ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ពាក្យ​សម្ដី​គ្នា​អំឡុង​ខែមករា គុំ​ដល់​ខែឧសភា​ ឡើង​កា.ប់សម្លា.ប់​ដល់​លើ​ផ្ទះ

6 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​ជន​ដៃដល់​កាប់​ស្លាប់ បណ្ដាល​ឱ្យស្លាប់ បង្កការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០​និង​៤០ នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២​ខែឧសភា​ឆ្នាំ ២០២៥ នៅ​ចំណុច​ភូមិ​ព្រៃ​ខ្មែរ…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​ជន​ដៃដល់​កាប់​ស្លាប់ បណ្ដាល​ឱ្យស្លាប់ បង្កការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០​និង​៤០ នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២​ខែឧសភា​ឆ្នាំ ២០២៥ នៅ​ចំណុច​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលា​ផ្អៀ​រ ខណៈ​ដែល​ជនរងគ្រោះកំពុង​តែ​ដេក​លង់លក់​នៅ​លើ​ផ្ទះ​របស់​ខ្លួន​។

សមត្ថកិច្ច​ដែល​បាន​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ រឿ​ន ពយ អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ស្រាវជ្រាវ ឈាន​ដល់​ការ​ចាប់​ជនសង្ស័យ​ម្នាក់ ដែល​ត្រូវជា​បង​ប្អូនថ្លៃ​នឹង​គ្នា ជាមួយ​ជន​រង​គ្រោះ មានឈ្មោះ ជឹ​ម​សំអាត ហៅ​ទុំ អាយុ ៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ រលាប្អៀរ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ដែល​នាំ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ជឹ​ម សំអាត ហៅ​ទុំ ​​បាន​សារភាពឲ្យ​ដឹង​ថា​កាលពី អំឡុង​ខែមករា កន្លង​ទៅ​ជន​រង​គ្រោះ និង​ជន​ដៃដល់ ទាស់​ពាក្យ​សំដី​នឹង​គ្នា ហើយ​បាន​បោះពាក្យ​សម្ដី​ថាបើ​មាន​ឯង​អត់​អញ បើ​មាន​អញ​អត់​ឯង​។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ