ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានតាក់ស៊ី​១គ្រឿង រអិល​ធ្លា.ក់​ផ្លូវ​ ខណ​:​មេឃ​កំពុង​ភ្លៀង ស្លា.ប់ជនបរទេស​​ម្នាក់

2 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ រថយន្ត តាក់ស៊ី ម៉ាក​HYUNDAI COUNTY រអិល​ធ្លាក់​ចេញពីផ្លូវក្រឡាប់​ផ្ងា​ជើង ឡើង​លើ ខណៈ​មេឃ​កំពុង​ភ្លៀង បណ្តាល​ឱ្យ​ជនបរទេស…

ខេត្ត​សៀម​រា​ប ៖ រថយន្ត តាក់ស៊ី ម៉ាក​HYUNDAI COUNTY រអិល​ធ្លាក់​ចេញពីផ្លូវក្រឡាប់​ផ្ងា​ជើង ឡើង​លើ ខណៈ​មេឃ​កំពុង​ភ្លៀង បណ្តាល​ឱ្យ​ជនបរទេស ស្លាប់​ម្នាក់ របួសស្រាលម្នាក់ និង៤នាក់​ទៀត​ជា​ជនជាតិ​ខ្មែរ ​ចេញពីរថយន្តតាក់ស៊ីនោះ រួចឡើង​ជិះរថយន្ត​ផ្សេង​ទៀតបាត់ ចំណែកម្ចាស់​រថយន្ត​តាក់ស៊ី​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល ជំនាញ​បញ្ជូន​ទៅ​តុលាការ ។

ហេតុការណ៍​ខាងលើនេះបង្កការភ្ញាក់ផ្អើល​កើតឡើង​កាលពីវេលា​ម៉ោង​០៩​និង​១០នាទីព្រឹកថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៥ ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ​០៦ ត្រង់​ចន្លោះ​គីឡូម៉ែត្រ 353- 354 ស្ថិត​នៅ​ភូមិ​គោក​ចាស់ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​  ។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ណុ​ប សា​រ៉ា​ក់ ស្នងការ​រង និង ជា​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​មាន​ប្រសាសន៍​ប្រាប់ ភ្នាក់ងារ​កោះសន្តិភាព​នៅ​វេលា​ម៉ោង ១១ និង ១៥ នាទី ថ្ងៃ​ទី​៤ ខែ ឧសភា​ឆ្នាំ​២០២៥​នេះ​ថា យោង​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ដាក់​បទបញ្ជា​ទៅ​លោក​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ ធ្វើការ​ឃាត់ ខ្លួន​អ្នកបើកបរ ម្នាក់ ឈ្មោះ ម៉ៅ រតនា ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​១៤ :១៥​នាទី រសៀល ថ្ងៃ ៣ ខែឧសភា ឆ្នាំ​២០២៥ បើកបរ រថយន្ត​០១ គ្រឿង​ម៉ាក HYUNDAI COUNTY  ពណ៌ សូកូឡា​-​ពងមាន់ ពាក់​ស្លាក​លេខ ភ្ភ្នំ​ពេញ 3G-1353 ដឹក​អ្នកដំណើរ រួម​ចំនួន ៦​នាក់ ក្នុង​នោះ​ជនជាតិ​បរទេស ប្រុស ស្រី ២ នាក់ និង ជនជាតិ​ខ្មែរ ៤ នាក់ បើកបរ​ពី​លិចទៅ​កើត រអិល​ធ្លាក់​ផ្លូវ​នៅ ម្ខាង​ផ្នែក​ខាង ត្បូង ខណៈ​មេឃ​កំពុង​ភ្លៀង​ធ្លាក់​.​បណ្តាល​ឱ្យ​ជនបរទេស ស្លាប់​ម្នាក់ របួសស្រាល ម្នាក់ និង ៤ នាក់​ទៀត​ជា​ជនជាតិ​ខ្មែរ ចុះ​ចេញ ទៅ​ឡើង​រថយន្ត​ផ្សេង​ទៀត ។​ចំណែក ម្ចាស់​រថយន្ត​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ​បញ្ជូន​ទៅ​តុលាការ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ច្បាប់ ។​

លោកបាន​បន្ថែម​ថា អ្នក​រួម​ដំណើរទាំង​០៦នាក់ រួម​មាន ១-ឈ្មោះ​Pavel Haase ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ Czech Republic(​ទេសចរណ៍​) ស្លាប់​នៅ​និង​កន្លែង​កើតហេតុ ។ ២.​ឈ្មោះ Valerie Dvorakova ភេ​ស្រី អាយុ ៣៥ ឆ្នាំ​ជនជាតិ​CzechRepublic (​ទេសចរណ៍​) របួសស្រាល ។

​លោក​បាន​បន្ថែម​ទៀត​ថា ចំណែក​៤​នាក់​ទៀត ជា​ជនជាតិ​ខ្មែរ​(​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​ពេល​កើតហេតុ​ពួក​គាត់​ចាក​ចេញពី​កន្លែង​កើតហេតុ​អស់ហើយ​។ ក្នុង​នោះ ​ខូចខាត​រថយន្ត១គ្រឿង ធ្ងន់ ។

​មូលហេតុ​រថយន្ត​បើកបរ ក្នុង​ល្បឿន​លឿន ខណៈ​មេឃ​ភ្លៀង​ខ្លាំង ទើប​រអិល​ធ្លាក់​ផ្លូវ ។ ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ បាន​ចុះ​មក​ធ្វើការ វាស់វែង​និង​ត្រួតពិនិត្យ​កន្លែង​កើតហេតុ រួច​ស្ទួ​ច រថយន្ត បង្ក​ដោយ​ខ្លួនឯង និង នាំ​ខ្លួន​អ្នកបើកបរ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ ។

​បច្ចុប្បន្ន​-​សព ជន​រង​គ្រោះ ជា​ជនបរទេស ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ យក​មក​តម្កល់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ ឬ ស្ថានទូត មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ អ្នកបើកបរ​រថយន្ត ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ