ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​​ការ​ចោទ​ប្រកាន់​​ចៅ​អធិការ​ឱ្យ​ស្ត្រី​​ម្នាក់​ដេក​ក្នុង​កុដិ​

4 ម៉ោង មុន
  • កំពត

​ខេត្តកំពត ៖ នៅ​វត្ត​ដំណាក់​ត្រ​យឹ​ង ឃុំខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៥ ​កន្លង​ទៅ បាន​ផ្ទុះ​ការបែកបាក់​សាមគ្គី​គ្នា​…

​ខេត្តកំពត ៖ នៅ​វត្ត​ដំណាក់​ត្រ​យឹ​ង ឃុំខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៥ ​កន្លង​ទៅ បាន​ផ្ទុះ​ការបែកបាក់​សាមគ្គី​គ្នា​ រវាង​ព្រះសង្ឃ​និង​តា​អាចារ្យ​ដែល​ចោទ​ថា​ បានឃើញ​ស្រី្ត​ម្នាក់​នៅ​ក្នុង​កុដិ​ចៅអធិការ​វត្ត ។

តាមព័ត៌មាន​ថា ចៅអធិការ​អង្គ​នេះ​នាម នាក់ វី​ន ព្រះ​ជន្ម​២៦​ឆ្នាំ បាន​ជួប​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះម៉េ​ង ស្រី​ពៅ អាយុ​៤៦​ឆ្នាំ ទីលំនៅ​មិន​ពិត​ប្រាក​ដ ម្ដង​ថា ​នៅ​ក្រុង​ដូន​កែវ ខេត្តតា
កែវ ម្ដង​ថា​ នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ប៉ុន្តែ​អ្វីដែល​គួរ​ឱ្យ​សង្ស័យ​នោះ គឺ​នៅ​វេលា​ម៉ោង​ជិត​១២យប់​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៥ ខណៈ​ប្រជាពលរដ្ឋ​បាន​តាមដាន​ឃើញ​ថា ចៅអធិការ​វត្ត​អង្គនេះ​ បាន​សឹង​ជាមួយ​ស្រី្ត​ម្នាក់​នោះ​នៅ​ក្នុង​កុដិ ។

ពេល​ដឹង​ថា មាន​មនុស​ស្រី​នៅ​ក្នុង​បន្ទប់​កុដិ​ចៅអធិការ​ដែល​ជា​រឿង​បារាជិក​សម្រាប់​អ្នកបួស​នោះ ប្រជាពរដ្ឋ​ក៏​បាន​ទូរស័ព្ទ​ប្តឹង​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​ខ្ជាយ​ខាងត្បូងឱ្យមក​ជួយ
​ពិនិត្យ​ និងបាន​គោះ​ទ្វារ ក៏​ឃើញ​ស្ត្រី​រូប​នោះ​នៅ​ក្នុង​បន្ទប់​មែន ។

លោក ប៉ា​ង សៀ​ក នាយ​ប៉ុស្តិ៍​នគរបាល​ឃុំខ្ជាយ​ខាងត្បូងបានឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​ព័ត៌មាន​ថា មាន​ស្ត្រី​ម្នាក់​មក​នៅ​ក្នុង​កុដិ​ចៅអធិការ​វត្ត លោក​ក៏​បាន​នាំ​កងកម្លាំង​មក​ពិនិត្យ តែ​លោក​មិន​មានការ​ចោទប្រកាន់​ទៅ​លើ​ព្រះសង្ឃ​និង​ស្ត្រី​រូប​នោះ​យ៉ាងម៉េច​ទេ គ្រាន់តែ​ហៅ​សាកសួរ​ឱ្យ​ដឹង​ពី​មូលហេតុ​ប៉ុណ្ណោះ ។

លោក ប៉ា​ង សៀ​ក ថ្លែង​ថា ចំពោះ​ភិក្ខុសង្ឃនិង​មនុស្ស​ស្រី​នោះ បើ​មាន​ទំនាក់ទំនង​យប់​អធ្រាត្រ​បែប​នេះ​មិនល្អ​ទេ ។ ចំណែក​សមត្ថកិច្ច​ត្រូវ​តែ​តាមដាន​ពី​សន្តិសុខ ព្រោះ​ឥឡូវនេះ​មាន​មនុស្ស​គ្រប់​ប្រភេទ​មក​បោក​ព្រះសង្ឃ​ឬ​តាជី​យាយជី​ជា​ញឹកញយ នៅ​តាម​ទី​អារាម​ផ្សេង​ៗ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៥ ក៏​មានការ​ដោះស្រាយ​ដោយ​មន្ត្រី​សង្ឃ​ខាង​វិន័យធរ​នៅ​ស្រុក​ដងទង់ ទោះ​បំភ្លឺ​ថា ​ស្ត្រី​រូប​នោះ​ត្រូវជា​ញោម​ធម៌​ភិក្ខុសង្ឃ​អង្គ​នេះ​ក៏​ដោយ ។ មិនមែន​ឃាត់​មិន​ឱ្យធ្វើ​បុណ្យ​ទេ តែ​ត្រូវ​ចុះ​កិច្ចសន្យា​មួយ មិន​ឱ្យ​ចូល​ក្នុង​បន្ទប់​ភិក្ខុសង្ឃ​នៅ​ពេល​យប់​ឡើយ​ចាប់ពី​ពេល​នេះ​ទៅ ហើយ​បើ​ស្ត្រី​រូប​នេះ​មក​ពេល​យប់​ដេក​កន្លែង​ណា​ក៏​មិន​ទាស់​អ្វី​ដែរ តែ​ហាម​ក្នុង​បន្ទប់​ព្រះសង្ឃ ។

ស្ត្រី​រូប​នេះ​ឈ្មោះ ស្រី​ពៅ បាន​បំភ្លឺ​ថា ខ្លួន​មិន​មាន​ចេតនា​អី​ជាមួយ​ភិក្ខុសង្ឃ​នេះ​ទេ គាត់​សុខចិត្ត​ធ្វើបុណ្យ​ ហើយ​ក៏​ចំណាយធនធាន​ក្នុង​ការ​កសាង​ក្នុង​វត្ត​នេះ ​ក៏​អស់​លុយ​ច្រើន​លាន​ដែរ ។

ព្រះ​វិន័យធរបាន​ដាក់​កំហិត​ចៅអធិការ​វត្តថា មិន​ឱ្យ​ករណី​បែប​នេះ ​កើត​មាន​ជា​លើក​ទី​២​ឡើយ ។ លោក​មេឃុំ​ខ្ជាយ​ខាងត្បូង ក៏​បាន​លើក​ឡើង​ដែរ វត្ត​នេះ​ មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​រវាង​គណៈកម្មការ​អាចារ្យវត្ត និង​ព្រះ​ចៅអធិការ​វត្ត ។ ប៉ុន្តែ​រឿង​ថា មាន​ស្រី​មក​ដេក​ក្នុង​កុដិ​ជា​រឿង​មួយ​មិន​អាច​ទទួលយក​បាន ព្រោះ​អ្នកបួស​ត្រូវ​ស្គាល់​តម្លៃ​ព្រះសង្ឃ​ និង​វិន័យ​សង្ឃ ។ ទោះជា​បែប​ណា គ្រប់​ភាគី​សុទ្ធតែ​ទទួលខុសត្រូវ និង​រួម​សាមគ្គី​គ្នា​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ