ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លា.ន​យ៉ាងណា​ក៏​មិន​អាច​ញ៉ាំ​អាហារ​នេះ​ដែរ បើ​មិនចង់ប្រឈ.មគ្រោះថ្នា.ក់ខ្លាំង

4 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អ្នក​មិន​អាច​ពិសារ​បាន​ក្នុង​ពេល​ដែល​អ្នក​ឃ្លាន​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​អ្នក​ឃ្លាន អ្នក​មិន​គួរ​ញ៉ាំ​កា​រ៉េ​ម ឬ​ភេសជ្ជៈ​ដែល​ត្រជាក់​ខ្លាំង​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ ទឹកដោះគោ និង​ទឹក​សណ្តែក ជា​ភេសជ្ជៈ​ដែល​អ្នក​មិន​អាច​ញ៉ាំ​ក្នុង​ពេល​ឃ្លាន​បាន​ឡើយ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អ្នក​មិន​អាច​ពិសារ​បាន​ក្នុង​ពេល​ដែល​អ្នក​ឃ្លាន​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​អ្នក​ឃ្លាន អ្នក​មិន​គួរ​ញ៉ាំ​កា​រ៉េ​ម ឬ​ភេសជ្ជៈ​ដែល​ត្រជាក់​ខ្លាំង​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់​។

ទឹកដោះគោ និង​ទឹក​សណ្តែក ជា​ភេសជ្ជៈ​ដែល​អ្នក​មិន​អាច​ញ៉ាំ​ក្នុង​ពេល​ឃ្លាន​បាន​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ហើមពោះ ថែម​ទាំង​រាង​កាយ​មិន​អាច​ស្រូប​យក​ប្រូតេអ៊ីន​បាន​នោះ​ទេ​។

ស្ករ​គ្រាប់​មិន​អាច​ទប់ទល់​នឹង​ការ​ឃ្លាន​របស់​អ្នក​បាន​ឡើយ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទៀត​ពេល​ដែល​ពិសារ​ក្នុង​ពេល​ឃ្លាន​។ ដូចនេះ អ្នក​មិន​គួរ​ញ៉ាំ​ស្ករ​គ្រាប់​ក្នុង​ពេល​ដែល​ពោះ​ទទេរ​បាន​ឡើយ​។

ផ្លែ​ទ្រ​លាប់​ក៏​អ្នក​មិន​អាច​បរិភោគ​ក្នុង​ពេល​ឃ្លាន​បាន​ដែរ ព្រោះ​ក្រោយ​ពេល​ដែល​ចូល​ពី​មាត់​ដល់​ក្រពះ​របស់​អ្នក វា​មិន​ងាយ​រំលាយ​បាន​ល្អ​ឡើយ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ និង​ពោះវៀន​ជា​ខ្លាំង​។
ក្នុង​ពេល​ដែល​អ្នក​ឃ្លាន ក៏​អ្នក​មិន​គួរ​ពិសារ​ចេក​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សរសៃឈាម​របស់​អ្នក ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ជា​ខ្លាំង​។

ចំពោះ​អ្នក​ដែល​មាន​ក្រពះ និង​ពោះវៀន​មិន​ស្រួល មិន​គួរ​ញ៉ាំ​ដំឡូង​ផ្អែម​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អាកា​រៈ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​បាន​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ក្នុង​ការ​ពិសារ​អាហារ​ក្នុង​ពេល​ដែល​អ្នក​ឃ្លាន ទើប​សុខភាព​អ្នក​អាច​រក្សា​ក្នុង​កម្រិត​ដែល​ល្អជា​និច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ