ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី​ស្នើ​សុំ​ខែល​ការ​ពារ​ដែន​អាកាស​បន្ថែម​ទៀត​ទប់​ទល់​នឹង​រុស្ស៊ី​

17 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ រុស្ស៊ី​សម្រុក​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​ធំ​លំដាប់​ទី​២​របស់​អ៊ុយ​ក្រែន​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​មាន​ប្រៀប​នៅ​ក្នុង​សង្គ្រាម​នៅ​ពេល​អាមេរិក​កំពុង​ខិត​ខំ​សម្រប​សម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​។ ​ រុស្ស៊ី​សម្រុក​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​លើ​ទី​ក្រុង​ខាគីវ​​បន្ទាប់​ពី​អនុ​ប្រធានា​ធិបតី​​អា​មេរិក​ប្រមើល​ឃើញ​ថា​សង្គ្រាម​អ៊ុយ​ក្រែន​មិន​ងាយ​ចប់​ និ​ងបន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ព្រមាន​ជា​ថ្មី​ថា​លោក​ត្រាំ​​នឹង​​ដក​ថយ​ពី​ការ​ចរ​​ចា​​គ្នា​មែន​ទែន​ហើយ​បើ​នៅ​តែ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ទៀត​​។ អាជ្ញា​ធរ​អ៊ុយ​ក្រែន​អះ​អាង​ថា​ដ្រូន​របស់​រុស្ស៊ី​ហោះ​ទៅ​វាយ​ប្រហារ​ទី​ក្រុង​ខា​គីវ​ជា​ច្រើន​ទី​តាំង​បណ្ដាល​ឱ្យ​របួស​មនុស្ស​យ៉ាង​តិ​ច​៤៦​នាក់​ និង​ធ្វើ​ឱ្យ​អគារ​ដ៏​ខ្ពស់​ស្កឹម​ស្កៃ​ឆេះ​នៅ​ក្នុង​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​។ អភិ​បាល​ក្រុង​ខា​គីវ លោក​​អ៊ី​ហ័រ​…

ទី​ក្រុង​កៀវ៖ ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ រុស្ស៊ី​សម្រុក​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​ធំ​លំដាប់​ទី​២​របស់​អ៊ុយ​ក្រែន​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​មាន​ប្រៀប​នៅ​ក្នុង​សង្គ្រាម​នៅ​ពេល​អាមេរិក​កំពុង​ខិត​ខំ​សម្រប​សម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​។ ​ រុស្ស៊ី​សម្រុក​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​លើ​ទី​ក្រុង​ខាគីវ​​បន្ទាប់​ពី​អនុ​ប្រធានា​ធិបតី​​អា​មេរិក​ប្រមើល​ឃើញ​ថា​សង្គ្រាម​អ៊ុយ​ក្រែន​មិន​ងាយ​ចប់​ និ​ងបន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ព្រមាន​ជា​ថ្មី​ថា​លោក​ត្រាំ​​នឹង​​ដក​ថយ​ពី​ការ​ចរ​​ចា​​គ្នា​មែន​ទែន​ហើយ​បើ​នៅ​តែ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ទៀត​​។

អាជ្ញា​ធរ​អ៊ុយ​ក្រែន​អះ​អាង​ថា​ដ្រូន​របស់​រុស្ស៊ី​ហោះ​ទៅ​វាយ​ប្រហារ​ទី​ក្រុង​ខា​គីវ​ជា​ច្រើន​ទី​តាំង​បណ្ដាល​ឱ្យ​របួស​មនុស្ស​យ៉ាង​តិ​ច​៤៦​នាក់​ និង​ធ្វើ​ឱ្យ​អគារ​ដ៏​ខ្ពស់​ស្កឹម​ស្កៃ​ឆេះ​នៅ​ក្នុង​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​។ អភិ​បាល​ក្រុង​ខា​គីវ លោក​​អ៊ី​ហ័រ​ ថេ​រ៉េ​ខូ​ស (Ihor Terekhov) បង្ហោះ​សារ​នៅ​លើ​តេ​ឡេ​ក្រាម​ថា​កាល​ពី​យប់​មិញថា​រុស្ស៊ី​វាយ​ប្រហារ​ទៅ​លើ​ទី​តាំង​១២​កន្លែង​នៃ​សង្កា​ត់​ចំនួន​៤​​។ ទី​ក្រុង​នេះ​ស្ថិត​នៅភាគ​ឦសាន​ចម្ងាយ​៣០​គីឡូ​ម៉ែត្រ​ពី​ព្រំ​ដែន​។ ដូច្នេះ ងាយ​ស្រួល​ក្នុ​ងការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​។

លោក​ហ្សេឡិនស្គី​ប្រកាស​ថ្កោល​ទោស​​ជា​ទម្ងន់​​ដែល​រុស្ស៊ី​បន្ត​ប្រើ​ប្រាស់​ដ្រូន​វាយ​ប្រហារ​តាម​អាកាស​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​ទៅ​លើ​ទី​ក្រុង​នេះ​។ ទន្ទឹម​នឹង​នោះ លោក​ក៏​ស្នើ​សុំ​ឱ្យ​ក្រុម​សម្ព័ន្ធមិត្ត​ជួយ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​អ៊ុយ​ក្រែន​​ផង​ដែរ​។ លោកយល់​ថា​ពួក​គេ​ហាក់​ដូច​ជា​យឺត​យ៉ាវ​ក្នុង​ការ​បញ្ជូន​គ្រឿង​បរិក្ខារ​ទាំង​នោះ​ឱ្យ​បាន​ទាន់​ចិត្ត​។ លោក​​ថា​សព្វ​ថ្ងៃ​​នេះ រុស្ស៊ី​​សម្រុក​វាយ​ប្រហារ​​ទីតាំង​ជន​ស៊ីវិល​​។ រុស្ស៊ី​វាយ​ប្រហារ​អគារ​ដែល​មាន​មនុស្ស​កំពុង​គេង​យ៉ាង​លង់​លក់​នៅ​ក្នុ​ងដំណេក​។

ដោយ​សារ​ក្រុម​សម្ព័ន្ធ​មិត្ត​ក្រ​បញ្ជូន​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ ជា​ហេតុ​​ធ្វើ​ឱ្យ​រុស្ស៊ី​បាន​រឹតតែ​បាន​ដៃ​ និង​វាយ​ប្រហារ​សឹង​រាល់​ថ្ងៃ​​​ក្លាយ​ជា​រាត្រី​រន្ធត់​សម្រាប់​ប្រជា​ជន​អ៊ុយ​ក្រែន​។ ​លោក​ថា​អ៊ុយ​ក្រែន​ត្រូវ​ការ​​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ដ៏​ខ្លាំង​ពូ​កែ​។ លោក​សូម​អំពាវ​នាវ​ឱ្យ​ពួក​គេ​សម្រេច​ចិត្ត​ឱ្យ​បាន​ឆាប់​រហ័ស​​មិន​ថា​អាមេរិក​ អឺរ៉ុប ឬ​ប្រទេស​​ដទៃ​ទៀត​នោះ​ទេ​​។

អាជ្ញា​ធរ​អ៊ុយ​ក្រែន​អះ​អាង​ថា​កាល​ពី​យប់​មិញ ​រុស្ស៊ី​ក៏​​វាយ​ប្រហារ​ទី​ក្រុង​​នីកូ​ប៉ូល (Nikopol) នៃ​តំបន់​ឌី​នី​ប្រូ (Dnipro) ផង​ដែរ​ដោយ​ប្រើ​ប្រាស់​ផ្គួប​គ្នា​រវាង​ដ្រូន និង​កាំ​ភ្លើង​ធំ​។ ចំណែក​នៅ​តំបន់​ខឺសុន (Kherson) អ៊ុយ​ក្រែន​ថា​អ្នក​ភូមិ​ម្នាក់​បាន​ស្លាប់​​នៅ​ពេល​ដ្រូន​១​គ្រឿង​ហោះ​ទៅ​ធ្លាក់​​ក្បែរ​កន្លែង​ស្នាក់​នៅរបស់​គាត់​។ ​ដូច្នេះ​ ​គាត់​ក៏​​ព្យាយាម​អូស​ដ្រូន​ដែល​ធ្លាក់​នោះ​ចេញ​​ឱ្យ​ឆ្ងាយ​ពី​ផ្ទះ​របស់​គាត់​។ កំពុង​អូស​ចេញ​សុខ​ៗ​ ដ្រូន​នោះក៏​ផ្ទុះ​ឡើង​យ៉ាង​កង​រំពង​តែ​ម្ដង​។​

មិន​មែន​តែ​រុស្ស៊ី​ទេ​ដែល​វាយ​អ៊ុយ​ក្រែន​។​ កាល​ពី​យប់​មិញ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​អះ​អាង​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​យ៉ាង​តិច​ដប់​គ្រឿង​នៅ​ក្នុ​ងរយៈ​ពេល​ត្រឹម​តែ​១​ម៉ោង​ប៉ុណ្ណោះ​។ ក្នុ​ងនោះ ៨​គ្រឿង​ហោះ​ឆ្ល​ងព្រំដែន​នៅ​ត្រង់​ចំណុច​ប្រ៊ី​យ៉ង់ (Bryanksk) និង​២​គ្រឿង​ទៀត​ហោះពី​លើ​ដែន​អាកាស​នៃ​តំបន់​គ្រី​ម៉េ​បែប​ប្រុង​វាយ​ប្រហារ​ទី​តាំង​ណា​១​នៅ​ទី​នោះ​។

អភិបាល​ស្ដី​ទី​តំបន់​រ៉ូ​ស្តូវ (Rostov)​ ដែល​ស្ថិត​នៅ​ព្រំ​ដែន​ខាង​កើត​ លោក​យូរី ស្ល៊ូសា (Yuri Slyusar) ថ្លែង​ថា​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​រុស្ស៊ី​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​ជា​ច្រើន​គ្រឿង​ដែល​ប្រុង​វាយ​​ប្រហារ​ទី​តាំង​៥​ន្លែង​។ ដ្រូន​ទាំង​នោះ​ធ្លាក់​ត្រូ​វចំ​ផ្ទះ​របស់​អ្នក​ស្រុក​​ធ្វើ​ឱ្យ​ខូច​ខាត​ជា​ច្រើន​កន្លែង​។ ប៉ុន្តែ​សំណាង​ល្អ​គ្មាន​នរណា​ម្នាក់​​រង​របួស​ ឬ​ស្លាប់​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ