ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ជិះ​ម៉ូតូ​ដើរ​លួច​អា​គុយ​ឡាន ម្នាក់​ជាប់​អន្ទាក់​សមត្ថកិច្ច រីឯ២​នាក់​កំពុង​រត់គេច​ខ្លួន

15 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​លួច​អា​គុយ​រថយន្តរបស់​គេ​ដែល​ឈប់​ចត​នៅ​ចិញ្ចើម​ផ្លូវ កាលពី​វេលា​ម៉ោង ០៥ និង៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​លួច​អា​គុយ​រថយន្តរបស់​គេ​ដែល​ឈប់​ចត​នៅ​ចិញ្ចើម​ផ្លូវ កាលពី​វេលា​ម៉ោង ០៥ និង៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច ភូមិប​ត្តាជី​០១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ គី ទិ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិប​ត្តាជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករ​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ សឿ​ន វិសាល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ចំពោះ​ជនសង្ស័យ​២​នាក់​រត់គេច​ខ្លួន​បាត់​។

ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង ៖ ម៉ូតូ​ចំនួន​០២​គ្រឿងទី​០១​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ផ្លា​ក​លេខ​ភ្នំពេញ 1CR-9477 ,​ទី​០២ ម៉ាក​SUZUKI NEX2 ពណ៌​ខ្មៅ ផ្លា​ក់​លេខ ភ្នំពេញ 1CQ-5052 ។ ចំណែក​សម្ភារៈ​បាត់បង់​អា​គុយ​ចំនួន​២​គ្រាប ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៦ និង ៣០​នាទី​ព្រឹក ជន​រង​គ្រោះ​បាន​បើករថយន្ត ០១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3E-6232 មក​ទុក​លើ​ផ្លូវ​បេតុង​មួយ​កន្លែង​ស្ថិត​នៅ​ភូមិប​ត្តាជី​០១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ហើយ​ក៏​ចូល​ទៅ​កន្លែងធ្វើការ​បាត់ ។ លុះដល់​វេលា​ម៉ោង ០៥ និង ៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ជន​រង​គ្រោះ​ក៏​ដើរមក​យក​រថយន្ត​វិញ​ស្រាប់តែ​បាត់​អា​គុយ​ចំនួន​០២​គ្រាប់ មិនដឹង​នរណា​លួច​បាត់ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ហូរ ដើម្បី​ចុះ​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញ​សកម្មភាព​ជនសង្ស័យ​មាន​បក្ខ​ពួន​ចំនួន​០៣​នាក់​និង​ម៉ូតូ​ចំនួន​០២​គ្រឿង បាន​ធ្វើ​សកម្មភាព​លួច​យក​អា​គុយ​រថយន្ត​ជន​រង​គ្រោះ​ខាងលើ​ជិះ​គេចខ្លួន​បាត់​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ រហូត​ដល់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៥ កម្លាំង​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ព្រែក​ហូរ ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​១​នាក់ រួម​ជាមួយ​វត្ថុ​តាង​យក​មក​ធ្វើ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​និង​បក្ខពួក​ចំនួន​០២​នាក់​ទៀត​ពិតជា​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង មក​លួច​យក​អា​គុយ​រថយន្ត​របស់​ជន​រង​គ្រោះ​ចំនួន​០២​គ្រាប់ យក​ទៅ​លក់​ឲ្យ​អេ​ត​ចាយ​នៅ​សង្កាត់​ព្រែក​ថ្លឹង​បាន​ប្រាក់​ចំនួន​១២​ម៉ឺន ប្រាកដ​មែន​។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ