយន្ត​អា​មេ​រិ​ក​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង និង​កំពុង​ស្លាប់​យ៉ាង​លឿន ដោយសារ​ការ​លើកទឹកចិត្ត​ពី​ប្រទេស​ជា​ច្រើន​ដែល​កំពុង​តែ​ផ្តល់​ជូន ដើម្បី​ទាក់ទាញ​អ្នក​ផលិត​ខ្សែភាពយន្ត​អា​មេ​រិ​ក ដែល​នេះ​គឺជា​ការ​គំរាមកំហែង​សន្តិសុខ​ជាតិ​។

នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ លោក Howard Lutnick រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រកាស​ចុង​ក្រោយ​នេះ​ថា «​ពួក​យើង​កំពុងធ្វើការ​លើ​រឿង​នេះ​»​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ទាំង​លោក Lutnick និង​លោក ត្រាំ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​របៀប​ថា តើ​ការ​គិត​ពន្ធគយ​លើ​ភាពយន្ត​ផលិត​នៅ​ទឹកដី​បរទេស ឬ​ក៏​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​ពាក់ព័ន្ធ​នឹង​ការ​ថត និង​ផលិត​ខ្សែភាពយន្ត​នៅ​ក្រៅ​ទឹកដី​អា​មេ​រិ​ក​នឹង​ត្រូវ​អនុវត្ត​បែប​ណា​នោះ​ទេ0x017d7 ដ្បិត​ភាពយន្ត​ល្បី​ៗ និង​ថ្មី​ៗ​ជា​ច្រើន ដែល​ផលិត​ដោយ​ហូ​លី​វូ​ដ ត្រូវ​បាន​ថត​នៅ​ខាងក្រៅ​ទឹកដី​អា​មេ​រិ​ក រួម​មាន Deadpool & Wolverine, Wicked និង Gladiator II ជាដើម​។

ប្រភព​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ភាពយន្ត ProdPro បានឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ ២០២៣ ស្ទើរតែ​ពាក់កណ្តាល​នៃ​ការ​ចំណាយ​ដោយ​បណ្តា​ផលិតករ​អា​មេ​រិ​កលើ​គម្រោង​ខ្សែភាពយន្ត និង​កម្មវិធី​ទូរទស្សន៍​គិត​ជា​ទឹកប្រាក់​ជាង​៤០​លាន​ដុល្លារ បាន​ចេញ​ទៅ​ផលិត​នៅ​ក្រៅ​ទឹកដី​អា​មេ​រិ​ក​។ ចំណែក​ផលិតកម្ម​ភាពយន្ត​ហូ​លី​វូ​ដ និង​កម្មវិធី​ទូរទស្សន៍​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​ជិត ៤០% ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី FilmLA ដែល​ជា​អង្គភាព​មិន​រក​ប្រាក់​ចំណេញ​ដែល​តាមដាន​ផលិតកម្ម​ក្នុង​តំបន់​។

ការ​គំរាមកំហែង​ពន្ធគយ​ចុង​ក្រោយ​បំផុត​របស់​លោក ត្រាំ មើលទៅ​ហាក់ដូចជា បង្កើន​ភាព​តានតឹង​បន្ថែម​ទៀត​ក្នុង​ទំនាក់ទំនង​របស់​សហរដ្ឋអាមេរិក​ជាមួយ​ប្រទេស​ដទៃ​ទៀត ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​គិត​ពន្ធគយ​លើ​ទំនិញ​នាំ​ចូល​ទឹកដី​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ