ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចា.ប់ខ្លួនបុរសម្នាក់ពេលដើរចេញពីច្រកទ្វារសាលា​ឧទ្ធរណ៍ភ្នំពេញ បញ្ជូនទៅសាលាដំបូង​ពី​បទ​រំលោ.ភលើទំនុកចិត្ត ករណីចេញសែកស្អុ.យ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅមុខទ្វារច្រកចេញចូលសាលាឧទ្ធរណ៍ភ្នំពេញ បន្ទាប់ពីសមត្តកិច្ចបានបង្ហាញ និងអានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទ…

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅមុខទ្វារច្រកចេញចូលសាលាឧទ្ធរណ៍ភ្នំពេញ បន្ទាប់ពីសមត្តកិច្ចបានបង្ហាញ និងអានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទ រំលោភលើទំនុកចិត្ត ករណីចេញមូលប្បទា នប័ត្រគ្មានសាច់ប្រាក់ ពោលគឺ(សែកស្អុយ) រួចរុញបញ្ជូលទៅក្នុងរថយន្ត ដឹកយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

បុរសនោះមានឈ្មោះ ប៉ែន គង្គា អាយុ ៤៦ ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ ១២៤B ផ្លូវបេតុង ភូមិចុងព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ ឈ្មោះ ប៉ែន គង្គា ជាប់ចោទពីបទ.រំលោភលើទំនុកចិត្ត តាមមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៣ ។

ជនត្រូវចោទឈ្មោះ ប៉ែន គង្គា ត្រូវបានចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យចូលខ្លួនតាមនីតិវិធី តែតាមរបាយការណ៍របស់សមត្តកិច្ចនគរបាលមូលដ្ឋានបានបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឈ្មោះ ប៉ែន គង្គា បានចាក់ សោផ្ទះទុកចោល ដោយគ្មានមនុស្សនៅទេ ចំណុចនេះបញ្ជាក់ថា ជនត្រូវចោទបានរត់គេចខ្លួន មិនដឹងទៅរស់នៅទីណា ។

លុះនៅព្រឹកថ្ងៃទី០២ ខែឧសភា នេះគេឃើញវត្តមាន ឈ្មោះ ប៉ែន គង្គា បានទៅចូលរួមស្តាប់សវនាការនៅសាលាឧទ្ធរណ៍ភ្នំ​ពេញ បន្ទាប់ពីចប់សវនាការជនត្រូវចោទបានដើរចេញផុតពីច្រកទ្វារចេញចូលសាលាឧទ្ធរណ៍បន្តិច ត្រូវកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនតែម្តងទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ