ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្រ្កាប​ក្មេងទំនើ.ង​បង្កអណាធិបតេយ្យវា.យគ្នាអុកឡុកភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ​ ចាប់​បាន​១៩​នាក់​

13 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​បង្ក​អណាធិបតេយ្យ​វា​.​យ​គ្នា​អុកឡុក នៅ​ក្នុងភូមិ​សាស្ដ្រ ខេត្ដកំពង់ស្ពឺ ត្រូវ​កងកម្លាំង​នគរបាល ជំនាញ​ព្រហ្មទណ្ឌ​បង្ក្រាប​បាន​១៩​នាក់ ០៣​ក្រុម ។ នេះ​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ផ្សាយ​នា​ថ្ងៃ​ទី​០៤…

ខេត្តកំពង់ស្ពឺ ៖ ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​បង្ក​អណាធិបតេយ្យ​វា​.​យ​គ្នា​អុកឡុក នៅ​ក្នុងភូមិ​សាស្ដ្រ ខេត្ដកំពង់ស្ពឺ ត្រូវ​កងកម្លាំង​នគរបាល ជំនាញ​ព្រហ្មទណ្ឌ​បង្ក្រាប​បាន​១៩​នាក់ ០៣​ក្រុម ។ នេះ​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ផ្សាយ​នា​ថ្ងៃ​ទី​០៤ ខែឧសភា​នេះ ។

ដោយ​មានការ​ចង្អុល​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ការិយាល័យ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃាត់​មុខសញ្ញា​ក្មេង​ទំនើ​.​ង​០៣​ក្រុម ផ្សេង​គ្នា ១៩​នាក់ កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​៣ ខែឧសភា ឆ្នាំ​២០២៥ ។

ក្នុង​នោះ​ដែរ សមត្ថកិច្ច​ឃាត់​មុខសញ្ញា​ក្មេង​ទំនើ​.​ង ០៥​នាក់ នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ៖ ១.​ឈ្មោះ ច​ន វិសិដ្ឋ ប្រុស ១៧​ឆ្នាំ ។ ២.​ឈ្មោះ ទុំ វ​ណ្ណា ប្រុស ២៣​ឆ្នាំ ៣.​ឈ្មោះ ភ​ន គី​ម​ហៀ​ង ប្រុស​១៥​ឆ្នាំ ៤.​ឈ្មោះ ចាន់ នី​កូ ប្រុស ១៥​ឆ្នាំ ៥.​ឈ្មោះ សេង គី​ម​សាល ប្រុស ១៥​ឆ្នាំ ។ ដកហូត កាំបិត​ផ្គាក់ ០១​ដើម​, ដាវ ០១​ដើម​, ម៉ូតូ​០២​គ្រឿង​, ទូរស័ព្ទ​ដៃ ០៣​គ្រឿង ។

សមត្ថកិច្ច​ឃាត់​មុខសញ្ញា​ក្មេង​ទំនើ​.​ង ០២​នាក់ នៅ​សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ៖ ១.​ឈ្មោះ វ៉ា​ន់ ជី​វគ្គ ប្រុស ២០​ឆ្នាំ ។ ២.​ឈ្មោះ ណ​យ ប្រុស​ធំ ប្រុស ២០​ឆ្នាំ ។ ដកហូត កាំបិត​ផ្គាក់ ០១​ដើម​, ម៉ូតូ ០១​គ្រឿង​, ទូរស័ព្ទ​ដៃ​០១​គ្រឿង ។

សមត្ថកិច្ច​ឃាត់​មុខសញ្ញា​ក្មេង​ទំនើ​.​ង ១២​នាក់ នៅ​ផ្លូវជាតិ​លេខ​៤ ភូមិ​រំលោង សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ៖ ១.​ឈ្មោះ សឿ​ន សំណាង ប្រុស ១៥​ឆ្នាំ ២.​ឈ្មោះ ខន សំណាង ប្រុស ១៧​ឆ្នាំ ៣.​ឈ្មោះ ទូច សៅ​ហុង ប្រុស ១៤​ឆ្នាំ ៤.​ឈ្មោះ នី​ម ម៉េ​ង​ឡុ​ង ប្រុស ១៥​ឆ្នាំ ៥.​ឈ្មោះ ភី សុ​ខនិត ប្រុស ១៦​ឆ្នាំ ៦.​ឈ្មោះ ហួត ឡាយ​គី​ម​ហ្វុ​ង ប្រុស ១៨​ឆ្នាំ ៧.​ឈ្មោះ ទែ​ល ឆិ​ន​អើ ប្រុស ១៧​ឆ្នាំ ៨.​ឈ្មោះ នី រតនា ប្រុស ១៥​ឆ្នាំ ៩.​ឈ្មោះ រ៉េ​ត វ៉ា​ន់​ណេ​ត ប្រុស ១៧​ឆ្នាំ ១០.​ឈ្មោះ ឃុំ ពេជ្រ ប្រុស ១៥​ឆ្នាំ ១១.​ឈ្មោះ ឆុំ ភក្ដី ភេទ ប្រុស​១៩​ឆ្នាំ ១២.​ឈ្មោះ ធួន សៅ​ហេង ប្រុស ១៥​ឆ្នាំ ។ ដកហូត កាំបិត​ផ្គាក់ ១​ដើម​, ឥដ្ឋតាន់​៣​ដុំ​, ម៉ូតូ​៤​គ្រឿង

ជាក់ស្ដែង​មុខសញ្ញា​ក្មេង​ទំនើង​ទាំង​០៣​ក្រុម ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ចំណាត់ការ​តាម​នីតិវិធី បញ្ជូន​ទៅ​អយ្យការ អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ ដើម្បី​ចំណាត់ការ​នីតិវិធី​បន្ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ