ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​អនុញ្ញាត​ឱ្យ​កម្ពុជា​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវដែក​ដឹក​ផលិតផល​ខ្លួន​ទៅ​កាន់​​ចិន

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​ឡាវ​ដែល​មាន​ប្រព័ន្ធ​ផ្លូវដែក​ត​ភ្ជាប់​ពី​ទីក្រុង​វៀង​ចន្ទ ទៅ​កាន់​ទីក្រុង​គុន​មីង ខេត្ត​យូ​ណា​ន ប្រទេស​ចិន បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវដែក និង​រថភ្លើង​ល្បឿន​លឿន​ដឹក​ផ​លិ​ផល​ស្វាយ​ទៅ​កាន់​ប្រទេស​ចិន ឬ​ប្រទេស​ទី​៣ ដើម្បី​បើក​ទីផ្សារ​ថ្មី…

រាជធានី​ភ្នំពេញ ៖ ប្រទេស​ឡាវ​ដែល​មាន​ប្រព័ន្ធ​ផ្លូវដែក​ត​ភ្ជាប់​ពី​ទីក្រុង​វៀង​ចន្ទ ទៅ​កាន់​ទីក្រុង​គុន​មីង ខេត្ត​យូ​ណា​ន ប្រទេស​ចិន បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវដែក និង​រថភ្លើង​ល្បឿន​លឿន​ដឹក​ផ​លិ​ផល​ស្វាយ​ទៅ​កាន់​ប្រទេស​ចិន ឬ​ប្រទេស​ទី​៣ ដើម្បី​បើក​ទីផ្សារ​ថ្មី សម្រាប់​ផលិតផល​កសិកម្ម​របស់​កម្ពុជា ។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ដល់​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ២០២៥ ។

ក្រៅពី​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវដែក និង​រថភ្លើង​ល្បឿន​លឿន​នេះ ភាគី​ទាំង​ពីរ ក៏​បាន​ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​អាទិភាព​មាន​ដូច​ជា កិច្ច​សហប្រតិបត្តិការ​លើ​ធាតុ​ចូល​កសិកម្ម ជា​ពិសេស ធាតុ​ផ្សំ​នៃ​ជី​កសិកម្ម ដោយ​ផ្តោត​សំខាន់ លើ​ជីប៉ូតាស (potash-based fertilizer), ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ​ទៀត លើ​ឆាក​អន្តរជាតិ ក្នុង​វិស័យ​កសិកម្ម ដើម្បី​ផលប្រយោជន៍​រួម នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

ដំណើរ​ទស្សនកិច្ច​នេះ មាន​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ និង​ពិនិត្យ​លទ្ធភាព​ត​ភ្ជាប់​ការ​ផ្គត់ផ្គង់​ធាតុ​ចូល​សម្រាប់​ផលិតកម្ម​ជី​កសិកម្ម​ពី​ឡាវ​មក​កម្ពុជា ។ ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៃព្រះរាជា​ណាចក្រកម្ពុជា និង​ក្រសួងកសិកម្ម និង​រុក្ខា​កម្ម​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ឯកឧត្តម​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ពិនិត្យ​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​នៃ
អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា និង​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ កន្លង​ទៅ​។

ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ លើ​ការងារ​អាទិភាព​ចំនួន​៣​សំខាន់​ៗ​ដូច​ខាងក្រោម​៖

១-​កិច្ច​សហប្រតិបត្តិការ​លើ​ធាតុ​ចូល​កសិកម្ម ជា​ពិសេស​ធាតុ​ផ្សំ​នៃ​ជី​កសិកម្ម ដោយ​ផ្តោត​សំខាន់​លើ​ជីប៉ូតាស (potash-based fertilizer) ។
២-​ការ​ជំរុញ​កសិពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ផ្តោត​លើ​ការ​នាំ​ចេញ​ផលិតផល​ស្វាយ​ទៅ ប្រទេស​ចិន ឬ​ប្រទេស​ទី​៣ តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវដែក និង​រថភ្លើង​ល្បឿន​លឿន​ឆ្លងកាត់ ប្រទេស​ឡាវ ដើម្បី​បើក​ទីផ្សារ​ថ្មី​សម្រាប់​ផលិតផល​កសិកម្ម​របស់​កម្ពុជា ។
៣-​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ​ទៀត លើ​ឆាក​អន្តរជាតិ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​ផលប្រយោជន៍​រួម​នៃ​ប្រទេស​ទាំង​ពីរ ។

សូម​ជម្រាប​ពាក់ព័ន្ធ​នឹង​ផ្លូវដែក​នេះ ឯកឧត្តម វ៉ាង វិ​ន​ពី​ន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​មួយ ស្ដី​អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង ក្នុង​ប្រទេស​កម្ពុជា កាលពី​ពាក់កណ្ដាល​ខែមេសា ក៏​បាន​បង្ហើប​ឱ្យ​ដឹងផង​ដែរ​ថា ភាគី​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​បាន​និង​កំពុង​ពិភាក្សា​គ្នា​លើ​លទ្ធភាព​ត​ភ្ជាប់​ផ្លូវដែក​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន តែ​មិន​ទាន់​បញ្ជាក់​ថា ត្រូវ​ឆ្លងកាត់​ប្រទេស​វៀតណាម ថៃ ឬ​ឡាវ​នៅឡើយ​នោះ​ទេ​។

ប្រព័ន្ធ​ផ្លូវដែក គឺ​កា​រត​ភ្ជាប់​ជា​យុទ្ធសាស្ត្រ​មួយ ក្នុង​ចំណោម​យុទ្ធសាស្ត្រ​ជា​ច្រើន ក្រោម​គោល​
នយោ​បាយ​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ (BRI) ដែល​ដាក់​ចេញ​ដោយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង ក្នុង​ជំរុញ​កិច្ច​សហប្រតិបត្តិការ ជាមួយ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ (Global South) ក្នុង​នោះ​រួម​មាន​ទាំង​កម្ពុជា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ