ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនសង្ស័យប្រុសស្រី​២​នាក់ ក្នុង​​ចម្ការចេក ក្រោយពលរដ្ឋរាយការណ៍ថា មានករណីជួ.ញដូរគ្រឿងញៀ.ន

1 នាទី មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ប្រុស​ស្រី ២​នាក់ ត្រូវ​បាន​កម្លាំង អាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង ចាប់ខ្លួន​ពី​បទ​ចែកចាយ គ្រឿងញៀន ចំនួន​០៨ កញ្ចក់…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ប្រុស​ស្រី ២​នាក់ ត្រូវ​បាន​កម្លាំង អាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង ចាប់ខ្លួន​ពី​បទ​ចែកចាយ គ្រឿងញៀន ចំនួន​០៨ កញ្ចក់ កាលពី​វេលា​ម៉ោង ១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ចំការ​ចេក ក្នុងភូមិ​គោក​ត្រប់ ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

លោក​វរសេនីយ៍ត្រី ព្រាប សា​ខន មេបញ្ជាការ​ស្រុក​កណ្តាលស្ទឹង​បានឱ្យ​ដឹង​ថា​៖ ជនសង្ស័យ​ទី​០១ ឈ្មោះ រស់ តឿ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជួសជុល​រថយន្ត ស្នាក់​នៅ​កា​រ៉ា​ស់​ជួសជុល​រថយន្ត ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ និង (​ធ្លាប់​ជាប់​ព​ន្ឋ​ធនាគារ​ព្រៃ​ស រយៈពេល​០២​ឆ្នាំ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) ។ ទី​០២​ឈ្មោះ ន​ង សៀវ​ម៉ី ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់​នៅ​ភូមិ​ស្វាយ​លិច ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

វត្ថុ​តាង​ដកហូត​រួម​មាន​៖ ម្សៅ​ក្រាម ព​ណ៍​ស ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​០៨ កញ្ចប់ ,​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ,​ទូរស័ព្ទ​ដៃ​ចំនួន​០៣ គ្រឿង,​ ម៉ូតូ​ចំនួន ០១​គ្រឿង​ម៉ាក​C១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១JL ៥៧៣២ ,​ប្រាក់​រៀល ចំនួន​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល , ស្លាក​លេខ​ម៉ូតូ​ចំនួន​០១​សន្លឹក (​ភ្នំពេញ​១KL៧៩៧៧) ។

លោក​បាន​បន្ត​ថា ដោយ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ថា​នៅ​ចំណុច​ខាងលើ​មាន​ករណី ជួញដូរ​គ្រឿងញៀន​ក្នុង​ចំការ​ចេក ភ្លាម​ៗ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ដឹកនាំ​លោក​វរសេនីយ៍ត្រី ព្រាប សា​ខន មេបញ្ជាការ​ស្រុក បាន​ចុះ​ទៅ​ដល់​ចំណុច​ខាងលើ ក៏ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ឈ្មោះ រស់ តឿ កំពុង​អង្គុយ​លើ​ម៉ូតូ ជំនាញ​បាន​ហៅ​សួរនាំ​ឆែកឆេរ​លើ​ដងខ្លួន និង ម៉ូតូ​ទើប​រក​ឃើញ ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ចំនួន​០៥​កញ្ចប់ នៅ​ក្រោម​កែបម៉ូតូ ទើប​សមត្ថកិច្ច​យើង​ដកហូត និង​ធ្វើការ​គាត់​សួរនាំ ។ ក្រោយ​ពេល​សាកសួរ​ឈ្មោះ រស់​តឿ បាន​សារភាព​ថា ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ចំនួន​០៥​កញ្ចប់​នេះ ខ្លួន​បាន​ទិញ​ពី​ឈ្មោះ សៃ ស៊ី​ផុ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្វាយ​លិច ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

លុះដល់​ម៉ោង​០១ និង​០០​នាទី​រសៀល ថ្ងៃខែ​ដដែល ដោយ​បានការ​អនុញ្ញាត​ពី​លោក ឧត្តមសេនីយ៍​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត ដោយ​បានការ​សម្របសម្រួល​ពី​ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្តាល និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ជំនាញ​បាន​ចុះ​ទៅ​ដល់​ផ្ទះ​ជនសង្ស័យ​ឈ្មោះ សៃ ស៊ី​ផុ​ន តែ​បាន​គេចខ្លួន​បាត់ នៅ​សល់​តែ​ឈ្មោះ​ន​ង សៀវ​ម៉ី (​ត្រូវជា​សង្សា​) កម្លាំង​បាន​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​រក​ឃើញ​វត្ថុ​តាង ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន ចំនួន​០៣​កញ្ចប់ បន្ថែម​ទៀត​រួច​ជាមួយ​ស្លាក​លេខ​ម៉ូតូ​ចំនួន​០១​សន្លឹក (​ភ្នំពេញ​១KL៧៩៧៧) ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​បញ្ជូន​ខ្លួន​មក​សាកសួរ​នៅ​កងរាជអាវុធហត្ថ​ស្រុក​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង កំពុង​កសាង​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ