ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ អាជ្ញាធរបានបញ្ជូនសំណុំរឿងចំនួន៧៤ករណី ព្រមទាំងជនសង្ស័យចំនួន៤៤ នាក់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ។

ក្រសួងបរិស្ថានបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សបានចុះល្បាតសរុបចំនួន ៥.៩៥៣ លើក នៅតាមតំបន់ការពារធម្មជាតិទូទាំងប្រទេស ។
ប្រតិបត្តិការទាំងនេះបានឈានទៅដល់ការបង្ក្រាបបទល្មើសធនធានធម្មជាតិ សរុបចំនួន៩៦៧ ករណី ដែលរួមមានការកាប់ឈើខុសច្បាប់ ការបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ការទន្ទ្រានកាន់កាប់ដី ការនេសាទខុសច្បាប់ និងសកម្មភាពរ៉ែខុសច្បាប់ ។
ក្រសួងបរិស្ថានបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៧៣ ដែលគ្របដណ្តប់លើផ្ទៃដីជាង ៤១ ភាគរយ នៃផ្ទៃប្រទេស ៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ