ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ដែលជាជាងដែក ត្រូវបានខ្សែភ្លើ.ងឆ.ក់ បណ្តាលឱ្យបាត់បង់ជីវិត ខណៈដែលកំពុងតែបំពេញការងារបង្កឱ្យមានការភ្ញាក់ផ្អើល ដល់កម្មករធ្វើការជាមួយគ្នា និងសមត្ថកិច្ចជំនាញចុះពិនិត្យធ្វើកោសល្យវិច្ច័យ ។

ករណីជាងដែកឆ.ក់ខ្សែភ្លើងស្លា.ប់នេះបានកើតឡើង កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចការដ្ឋានសំណង់ ស្ថិតនៅក្នុងភូមិសេរីភ័ត្ត ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ត្រីសមត្ថកិច្ចបាននិយាយឱ្យដឹងថា ស.ពយុវជនរងគ្រោះមានឈ្មោះ មាស ដារ៉ា អាយុ២១ឆ្នាំ មុខរបរជាងដែក រស់នៅក្នុងភូមិឬស្សីស្រុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មន្ត្រីសមត្ថកិច្ចបាននិយាយឱ្យដឹងថា ក្រោយពីបានទទួលបានព័ត៌មាន សេចក្តីរាយការណ៍រួចមកកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងផ្ទះរបស់ស.ពយុវជនរងគ្រោះ ។ ដោយចូលរួមពិនិត្យស.ពយុវជនរងគ្រោះមានវត្តមានលោកអធិការងទទួលផែនព្រហ្មទណ្ឌ
លោកនាយផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ លោកនាយរងផ្នែកជំនាញផងដែរ ។
មន្ត្រីសមត្ថកិច្ចបានបន្តទៀតថា បើតាមការបំភ្លឺរបស់ឈ្មោះ អឿន គីមសេង ភេទប្រុស អាយ២០ឆ្នាំ រស់នៅភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលជាអ្នកធ្វើការជាមួយស.ពយុវជនរងគ្រោះ និង ជាអ្នកឃើញហេតុការបានបំភ្លឺរៀបរាប់ថា ពេលកំពុងបំពេញការងារក៏ស្រាប់តែយុវជនរងគ្រោះត្រូវបានខ្សែភ្លើ.ងឆ.ក់តែម្តង ពេលនោះរូបគេក៏បានស្រែកហៅក្រុមកម្មករដែលធ្វើការជាមួយគ្នាឱ្យជួយ និងបានរាយការណ៍ទៅសមត្ថកិច្ច ។
សមត្ថកិច្ចនគរបាលជំនាញពិនិត្យធ្វើកោសល្យវិច្ច័យមិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ស.ពយុវជនរងគ្រោះ គឺពិតជាបានឆ.ក់ចរន្តអគ្គិនី (ឆ.ក់ខ្សែភ្លើ.ង) បណ្តាលឱ្យស្លា.ប់ពិតប្រាកដមែន ។
មន្ត្រីសមត្ថកិច្ចនគរបាល ជំនាញបានបញ្ជាក់ថា ក្រោយពេលធ្វើការពិនិត្យកោសល្យវិច្ច័យលើស.ពយុវជនរងគ្រោះខាងលើរួចបានធ្វើកំណត់ហេតុ និងប្រគល់ស.ពជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ