ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរឆក់​កាបូប​បាន​សម្រេច​នៅ​ខណ្ឌ​បឹង​កេងកង នគរបាល​ព្រហ្មទណ្ឌ តាម​ចាប់ខ្លួន ៤​នាក់

13 ម៉ោង មុន

រាជធានីភ្នំពេញ ៖ មុខសញ្ញាចោរឆក់ ដែលធ្វើ​សកម្មភាពនៅ​ខណ្ឌ​បឹង​កេងកង ចំនួន​៤​នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើកប្រតិបត្តិការបង្ក្រាបបាន បន្ទាប់ពីធ្វើសកម្មភាព​ឆក់​កាបូប​បាន​សម្រេច…

រាជធានីភ្នំពេញ ៖ មុខសញ្ញាចោរឆក់ ដែលធ្វើ​សកម្មភាពនៅ​ខណ្ឌ​បឹង​កេងកង ចំនួន​៤​នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើកប្រតិបត្តិការបង្ក្រាបបាន បន្ទាប់ពីធ្វើសកម្មភាព​ឆក់​កាបូប​បាន​សម្រេច កាលពីវេលា​ម៉ោង​០៨និង៤០​នាទីថ្ងៃ​ទី​៣០ ខែមេសា​ ឆ្នាំ​២០២៥ នៅ​ចំណុច​មុខ​អា​ផាត​មិន​ផា​ម​ហោ​ស៍ ផ្លូវ​៦៣ ភូ​មិ​៨ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដោយក្រុម​ជនសង្ស័យ​ចំនួន​០៣​នាក់ ភេទ​ប្រុស ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក Honda Scoopy ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ 1LJ-0371 បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច ​ពី​ជន​រង​គ្រោះ​ឈ្មោះ EMMA BOOCK JENSEN ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​ដា​ណា​ម៉ាក ​។

សម្ភារៈ​បាត់បង់​រួម​មាន ​៖
១.​ លិខិតឆ្លងដែន​០១​ក្បាល
២.​ ទូរសព្ទ​០១​គ្រឿង ម៉ាក ​IPHONE 15 PRO ពណ៌​ស
៣.​ លុយ​ខ្មែរ​ចំនួន​ប្រហែល​៣០​មឺ​ន​រៀល
៤.​ លុយ​ដុល្លារ​ចំនួន​ប្រហែល ៨០​ដុល្លារ​អា​មេ​រិ​ក
៥.​ កាត​ធនាគារ ​Darsk Bank មួយ​ចំនួន​០១​សន្លឹក​។

ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​ និងដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន​, លោក​វរសេនីយ៍ឯក ឆាន់ គី​ម​លី និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌ​ច្បារ​អំពៅ ដោយ​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ រហូត​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ខាងលើ​ ។

លុះ​នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​២១៖៤០​នាទី កម្លាំង​ជំនាញ​បាន​បន្ត​ដឹកនាំ​សហការ ដោយ​ឃាត់ខ្លួន​បានត្រង់​ចំណុច​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ​ជនសង្ស័យ​ចំនួន​០៤​នាក់​ រួម​មាន​ ៖
​ទី​១. ​ឈ្មោះ ផុ​ន សិលា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ
ទី​២. ​ឈ្មោះ វ័​ន្ត ឌី​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ
ទី​៣. ​ឈ្មោះ ពង្ស ផែន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ
ទី​៤.​ ឈ្មោះ រុំ ម៉ៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ។

ក្រោយ​ពី​សាកសួរ​ជន​ស​ង្ស​យ័​ទាំង​៣ ​បាន​ឆ្លើយ​សារភាព​ដូច​គ្នា​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៥ ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូ​ស្កុប​ពី​ពណ៌​ខ្មៅ​ឆក់​កាបូប​នារី​រង​គ្រោះ​ ជនជាតិ​បរទេស​ ពិតប្រាកដ​មែន​។ ប៉ុន្តែ​វត្ថុ​តាង​ ពួកគេ​បាន​យក​ទៅ​បោះចោល​អស់ហើយ​ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ​កសាង​សំណុំរឿង​តាម​នីតិវិធី​បន្ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ