ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាគី​ស្ថាន​បា.ញ់​សាក​ល្បង​មីស៊ីល​ស៊េរី​ថ្មី​របស់​ខ្លួន​ដើម្បី​ផ្ញើ​សារ​ទៅឥណ្ឌា

16 ម៉ោង មុន

ទី​ក្រុង​ឥស្លាម​ម៉ាបាត៖ ​ថ្ងៃ​នេះ ប៉ាគី​ស្ថាន​​ប្រកាស​ថា​ខ្លួន​បាន​ធ្វើ​តេស្ត​សាក​ល្បង​ដោយ​ជោគ​ជ័យ​នូវ​គ្រាប់​មីស៊ីល​​ស៊ែរី​ទំនើប​​ម៉ាក​អាប់​ដាលី (Abdali)។ ដូច្នេះ​ អាច​​ជា​​​ការ​ផ្ញើ​​សារ​ទៅ​ប្រទេស​ឥណ្ឌា​ដែល​ចង់​វាយ​ប្រហារ​ទៅ​លើ​ខ្លួន​ដើម្បី​សង​សឹក​ករណី​បាញ់​ប្រហារ​ស្លាប់​អ្នក​ទេស​ចរ​ឥណ្ឌា និង​ជន​ជាតិ​ដទៃ​ទៀត​សរុប​២៦​នាក់​នៅ​តំបន់​កាស់​ស្មៀ​។ ​យោធា​ប៉ាគី​ស្ថាន​អះ​អាងថា​ខ្លួន​បាន​បាញ់​មីស៊ីល​ពី​ដី​ទៅ​ដី​ដែល​មាន​វង់​ប្រតិ​បត្តិ​ការ​៤៥០​គីឡូ​ម៉ែត្រ​។ ការ​បាញ់​សាកល្បង​នេះធ្វើ​ឡើង​នៅ​ពេល​កំពុង​មាន​ភាព​តាន​តឹង​ខ្លាំង​រវាង​ឥណ្ឌា​ និង​ប៉ាគី​ស្ថាន។…

ទី​ក្រុង​ឥស្លាម​ម៉ាបាត៖ ​ថ្ងៃ​នេះ ប៉ាគី​ស្ថាន​​ប្រកាស​ថា​ខ្លួន​បាន​ធ្វើ​តេស្ត​សាក​ល្បង​ដោយ​ជោគ​ជ័យ​នូវ​គ្រាប់​មីស៊ីល​​ស៊ែរី​ទំនើប​​ម៉ាក​អាប់​ដាលី (Abdali)។ ដូច្នេះ​ អាច​​ជា​​​ការ​ផ្ញើ​​សារ​ទៅ​ប្រទេស​ឥណ្ឌា​ដែល​ចង់​វាយ​ប្រហារ​ទៅ​លើ​ខ្លួន​ដើម្បី​សង​សឹក​ករណី​បាញ់​ប្រហារ​ស្លាប់​អ្នក​ទេស​ចរ​ឥណ្ឌា និង​ជន​ជាតិ​ដទៃ​ទៀត​សរុប​២៦​នាក់​នៅ​តំបន់​កាស់​ស្មៀ​។ ​យោធា​ប៉ាគី​ស្ថាន​អះ​អាងថា​ខ្លួន​បាន​បាញ់​មីស៊ីល​ពី​ដី​ទៅ​ដី​ដែល​មាន​វង់​ប្រតិ​បត្តិ​ការ​៤៥០​គីឡូ​ម៉ែត្រ​។

ការ​បាញ់​សាកល្បង​នេះធ្វើ​ឡើង​នៅ​ពេល​កំពុង​មាន​ភាព​តាន​តឹង​ខ្លាំង​រវាង​ឥណ្ឌា​ និង​ប៉ាគី​ស្ថាន។ ឥណ្ឌា​កំពុង​សម្រួច​មាត់ និង​សង្គ្រឺត​ធ្មេញ​ដាក់​ប៉ាគី​ស្ថាន​យ៉ាង​ខ្លាំង​។ ចំណែក​សហ​គមន៍​អន្តរ​ជាតិ​ក៏​កំពុង​ធ្វើ​នយោបាយ​ការ​ទូត​យ៉ាងដុត​ដៃ​ដុត​ជើង​ដើម្បីបន្ធូរ​បន្ថយ​ស្ថាន​ការណ៍​។ ប៉ាគីស្ថាន​អះ​អាង​ថា​ការ​បាញ់​សាក​ល្បង​មីស៊ីល​លើក​នេះ​ដើម្បី​ធានា​​ថា​កង​ទ័ព​របស់​ខ្លួន​​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​រួច​ជា​ស្រេច​ដើម្បី​​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​វាយ​ប្រហារ​ និង​ដើម្បី​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​បច្ចេក​ទេស​យោធា​​​។

ការ​បាញ់​សាក​ល្បង​នោះ​ធ្វើ​ឡើង​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​ហ្មត់​ចត់​ពី​សំណាក់​មេ​បញ្ជា​ការ​កំពូល​ៗ​នៃ​កង​ទ័ព​ប៉ាគី​ស្ថានា​។ ក្រោយ​ការ​បាញ់​សាកល​ល្បង​ដោយ​ជោគ​ជ័យ​នេះ ថ្នាក់​ដឹក​នាំ​ប៉ាគីស្ថាន​ដូច​ជា​ប្រធានា​ធិបតី​, នាយក​រដ្ឋ​មន្ត្រី, នាយ​អគ្គ​សេ​នា​ធិការ​កង​ទ័ព​ រួម​ទាំង​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ និង​វិស្វករ​ប៉ាគីស្ថាន​បាន​​​អប​អរ​សាទរ​​ចំពោះ​សមិទ្ធ​ផល​នេះ​យ៉ាង​កង​រំពង​។

ភាព​តាន​តឹង​រវាង​ប្រទេស​នុយ​ក្លេអ៊ែរ​ទាំង​២​កំពុង​ពុះ​កញ្ជ្រោល​ខ្លាំង​ប្រៀប​ដូច​ទឹក​ពុះ​១០០​អង្សា​។ ឥណ្ឌា​បាន​បិទ​ច្រក​ព្រំ​ដែន​ជិត​ឈឹង​ និង​បាន​ផ្ដល់​សិទ្ធិ​គ្រប់​យ៉ាង​ឱ្យ​កង​ទ័ព​នៅ​ព្រំ​ដែន​បើក​ប្រតិ​បត្តិ​ការ​សឹក​ទៅ​តាម​ស្ថាន​ការណ៍​ជាក់​ស្ដែង​ដើម្បី​តាម​កម្ចាត់​ក្រុម​ភេរវ​កម្ម​។​ អ្នក​រស់​នៅ​តាម​ព្រំ​ដែន​នៃ​តំបន់​កាស់​ស្មៀ​ក៏​ចាប់​ផ្ដើម​រៀប​ចំ​ទី​ជម្រក​ក្រោម​ដី​ជា​បណ្ដើរ​ៗ​ផង​ដែរ​។

តាម​ពិត​ការ​បាញ់​ត​ដៃ​គ្នា​រវាង​ទាហាន​ឥណ្ឌា និង​ប៉ាគី​ស្ថាន​បាន​ចាប់​ផ្ដើម​​រយៈ​ពេល​មួយ​​សប្ដាហ៍​មក​ហើយ​។ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​ប៉ះ​ទង្គិច​រប៉េះ​រប៉ោះ​តែ​ប៉ុណ្ណោះ​។ ឥណ្ឌា​កំពុង​ត្រៀម​លេង​ឈុត​ធំ​ជាង​នេះ​ និង​កំពុង​ធ្វើ​សម​យុទ្ធ​​យោធា​កក្រើក​ព្រះ​ធរណី​។ ​ប៉ាគីស្ថាន​ក៏​កំពុង​​ធ្វើ​សមយុទ្ធ​យោ​ធា​ផង​ដែរ​។ ប៉ាគី​ស្ថាន​ថ្វី​ដ្បិត​មាន​កម្លាំង​តិច​ជាង​ឥណ្ឌា ប៉ុន្តែ​បាន​ប្រើ​សម្ដី​យ៉ាង​ខែង​រ៉ែង។​

ប៉ាគី​ស្ថាន​​ផ្ដាំ​​ថា​​​បើ​សិន​ឥណ្ឌា​ហ៊ាន​ផ្សង​ព្រេង​បើ​ក​ឆាក​ប្រយុទ្ធ​ជា​មួយ​ប៉ាគី​ស្ថាន​ដូច​ពួក​គេ​បាន​និយាយ​មែន​​ ពេល​នោះ​ពួក​គេ​នឹង​ទទួល​រង​នូវ​ការ​វាយ​បក​វិញ​យ៉ាង​ទាន់​ចិត្ត​។ ​ឥឡូវ​នេះ ប្រភព​ខ្លះ​ថា​អាមេរិក និង​អឺរ៉ុប​កំពុង​រត់​ការ​យ៉ាង​ខ្វែង​ដៃ​ខ្វែង​ជើង​ផ្នែក​ការ​ទូត​ដើម្បីទាក់​ទង​ទៅ​ថ្នាក់​ដឹក​នាំ​ឥណ្ឌា​ និង​ប៉ាគី​ស្ថាន​ដើម្បី​ព្យាយាម​ចរ​ចា​គ្នា​ឱ្យ​អស់​លទ្ធ​ភាព​ជា​មុន​សិន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ