ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​បងប្អូន ! ប្រទេស​ថៃ​រក​ឃើញ​វិជ្ជមាន​ជំងឺ​អង់​ត្រាក់ (​ពិសធ្យូង​) ២ករណី​លើ​មនុស្ស

4 ម៉ោង មុន

ខេត្ត​មុ​ដា​ហាន ប្រទេស​ថៃ បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​អង់​ត្រាក់ (​ពិសធ្យូង​) ពីរ​ករណី​លើ​មនុស្ស ក្នុង​នោះ​មួយ​ករណី​បាន​ស្លា​.​ប់ អាយុ​៥៣​ឆ្នាំ​ភេទ​ប្រុស និង​ម្នាក់​ទៀត កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ។…

ខេត្ត​មុ​ដា​ហាន ប្រទេស​ថៃ បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​អង់​ត្រាក់ (​ពិសធ្យូង​) ពីរ​ករណី​លើ​មនុស្ស ក្នុង​នោះ​មួយ​ករណី​បាន​ស្លា​.​ប់ អាយុ​៥៣​ឆ្នាំ​ភេទ​ប្រុស និង​ម្នាក់​ទៀត កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​បង្ហោះ​មុន​នេះ ។

មូលហេតុ​ដែល​ឆ្លង​ជំងឺ​នេះ ដោយសារ​ពួក​គាត់​បរិភោគ​សាច់​គោ​ឆៅ ដែល​មាន​ឆ្លង​មេរោគ​បាក់តេរី អង់​ត្រាក់ ។ ជំងឺ​នេះ មាន​ឱសថ​ព្យាបាល​ជា​បាន ក្រោយ​ធ្វើ​វិនិច្ឆ័យ​ជំងឺ​ច្បាស់លាស់ ។

ជំងឺ​Anthrax(​ពិសធ្យូង​) គឺជា​ជំងឺឆ្លង​ដែល​បណ្តាល​មក​ពី​បាក់តេរី Bacillus anthracis ។ ការ​ឆ្លង​បណ្តាល​មក​ពី​បរិភោគ​សាច់​ឆៅ ឬ​ប៉ះពាល់​នឹង​ប្រភេទ​សត្វ​ស៊ី​ស្មៅ ដូច​ជា គោ ក្របី ជាដើម ។ ជំងឺ​បង្ក​ឡើង​ដោយ​មេរោគ​បាក់តេរី​នេះ មាន​បី​ទម្រង់​ជំងឺ​អង់​ត្រាក់​លើ​មនុស្ស ៖ ស្បែក (​ស្បែក​) ដង្ហើមចូល (​សួត​) និង​ក្រពះ​ពោះវៀន ។ ការ​ព្យាបាល​ភ្លាម​ៗ​ជាមួយនឹង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​រស់រាន​មានជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ