ខេត្តស្វាយរៀង ៖ សមត្ថកិច្ចចុះព័ទ្ធចាប់បុរសម្នាក់ប្រើហិង្សាទៅលើបងស្រី ក៏ប៉ុន្តែជនសង្ស័យមិនព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ចទេ បានរត់ឡើងបើករថយន្តគេចខ្លួន ក៏ត្រូវសមត្ថកិច្ចដេញតាមស្ទាក់ចាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០២ ឧសភា ២០២៥ ស្ថិតនៅចំណុចភូមិក្រូច ឃុំជ្រងពពេល ស្រុករំដួល។

បើតាមសមត្ថកិច្ចបានប្រាប់កោះសន្តិភាពថា ជនសង្ស័យឈ្មោះសាយ សម្បត្តិ ហៅឌឹម ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅស្ថិតនៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល។
ប្រភពបន្តថា ដោយមានពាក្យបណ្តឹងរបស់ឈ្មោះសាយ មុំ ភេទស្រី អាយុ២៨ឆ្នាំ (ត្រូវជាបងស្រីបង្កើត ជនសង្ស័យ) រស់នៅភូមិក្រូចឃុំជ្រុងពពេល ស្រុករំដួល បានប្តឹងមកសមត្ថកិច្ចថា ជនសង្ស័យឈ្មោះសាយ សម្បត្តិ បានប្រើហិង្សាវាយធ្វើបាបបងស្រីសមត្ថកិច្ចយើង ក៏បានចុះទៅធ្វើអន្តរាគមន៍ ដោយជនសង្ស័យមានដីការចាប់ខ្លួនចំនួន០២ករណី គឺទី១ករណព្រហ្មទណ្ឌ ទី២ករណីគ្រឿងញៀន ដែលសមត្ថកិច្ចកំពុងកំពុងតាមរកចាប់ខ្លួន ។
ប្រភពបញ្ជាក់ថា ជនសង្ស័យបានគេចខ្លួនមិនដឹងថា ទៅស្នាក់នៅឯណាទេ ទើបតែចូលស្រុកមកធ្វើសកម្មភាពប្រើហិង្សា ទៅលើបងស្រី បងស្រីប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ទើបសមត្ថកិច្ចដឹកនាំកម្លាំងព័ទ្ធចាប់តាមដីការ០២ករណី តែពេលនេះថែម១ករណីទៀតគឺពីបទហិង្សាដោយចេតនា ។

នៅពេលសមត្ថកិច្ចចុះទៅដល់ ជនសង្ស័យមិនព្រមប្រគល់ខ្លួនតាមសម្រួលទេ បានរត់ចូលរថយន្តម៉ាក CAMMARY ហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG-6821បើកគេចខ្លួន សមត្ថកិច្ចក៏បានដាក់កម្លាំងស្ទាក់ចាប់តាមផ្លូវ ជនសង្ស័យបានបើករថយន្តបុកបារាស់សមត្ថកិច្ចចំនួន០៥កន្លែងរហូតដល់ឃុំធ្មា ស្រុករំដួលព្រំប្រទល់ ស្រុកស្វាយជ្រំ ទើបសមត្ថកិច្ចយើងបង្ក្រាបនិងចាប់ខ្លួនបាន ។
ហើយនៅព្រឹកថ្ងៃទី០៣ ឧសភា ២០២៥ នេះ លោកអធិការនគបាលស្រុករំដួលបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនីតិវិធី។
ចែករំលែកព័តមាននេះ