ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចមហាបវរធិបតី ៖ អ្នកសារព័ត៌មានមិនប្រើប្រាស់អាជីពរបស់ខ្លួន ទៅជំរិតទារប្រាក់ពីអ្នកដទៃឡើយ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ដល់​អ្នក​សារព័ត៌មាន ត្រូវ​ធានា​សុចរិត​ភាព ហើយ​កុំ​ប្រើ​អាជីព​អ្នក​សារព័ត៌មាន​ជំរិតរ​ទា​ប្រាក់​ពី​អ្នក​ដទៃ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ដល់​អ្នក​សារព័ត៌មាន ត្រូវ​ធានា​សុចរិត​ភាព ហើយ​កុំ​ប្រើ​អាជីព​អ្នក​សារព័ត៌មាន​ជំរិតរ​ទា​ប្រាក់​ពី​អ្នក​ដទៃ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម ។

ការ​ថ្លែង​ក្នុង​ពិធី​ជួបជុំ​រវាង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជាមួយ​អ្នក​សារព័ត៌មាន​លើក​ទី​៧ ឆ្នាំ​២០២៥ នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ (OCIC) នា​រសៀល ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការ​ផ្សព្វផ្សាយ ដោយ​សុចរិត​ភាព​នាំ​ឱ្យ​អ្នក​សារព័ត៌មាន​ទទួល​បាន​ទំនុកចិត្ត​ពី​មហាជន ហើយ​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​ទទួល​បាន​តម្លៃ​ផង​ដែរ » ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គូសបញ្ជាក់​ថា ៖«​សុចរិត​ភាព កើតឡើង​អំពី​អ្វី? ទី​១ គឺ​កុំ​ប្រើប្រាស់​អាជីព ជា​អ្នក​សារព័ត៌មាន ទៅ​ផ្សព្វផ្សាយ​ព័ត៌មាន អ្វី​ដែល​យើង​ដឹង​ថា មិន​ពិត ដើម្បី​គោលដៅ​អាក្រក់​លើ​អ្នក​ដទៃ ឬ​ចង់​ចំណេញ​ខាង​អ្វីមួយ​នោះ គឺ​សុំ​ប្រកាន់​សុចរិត​ភាព ភាព​ទៀងត្រង់​របស់​យើង​ទើប​មាន​តម្លៃ​» ។

បន្ថែម​លើ​នេះ សម្តេច​ធិ​បតី ណែនាំ​កុំ​ប្រើ​អាជីព​ជា​អ្នកកាសែត ដើម្បី​ទៅ​ទាញ​យក​ផលប្រយោជន៍​មិន​ត្រឹមត្រូវ ជាក់ស្តែង​កាលពី​ពេល​កន្លង​ទៅ​ក្រសួង​ព័ត៌មាន​បាន​ដក​អាជ្ញា​បណ្ណ​ពី​អ្នក​សារព័ត៌មាន​មួយ​ចំនួន ក្រោយ​ស្រាវជ្រាវ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​ប្រាស់ចាក​វិជ្ជាជីវៈ​ជំរិត​ទារប្រាក់​ពី​អ្នក​ដទៃ​ថ្នូរ​នឹង​ការ​ជួយ​បិទ​បាំង​ព័ត៌មាន​ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​សារព័ត៌មាន​ដទៃ​ទៀត​រាប់​ពាន់​នាក់ និង​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​បាត់បង់​ទំនុកចិត្ត ហេតុនេះ​ទាមទារ​ឱ្យ​មាន​សុចរិត​ភាព ។

សូម​ជម្រាប​ថា កា​រលើ​កឡើ​របស់​សម្តេច​មហា​បវរ​ធិ​បតី បន្ទាប់​មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​តូច​បាន​ប្រើប្រាស់​តួនាទី​ខ្លួន ដើម្បី​ធ្វើការ​ជំរិត​ទា​ប្រាក់​ពី​អ្នក​ដទៃ ឬ​អ្នកខ្លះ​ជា​ថ្នូរ​នឹង​ការ​បិទ​មិន​ផ្សាយ​ព័ត៌មាន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ