សម្តេចតេជោ ហ៊ុន សែន បង្ហាញពីបញ្ហាគ្រួសារ និងការងារ ដែលពិបាកបែងចែកគ្នា
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាពីបញ្ហាគ្រួសារ និងការងារ ដែលពិបាកនឹងបែងចែក ។…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាពីបញ្ហាគ្រួសារ និងការងារ ដែលពិបាកនឹងបែងចែក ។…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាពីបញ្ហាគ្រួសារ និងការងារ ដែលពិបាកនឹងបែងចែក ។
សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ថា បញ្ហាគ្រួសារ និងការងារពិបាកបែងចែកពីគ្នាណាស់ ។គិតតែពីគ្រួសារចោលការងារ ក៏មិនបាន។ គិតតែពីការងារ ចោលគ្រួសារក៏មិនបាន ។
សម្តេចបានបញ្ជាក់ថា ៖ សម្រាប់ខ្ញុំពេលនេះ ថ្ងៃ ទី៣ និង៤ ឧសភា ខួប៥ឆ្នាំ នៃមរណភាពម្តាយក្មេកក្នុងពេលភរិយាមិនអាចចូលរួមពិធីបុណ្យបាន។ ថ្ងៃ ៤ និង៥ ឧសភា ខួប៣ឆ្នាំ នៃមរណភាពបងប្រុសទី២ ។
សម្តេចថា ៖ ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរ តែជាអកុសល ខ្ញុំមិនអាចនៅបុណ្យឆ្លង នាព្រឹកថ្ងៃ ៥ ឧសភា សម្រាប់បងប្រុសបានទេ ព្រោះខ្ញុំត្រូវចេញដំណើរទៅ ឥណ្ឌូនេស៊ី នៅម៉ោង៧ព្រឹក ដើម្បីជួបប្រធានាធិបតីឥណ្ឌូនេស៊ី នៅម៉ោង១១ថ្ងៃត្រង់ (ក្នុងករណីគ្មានការកែប្រែ) ។
នៅឥណ្ឌូនេស៊ី ពីថ្ងៃ ៥ ដល់ ថ្ងៃ ៧ មានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ទស្សនកិច្ច និងធ្វើបាឋកថា នៅលេខាធិការដ្ឋានអាស៊ាន នាល្ងាច ថ្ងៃ ៥ ឧសភា ។
សម្តេចតេជោ ក៏ឲ្យដឹងថា តាមការគ្រោងទុក ខ្ញុំនឹងធ្វើបាឋកថាមួយទៀត នៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូពា៏ នាទីក្រុងហ្សាកាតា នាព្រឹកថ្ងៃ ៦ ឧសភា ។ ថ្ងៃត្រង់ ៧ ឧសភា ខ្ញុំនឹងធ្វើដំណើរទៅកាន់ទីម័រឡេស្តេ ដើម្បីទស្សនកិច្ចផ្លូវការ រហូតល្ងាចថ្ងៃ ៩ ឧសភា ២០២៥ ទើបមក ដល់កម្ពុជាវិញ ។
ជាមួយគ្នានោះដែរ សម្តេចបានលើកឡើងថា ថ្ងៃ ១០ ឧសភា មិនទាន់បានសម្រាកវាយកូនគោលទេ ព្រោះរឿងគ្រួសារបានមកដល់ទៀតហើយនោះ គឺចូលរួមកាត់សក់ ចងដៃឲ្យចៅស្រី ដែលជាកូនរបស់ក្មួយស្រីបង្កើត ដែលកូនរបស់បងប្រុសរបស់ភរិយាខ្ញុំ ដែលត្រូវរៀបការដែលខ្ញុំត្រូវចូលរួមទាំងព្រឹក ទាំងល្ងាច ដោយខានមិនបាន ។
សម្តេចតេជោ បានគូសបញ្ជាក់បន្ថែមថា “ត្រង់នេះហើយ ដែលខ្ញុំលើកពីខាងលើថា ពិបាកបែងចែករវាងការងារ និងបញ្ហាគ្រួសារ” ៕
ចែករំលែកព័តមាននេះ