ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ដី​នៅ​ខេត្ត​ព្រះ​សីហ​នុ​អាច​ត្រូវប៉ាន់ នៅ​ពេល​ចិន​មក​រកស៊ី​ច្រើន​ទីនោះ

18 ម៉ោង មុន
  • ព្រះសីហនុ

អ្នកមាន​ដី​នៅ​ខេត្ត​ព្រះ​សីហ​នុ​អាច​នឹង​ត្រូវប៉ាន់ នៅ​ពេល​ដែល​ចិន​សម្រុក​ទៅ​វិនិយោគ​នៅ​ទីនោះ ព្រោះ​ចិន​នឹង​​​ជំរុញ​ការ​វិនិយោគ​នៅ​កម្ពុជា ​ពិសេស​ខេត្ត​ព្រះ​សីហ​នុ​ដែល​កំពុង​មាន​ចិន​ច្រើន​ស្រាប់​ ។ លោក វ៉ាង វិ​ន​ពី​ន ឯកអគ្គរដ្ឋទូត​ចិន​នៅ​កម្ពុជា បាន​និយាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ថា…

អ្នកមាន​ដី​នៅ​ខេត្ត​ព្រះ​សីហ​នុ​អាច​នឹង​ត្រូវប៉ាន់ នៅ​ពេល​ដែល​ចិន​សម្រុក​ទៅ​វិនិយោគ​នៅ​ទីនោះ ព្រោះ​ចិន​នឹង​​​ជំរុញ​ការ​វិនិយោគ​នៅ​កម្ពុជា ​ពិសេស​ខេត្ត​ព្រះ​សីហ​នុ​ដែល​កំពុង​មាន​ចិន​ច្រើន
​ស្រាប់​ ។

លោក វ៉ាង វិ​ន​ពី​ន ឯកអគ្គរដ្ឋទូត​ចិន​នៅ​កម្ពុជា បាន​និយាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ថា ​ចិន​នឹង​លើកទឹកចិត្ត​ក្រុមហ៊ុន​ចិន​អោយ​វិនិយោគ​កាន់តែ​ច្រើន​នៅ​កម្ពុជា​ ។ ចំណែក​កន្លង​​​មក ​សេចក្តីថ្លែងការណ៍​រួម​រវាង​កម្ពុជា​និង​ចិន​នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក ប្រធា​នា​ធិបតី ស៊ី ជី​ន​ពីង​ កាលពី​ខែ​មេ​សា ក៏​បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​របស់​ចិន​ក្នុង​ការ​ជំរុញ​អោយ​ក្រុម​ហ៊ុន​ចិន​មក​រកស៊ី​នៅ​កម្ពុជា​កាន់តែ​ច្រើន ហើយក៏​បាន​លើក​ឡើង​ពី​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​។

ដូច្នេះ គេ​រំពឹង​ថា ​ដី​នៅ​ខេត្ត​ព្រះ​សីហ​នុ​អាច​នឹង​ឡើងថ្លៃ បើសិនជា​មាន​ក្រុមហ៊ុន​ចិន​មក​រកស៊ី​កាន់តែ​ច្រើន ហើយ​សេដ្ឋកិច្ច​របស់​ខេត្ត​សមុទ្រ​មួយ​នេះ​កាន់តែ​រស់​រវើក​ ។ ក្នុង​ន័យ​នេះ អ្នកមាន​ដី​នៅ​ខេត្ត​ព្រះ​សីហ​នុ អាច​នឹង​មាន​ក្តី​សង្ឃឹម​ថ្មី បន្ទាប់​ពី​តម្លៃ​ស្ងប់ស្ងាត់​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ