ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកដូណាល់ ត្រាំ គំរាមយកពន្ធ​២៥% លើប្រទេសអឺរ៉ុបចំនួន៨ ដើម្បីបង្ខំឱ្យដាណឺម៉ាកលក់កោះហ្គ្រេនឡែនឱ្យអាមេរិក

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៧ មក​រា បាន​គំរាម​ប្រទេស​អឺរ៉ុប​៨​យកពន្ធ​គយ​ខ្ពស់​ថ្មី ។ ក្នុង​សារ​ដ៏​វែង​មួយ​ផ្សាយ​តាម​បណ្ដាញ​សង្គម​TRUHT SOCIAL​របស់​លោក…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៧ មក​រា បាន​គំរាម​ប្រទេស​អឺរ៉ុប​៨​យកពន្ធ​គយ​ខ្ពស់​ថ្មី ។ ក្នុង​សារ​ដ៏​វែង​មួយ​ផ្សាយ​តាម​បណ្ដាញ​សង្គម​TRUHT SOCIAL​របស់​លោក ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ឡើង​ថា ប្រទេស​ដា​ណឹ​ម៉ាក់ ន័​រ​វែ​ស ស៊ុ​យ​អែ​ត បារាំង អា​ល្លឺ​ម៉​ង់ អង់គ្លេស ហូ​ឡង់ និង​ហ្វាំ​ង​ឡង់ សុទ្ធតែ​បាន​បញ្ជូន​កង​ទាហាន​មក​កាន់​ហ្គ្រេ​ន​ឡែ​ន ក្នុង​គោលបំណង​មួយ​មិន​ទាន់​ច្បាស់ ។ ប្រទេស​ទាំងនោះ ដែល​លេងល្បែង​ដ៏​គ្រោះថ្នាក់​បំផុត​នោះ បាន​បង្ក​គ្រោះថ្នាក់​មួយ​មិន​អាច​ទទួលយក​បាន ។

លោក​ត្រាំ​បន្ត​ថា ចាប់ពី​ថ្ងៃ​ទី​១ កុម្ភៈ ទៅ ប្រទេស​អឺរ៉ុប​៨​នឹង​រង​ទណ្ឌកម្ម ដំឡើង​ពន្ធ​១០%​ថែម​ទៀត លើ​ទំនិញ​របស់​ពួក​គេ​ដែល​នាំ​ចូល​អា​មេ​រិ​ក ។ ចាប់ពី​ថ្ងៃ​ទី​១ កុម្ភៈ នោះ​ទៅ​ពន្ធគយ​ត្រូវ​ឡើង​ដល់​២៥% ហើយ​ពន្ធ​នោះ​នឹង​អនុវត្ត​រហូត​ដល់​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ស្ដី​ពី​ការ​លក់​កោះ​ហ្គ្រេ​ន​ឡែ​ន​ទាំងមូល ។

តាម​បណ្ដាញ​សង្គម​X ប្រធានាធិបតី​បារាំង លោក​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង មាន​ប្រតិកម្ម​ថា ការ​គំរាមកំហែង​បង្កើន​ពន្ធគយ មិន​អាច​ទទួលយក​បាន​ឡើយ ។ បណ្ដា​ប្រទេស​អឺរ៉ុប​នឹង​ឆ្លើយ​តប​វិញ ប្រកបដោយ​ការ​រួបរួម​គ្នា និង​សម្របសម្រួល​គ្នា ប្រសិនបើ​ការ​បង្កើន​ពន្ធគយ​នោះ​ត្រូវ​បាន​អះអាង ។ យើង​នឹង​ធ្វើ​ឲ្យ​គេ​គោរព​អធិបតេយ្យភាព​អឺរ៉ុប​។


ប្រសិនបើ​លោក​ត្រាំ​អនុវត្ត​យក​ការ​បង្កើន​ពន្ធគយ​ថែម​នេះ វា​នឹង​បង្កើត​សភាពការណ៍​តាន តឹង​មួយ ពុំ​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​អូតង់ ព្រោះ​នោះ​ជា​ការ​ប្រើ​ទណ្ឌកម្ម​សម្រាប់​ដណ្ដើម​យក​ដែនដី​របស់​ដៃគូ​មួយ​ជា​រដ្ឋ​អធិបតេយ្យ និង​សេរី ។

ចាប់តាំងពី​វិល​ត្រឡប់​ចូល​សេត​វិមាន​ជា​ថ្មី​មក លោក​ត្រាំ​បាន​ប្រើ​ពន្ធគយ​ក្នុង​នយោបាយ​សេដ្ឋកិច្ច​និង​ការទូត​របស់​លោក ។ ក្រុង​វ៉ា​ស៊ី​ន​តោន និង​សហភាព​អឺរ៉ុប​បាន​ចុះហត្ថលេខា​កាលពី​រដូវក្ដៅ​មុន​នេះ លើ​កិច្ចព្រមព្រៀង​មួយ សំដៅ​កាត់​បន្ថយ​១៥%​លើ​ការ​បង្កើន​ពន្ធ​អា​មេ​រិ​កលើ​ផលិតផល​អឺរ៉ុប​ភាគច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ