សម្តេចបវរធិបតី ៖ ស្ថាប័នជាតិ ធ្វើអ្វី ត្រូវតែឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញ បានធានា នូវអំណាចជួនប្រជាពលរដ្ឋ…
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញ បានធានា នូវអំណាចជួនប្រជាពលរដ្ឋ…
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញ បានធានា នូវអំណាចជួនប្រជាពលរដ្ឋ ក្នុងការចូលរួមកសាងប្រទេស ការចូលរួមត្រួតពិនិត្យលើការអនុវត្តរបស់មន្ត្រីនៅគ្រប់ស្ថាប័ន មិនថា ស្ថាប័ននីតិបញ្ញាត្តិ ស្ថាប័ននីតិប្រតិបត្តិ ឬតុលាការ នោះទេ ។
ថ្លែងក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នាយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ «ការប្រើប្រាស់អំណាច ដែលរដ្ឋធម្មនុញ្ញ បានធានាអំណាចជូនប្រជាពលរដ្ឋ នៅក្នុងការចូលរួមកសាងប្រទេស ការចួលរួមត្រួតពិនិត្យក្នុងការអនុវត្តរបស់មន្ត្រីគ្រប់ស្ថាប័ន មិនថា ស្ថាប័ននីតីបញ្ញាត្តិ ស្ថាប័ននីតីប្រតិបត្តិ និងតុលាការនោះទេ គឺត្រូវធ្វើអី ត្រូវតែឆ្លើយតបទៅនឹងប្រជាពលរដ្ឋ ។ បើការធ្វើមិនស្រួល ប្រជាពលរដ្ឋអាចធ្វើការឆ្លុះបញ្ចាំងតាមរយៈការបញ្ចេញព័ត៌មាន» ។
សម្តេចបវរធិបតី បានអះអាងថា បច្ចុច្បន្ននេះ តាមរយៈការប្រើប្រាស់បណ្តាញសង្គមនេះ ប្រជាពលរដ្ឋបានបង្ហាញពីបញ្ហា នៅក្នុងការឆ្លុះបញ្ចាំង និងបង្ហាញនូវចំណុចអវិជ្ជមាន ឬចំណុចឆកល្វែង កាន់តែលឿន ហើយអាចជួយយើងដោះស្រាយបញ្ហាកាន់តែលឿន ដែលចំណុចនេះ កាន់តែជាការពិត ។
សម្តេចបវរធិបតី បានលើកឡើងថា ការលើកបញ្ហានេះ បានធ្វើឲ្យប្រធានបទពីមួយឆ្នាំទៅមួយឆ្នាំ នៃជំនួបរវាងអ្នកសារព័ត៌មាន ដែលក្រសួងព័ត៌មានក្តី ឬអង្កការសារព៏ត៌មាន ឬអ្នកសារព័ត៌មានក្តី បានរួមគ្នាក្នុងការទទួលខុសត្រូវ ពង្រឹងនូវអភិក្រម ពង្រឹងក្រមសីលធម៌វិជ្ជជីវៈ របស់ខ្លួន ។
តាមរយៈការយល់ដឹងពីអភិក្រម ឬវិជ្ជាជីវៈនេះ ត្រូវបានសម្តេចបវរធិបតី បានលើកឡើងថា បានធ្វើឲ្យអ្នកសារព័ត៌មាន កាត់បន្ថយការផ្សព្វផ្សាយ នូវរូបភាពគ្រោះថ្នាក់ចរាចរណ៍ ពេលបុកគ្នាស្លា.ប់ ដោយបានដាក់បិទបាំង ។ ចំណុចនេះ បានបង្ហាញថា អ្នកសារព័ត៌មានភាពចាស់ទុំក្នុងការប្រកបអាជីពអ្នកសារព័ត៌មាន ៕
ចែករំលែកព័តមាននេះ