ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរត្រូវដឹង ៖ នគរបាលអាចដកបណ្ណបើកបរទុក បើធ្វើខុស៥ចំណុចនេះ

4 ម៉ោង មុន

រឿង​នគរបាល​ដក​បណ្ណ​បើកបរ​កើត​មាន​ញឹកញាប់​ហើយ ពេល​ខ្លះ​ក៏​មានការ​ជជែក​តឹងសរសៃក​ដាក់​គ្នា​ផង​ដែរ ។ ដូច្នេះ អ្នកបើកបរ​ត្រូវ​ដឹង​ច្បាស់​ថា តើ​ពេល​ណា​នគរបាល​មាន​សិទ្ធិ និង​ពេល​ណា​មិន​មាន​សិទ្ធ​ធ្វើ​រឿង​នេះ ។ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នៅ​ថ្ងៃនេះ…

រឿង​នគរបាល​ដក​បណ្ណ​បើកបរ​កើត​មាន​ញឹកញាប់​ហើយ ពេល​ខ្លះ​ក៏​មានការ​ជជែក​តឹងសរសៃក​ដាក់​គ្នា​ផង​ដែរ ។ ដូច្នេះ អ្នកបើកបរ​ត្រូវ​ដឹង​ច្បាស់​ថា តើ​ពេល​ណា​នគរបាល​មាន​សិទ្ធិ និង​ពេល​ណា​មិន​មាន​សិទ្ធ​ធ្វើ​រឿង​នេះ ។

រូបតំណាងដោយ AI

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នៅ​ថ្ងៃនេះ បានអោយ​ដឹង​តាម​ហ្វេ​ស​ប៊ុ​កថា យោង​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​មាត្រា​៦២​នោះ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក មាន​សិទ្ធិ​ដក​បណ្ណ​បើកបរ​ព្យួរ​ទុក ក្នុង​រយៈពេល​មិន​លើស​ពី​៧ (​ប្រាំពីរ​)​ថ្ងៃ និង​ដក​ពិន្ទុ ដូច​មាន​ចែង​ក្នុង​មាត្រា​៤៣ នៃ​ច្បាប់​នេះ ចំពោះ​បទល្មើស​ណាមួយ​ដូច​ខាងក្រោម ៖

រូបតំណាងដោយ AI

១- បើកបរ​ខុស​ទិស​ចរាចរណ៍ ឬ​បើកបរ​តាម​ទិស​ចរាចរណ៍​ដែល​មាន​ដាក់​សញ្ញា​ហាមឃាត់ ។
២-​បើកបរ​ដោយ​ល្បឿន​លើស​ចាប់ពី​៤០ (​សែសិប​) គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឡើង​ទៅ​ពី​ល្បឿន ដែល​បាន​កំណត់​ក្នុង​ច្បាប់​នេះ ។
៣-​មិន​គោរព​សិទ្ធិ​អាទិភាព ។
៤- មិន​គោរព​ផ្លា​ក​សញ្ញា​ឈប់ ឬ​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​ក្រហម ឬ​ពណ៌​ក្រហម​ភ្លឹបភ្លែត​ៗ ។
៥- បើកបរ​យាន​ដែល​មាន​កង់​ច្រវាក់​ដែក​ផ្ទាល់​នៅ​លើ​ផ្លូវថ្នល់​ក្រាល​កៅស៊ូ ។

មន្ត្រី​នគរបាល​ចរាចរណ៍ មិន​ត្រូវ​ដកហូត​បណ្ណ​បើកបរ និង​ឯកសារ​ផ្សេង​ៗ​របស់​យានយន្ត ក្នុង​ករណី​ពុំ​មាន​ចែង​ក្នុង​ច្បាប់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ