ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ធ្លា.យ​ម៉ាស៊ីន​ខ្យល់​ក្នុង​រោងចក្រ​យីហោ ម៉ី​សែន ហេ​ន​ប៊េ​ក ​​កម្មករ​ដួ.ល​ស.ន្ល.ប់​ជាង​១០​នាក់​​

14 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ កម្មករ ក​ម្មា​រិ​នី​រោងចក្រ​ប្រមាណ​១១​នាក់​បាន​ដួល​សន្លប់ ហើយ​ត្រូវ​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ព្យ​បាល​ភ្លាម​ៗ ខណៈ​ដែល​ម៉ាស៊ីន​ខ្យល់​នៅ​ក្នុង​រោងចក្រ​ដេរ​កាបូប​យីហោ (​ម៉ីសែន ហេ​ន​ប៊ែ​ក​) ផ្ទុះ​ធ្លាយ​ជះ​ចំហាយ​បណ្តាល​ជះក្លិន​ពេញ​រោងចក្រ​តែ​ម្តង ​។…

ខេត្តកំពង់ស្ពឺ​ ៖ កម្មករ ក​ម្មា​រិ​នី​រោងចក្រ​ប្រមាណ​១១​នាក់​បាន​ដួល​សន្លប់ ហើយ​ត្រូវ​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ព្យ​បាល​ភ្លាម​ៗ ខណៈ​ដែល​ម៉ាស៊ីន​ខ្យល់​នៅ​ក្នុង​រោងចក្រ​ដេរ​កាបូប​យីហោ (​ម៉ីសែន ហេ​ន​ប៊ែ​ក​) ផ្ទុះ​ធ្លាយ​ជះ​ចំហាយ​បណ្តាល​ជះក្លិន​ពេញ​រោងចក្រ​តែ​ម្តង ​។

ករណី​កម្មករ​ ក​ម្មកា​រិ​នីរោងចក្រ​ដេរ​កាបូប​ដួល​សន្លប់​បាន​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន​យីហោ មុ​ី​សែន ហេ​ន​ប៊ែ​ក (​ដេរ​កាបូប​) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ​ទាប ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​និយាយ​ឱ្យ​ដឹង​ថា ​រោងចក្រ​ដេរ​កាបូប​យីហោ​យ ម៉ី​សែន ហេ​ន​ប៊េ​ក មាន​កម្មករ កម្ម​ការ​នី​សរុប​ចំនួន​៨៤៣​នាក់ ក្នុង​នោះ​ ស្រី​៥៥៨​នាក់​។ នៅ​ពេល​កើតហេតុ​នោះ ​មាន​កម្មករ​សន្លប់​១២​នាក់​ប្រុស​ម្នាក់ ត្រូវ​បាន​រថយន្ត​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​២៤​ម៉ោង​ដើម​អង្គ្រង សង្គ្រោះ​ព្យាបាល​។

សមត្ថកិច្ច​ដដែល​បាន​បន្ត​ថា ក្រោយ​កើតហេតុ​អាជ្ញាធរ និង​ម្ចាស់​រោងចក្រ​បានឱ្យ​កម្មករ ក​ម្មកា​រិ​នី​សម្រាក​ការងារ​សិន​ ។ ដោយ​មូលហេតុ​ដែលបណ្តាល​ឱ្យ​កម្មករ ក​ម្មការិនី​រោងចក្រ​ដួល​សន្លប់​នោះ​ មក​ពី​ខូច​ម៉ា​ស៊ីន​ខ្យល់ ធ្វើឱ្យ​ខ្យល់​ចេញ​ច្រាល​ពេញ​ក្រុមហ៊ុន បណ្តាល​ឱ្យ​កម្មក​សន្លប់​។

ពាក់ព័ន្ធ​និង​ករណី​កម្មករ ក​ម្មកា​រិ​នី​រោងចក្រ​ដួល​សន្លប់​ជាង​១០​នាក់​ខាងលើ​ លោក ចឹក បូ​រិ​ន ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ​ បានឱ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា ពិតជា​មាន​ករណី​កម្មករ ក​ម្មា​រិ​នី​រោងចក្រ​ដេរ​កាបូប យីហោ ម៉ី​សែន ហេ​ន​ប៊េ​ក ដួល​សន្លប់​ចំនួន​១២​នាក់ ប្រុស​ម្នាក់​ពិតប្រាកដ​មែន​ ។

បណ្តាល​មក​ពី​ផ្ទុះ​ធ្លាយ​ម៉ា​ស៊ី​ខ្យល់​ហើយ​ធ្វើ​ឱ្យ​សាយភាយ​ពេញ​រោងចក្រ បច្ចុប្បន្ន​ មាន​ស្ថានភាព​ធូរ​ស្រាល​ ​ហើយ​ក្រុមហ៊ុន​អោយ​កម្មករ សំរាក​ការងារ​មួយ​ល្ងាចម្សិលមិញ ហើយ​ព្រឹក​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៥​នេះ ចូល​បំរើ​ការងារ​វិញ​ធម្មតា ។ ​ដោយឡែក ​កម្មករ ក​ម្មការិ​នី​ទាំង​១២​នាក់ នៅ​សម្រាក​នៅផ្ទះ​សិន​ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ