កម្ពុជារកឃើញអ្នកជំងឺមហារីកថ្មីចំនួន២ម៉ឺនករណី ក្នុងមួយឆ្នាំ ហើយមនុស្ស១៤០០០នាក់ បានស្លា.ប់ដោយសារជំងឺនេះជារៀងរាល់ឆ្នាំ ។ នេះជាការប្រកាសអោយដឹងដោយ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ ខែឧសភា ក្នុងឱកាសប្រកាសផែនការថ្នាក់ជាតិ ឆ្នាំ២០២៥-២០៣០ ដើម្បីប្រឆាំងនឹងជំងឺនេះ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោករដ្ឋមន្ត្រីបាននិយាយអំពីភាពចាំបាច់ មានផែនការជាបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកនេះ ។ ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវអោយមានការរួមគ្នាជាធ្លុងមួយប្រឆាំងនឹងជំងឺមហារីកនេះ ។

របាយការណ៍របស់ក្រសួងសុខាភិបាល កាលពីដើមខែមីនា កន្លងទៅថ្មីៗនេះ បានឲ្យឹងថា កាលពីឆ្នាំ២០២៤ ជំងឺមហារីកដែលកត់ត្រានៅកម្ពុជាមានរហូតដល់ទៅជាង ៣សែននាក់ កើនឡើងដល់ទៅ៨៧,៤ភាគរយ ។ នៅក្នុងនោះគេកត់ត្រាថា ជំងឺមហារីកសុដ.ន់ច្រើនជាងគេ ពោល គឺចូលជាង២០ភាគរយ បន្ទាប់មក គឺមហារីកមាត់ស្បូនដែលមានជាង ១១ភាគរយ ។
នៅក្នុងចំណោមអ្នកជំងឺទាំងអស់នោះ មានអ្នកដែលស្លា.ប់ដោយសារតែជំងឺនេះមាន១២៧នាក់ហើយ ។ សម្តេចមហាបវរធិបតី បានអំពាវនាវដល់មន្ត្រី ក្រសួងពាក់ព័ន្ធ និងប្រជាជនទាំងអស់រួមគ្នាយកឈ្នះលើជំងឺដ៏កាចសាហា.វនេះ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ