រាជធានីភ្នំពេញ ៖ ក្មេងប្រុសជំទង់ដែលជាកម្មករផ្សាដែកបានជិះម៉ូតូ១គ្រឿងឌុបគ្នា ក្នុងល្បឿនលឿនជ្រុលទៅបុកសួនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោ.កផ្ទប់ថ្នល់ពេញទំហឹងបាក់.ក និងបែកក្បាលស្លា.ប់ម្នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ដោយខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្មេងប្រុសជំទង់រងគ្រោះដែលស្លា.ប់ខាងលើ ឈ្មោះ ឃុន ដារ៉ូ អាយុ១៦ឆ្នាំ មុខរបរកម្មករផ្សាដែក ស្នាក់នៅម្តុំផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅស្រុកឆ្លូង ខេត្តក្រចេះ ។

ចំណែកម្នាក់ទៀត ដែលរងរបួសមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ គឺជាកម្មករផ្សាដែកជាមួយគ្នា ហើយត្រូវបានសាច់ញាតិនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ។






បើតាមនគរបាលបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់នោះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1L-7811 ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយបើកបរក្នុងល្បឿនលឿន ។
លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកសួនពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យដួ.លបោកផ្ទប់ថ្នល់បាក់.ក និងបែ.កក្បាលស្លា.ប់ម្នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរបួសធ្ងន់ ហើយម៉ូតូរងការខូចខាត ។
ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ក្រោយពេលកើតហេតុ អ្នករបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់មកនគរបាលខណ្ឌដង្កោ បានចុះទៅកាន់ទីនោះ រួចធ្វើកំណត់ហេតុប្រគល់ស.ពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ចែករំលែកព័តមាននេះ