ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ព្រ.មាន​អ៊ុយ​ក្រែន​ថា​កុំ​វា.យ​ម៉ូ​ស្គូ​ថ្ងៃ​រំលឹក​ជ័យ​ជ​ម្នះ​ប្រយ័ត្ន​វិនាស​ខ្លួន​ឯង

13 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​កំពុង​តែ​មិន​ទាន់​ស្ងប់​ចិត្ត​​​ទាល់​តែ​សោះ​នៅ​ថ្ងៃ​រៀប​ចំ​ទិវា​ជ័យ​ជម្នះ​នា​ថ្ងៃ​ទី​៩ ខែ​ឧស​ភា​ខាង​មុខ​នេះ​ព្រោះ​ស្រួល​មិន​ស្រួល​វា​អាច​ក្លាយ​ជា​ព្រឹត្តិ​ការណ៍​សោក​នាដ​កម្ម​ទៅ​វិញ​។ គេ​ដឹង​ថា​នៅ​ថ្ងៃ​នោះ រុស្ស៊ី​បាន​អញ្ជើញ​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ធំ​ៗ​លំដាប់​ពិភព​លោក​ទៅ​ចូល​រួម​ទិវា​ជ័យ​ជម្នះ​លើ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​កាល​ពី​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​​។ ​លោក​ពូទីន​កាល​ពីថ្ងៃ​ចន្ទ​បាន​ប្រកាស​​បទ​ឈប់​បាញ់​បី​ថ្ងៃ​ជា​ឯក​តោ​ភាគី​ចាប់​ពី​ថ្ងៃ​ទី៨-​១០ ខែ​ឧសភា​។ ​នៅ​ពេល​រុស្ស៊ី​កំពុង​ទន្ទឹង​រង់​ចាំ​មើល​ជំហរ​របស់​អ៊ុយ​ក្រែន​ ទី​ក្រុង​កៀវ​ហាក់​ដូច​ជា​មិន​បាន​ផ្ដល់​ការ​យល់​ព្រម​ទទួល​យក​បទ​ឈប់​បាញ់​នេះ​ទេ​។​…

ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​កំពុង​តែ​មិន​ទាន់​ស្ងប់​ចិត្ត​​​ទាល់​តែ​សោះ​នៅ​ថ្ងៃ​រៀប​ចំ​ទិវា​ជ័យ​ជម្នះ​នា​ថ្ងៃ​ទី​៩ ខែ​ឧស​ភា​ខាង​មុខ​នេះ​ព្រោះ​ស្រួល​មិន​ស្រួល​វា​អាច​ក្លាយ​ជា​ព្រឹត្តិ​ការណ៍​សោក​នាដ​កម្ម​ទៅ​វិញ​។ គេ​ដឹង​ថា​នៅ​ថ្ងៃ​នោះ រុស្ស៊ី​បាន​អញ្ជើញ​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ធំ​ៗ​លំដាប់​ពិភព​លោក​ទៅ​ចូល​រួម​ទិវា​ជ័យ​ជម្នះ​លើ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​កាល​ពី​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​​។

​លោក​ពូទីន​កាល​ពីថ្ងៃ​ចន្ទ​បាន​ប្រកាស​​បទ​ឈប់​បាញ់​បី​ថ្ងៃ​ជា​ឯក​តោ​ភាគី​ចាប់​ពី​ថ្ងៃ​ទី៨-​១០ ខែ​ឧសភា​។ ​នៅ​ពេល​រុស្ស៊ី​កំពុង​ទន្ទឹង​រង់​ចាំ​មើល​ជំហរ​របស់​អ៊ុយ​ក្រែន​ ទី​ក្រុង​កៀវ​ហាក់​ដូច​ជា​មិន​បាន​ផ្ដល់​ការ​យល់​ព្រម​ទទួល​យក​បទ​ឈប់​បាញ់​នេះ​ទេ​។​ ឧប​មា​ថា​រុស្ស៊ី​ឈប់​បាញ់​តែ​ម្នាក់​​ឯង ប៉ុន្តែ​អ៊ុយ​ក្រែន​នៅ​បាញ់​ វា​នឹង​ក្លាយ​ជា​រឿង​ដ៏​​គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត​។​ វា​មិន​ខុស​ពី​សំណើ​នៃ​បទ​ឈប់​បាញ់​៣០​ថ្ងៃ​​​ដែល​អាមេរិក​បញ្ជូន​ទៅ​ឱ្យ​លោក​ពូទីន​ពិនិត្យ​មើល​ត្រូវ​លោក​ច្រាន​ចោល​នោះ​ឡើយ​។​

​កាល​នោះ អ៊ុយ​ក្រែន​ប្រកាស​ទទួល​យក​​ឯក​តោ​ភាគី​ ប៉ុន្តែ​លោក​ពូទីន​មិន​ទទួល​យក​។ ​ដូច្នេះ វិមាន​ក្រឹម​ឡាំង​បញ្ជាក់​ថា​ខ្លួន​ចង់​ឃើញ​អ៊ុយ​ក្រែន​ផ្ដល់​ចម្លើយ​តប​ដ៏​ប្រាកដ​ប្រជា​មួយ​ចំពោះ​បទ​ឈប់​បាញ់​ដែល​រុស្ស៊ី​ប្រកាស​បី​ថ្ងៃ​នោះ​ថា​តើ​អ៊ុយ​ក្រែន​គិត​យ៉ាង​ណា​ចំពោះ​សំណើ​នោះ​។ រឿង​នេះប្រហែល​ជា​មិន​អាច​មើល​ស្រាល​បាន​ទេ ហើយ​ក៏​មិន​មែន​ជា​រឿង​សាមញ្ញ​ពេក​ដែរ​។ រុស្ស៊ី​កំពុង​តែ​អន្ទះ​សា​ចង់​បាន​ការ​សន្យា​ និង​ការ​ធានា​ដ៏​ប្រាកដ​ប្រជា​ខណៈ​ដែល​អាមេរិក​ក៏​មិន​​បាន​អំពាវ​នាវ​អ្វី​ទាំង​អស់​។

ប្រភព​ខ្លះ​ថា​អ៊ុយ​ក្រែន​​បាន​ច្រាន​ចោល​សំណើ​នេះ​ហើយ​ព្រោះ​ជា​ឱកាស​ល្អ​កម្រ​រក​បាន​ដើម្បី​ក្រឡុក​ស្ថាន​ការណ៍​នៅ​រុស្ស៊ី​ជា​លក្ខណៈ​បំបាក់​មុខ​រុស្ស៊ី​ម្ដង​។ តាម​ពិត​ការ​រំលឹក​ទិវា​ជ័យ​​ជម្នះ​​លើក​នេះ​ជា​ព្រឹត្តិ​ការណ៍​សំខាន់​​ព្រោះ​ជា​ខួប​ទី​៨០​ឆ្នាំ​​​​។ ទោះ​បី​មិន​ឆ្លើយតប​​ដោយ​ត្រង់​ថា​គាំទ្រ​ ឬ​ប្រឆាំង​នឹង​បទ​ឈប់​បាញ់​បី​ថ្ងៃ​​នេះ​ ប៉ុន្តែ​លោ​កហ្សេឡិ​ន​ស្គី​ក៏​ឆ្លៀត​ឱកាស​នេះ​ជំរុញ​ឱ្យ​រុស្ស៊ី​ទទួល​យក​បទ​ឈប់​បាញ់​៣០​ថ្ងៃ​ទើប​លោក​យល់​ព្រម​។ ហ្សេឡិន​ស្គី​​​ថា​លោក​ទទួល​យក​តែ​បទ​ឈប់​បាញ់​៣០​ថ្ងៃ​ប៉ុណ្ណោះ​។​

​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​សំណើ​នៃ​បទ​ឈប់​បាញ់​បី​ថ្ងៃ​នេះ​ជា​វិញ្ញា​សា​សម្រាប់​វាស់​ស្ទង់​​ជំហរ​​របស់​អ៊ុយ​ក្រែន​ដើម្បី​បញ្ជាក់​ថា​តើ​ទី​ក្រុង​កៀវ​ពិត​ជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ស្វះ​ស្វែង​រក​ការ​​​បញ្ចប់​សង្គ្រាម​ដែរ​ឬ​ទេ​​។ ​​អនុ​​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​រុស្ស៊ី លោក​មេត​វេ​ដេវ (Dmitri Medvedev) ថ្លែង​ថា​នៅ​ថ្ងៃ​រំលឹក​ទិវា​ជ័យ​ជម្នះ​នោះ បើ​អ៊ុយ​ក្រែន​ហ៊ាន​ធ្វើ​អ្វី​មិន​ស្រួល​អាច​នឹង​មាន​រឿង​ធំ​ជា​មួយ​គ្នា​ជា​មិន​ខាន​​ឡើយ​។ លោក​ព្រមាន​ថា​​​បើ​នៅ​ថ្ងៃ​នោះ អ៊ុយ​ក្រែន​វាយ​ប្រហារ​ទី​ក្រុង​​ម៉ូស្គូ​​ លោក​មិន​ហ៊ាន​ធានា​ថា​តើ​អ៊ុយ​ក្រែន​​នឹង​មាន​ដង្ហើម​រស់​ត​ទៅ​ទៀត​ឬ​យ៉ាង​ណា​។​​

ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោ​កហ្សេឡិនស្គី​ប្រកាស​ថា​​ភ្ញៀវ​កិត្តិ​យស​ និង​អ្នក​មុខ​អ្នក​ការ​ដែល​ត្រូវ​លោ​កពូទីន​អញ្ជើញ​ទៅ​ចូល​រួម​ទិវា​ជ័យ​ជម្នះ​នោះ​មិន​ដឹង​ថា​មាន​ជោគ​វាសនា​យ៉ាង​ណា​ទេ​ព្រោះ​លោក​សូម​មិន​ធានា​សុវត្ថិ​ភាព​សម្រាប់​ពួក​គេ​ទេ​។ លោក​យល់​ថា​បញ្ហា​សន្តិ​សុខ និង​សុវត្ថិ​ភាព​នៅ​លើ​ទឹក​ដី​រុស្ស៊ី​ត្រូវ​តែ​រុស្ស៊ី​​ជា​អ្នក​ទទួល​ខុស​ត្រូវ​។ ​ហេតុ​នេះ​លោក​សូម​ផ្ដាំ​ត្រឡប់​ទៅ​វិញ​ថា​​អ៊ុយ​ក្រែន​មិន​ធានា​ខុស​ត្រូវ​ជា​ដាច់​ខាត​​។

​មេត​វេ​ដេវ​យល់​​ថា​ពាក្យ​សម្ដី​របស់​ហ្សេឡិន​ស្គី​ជា​ភា​សា​ញុះ​ញង់​បង្ក​ហេតុ​។ លោក​ថា​គ្មាន​នរណា​​​​បាន​ស្នើ​សុំ​ឱ្យ​អ៊ុយ​ក្រែន​​​​ធានា​​​សន្តិ​សុខ​នៅ​ថ្ងៃ​រៀប​ចំទិវា​ជ័យ​ជម្នះ​នោះ​ទេ​។ ​មេត​វេ​ដេវ​​​ផ្ដាំ​ត្រឡប់​ទៅ​វិញ​ថា​ហ្សេឡិន​ស្គី​យល់​ច្បាស់​ណាស់​​បើ​អ៊ុយ​ក្រែន​ហ៊ាន​​​បង្ក​ការ​រំខាន​នៅ​ថ្ងៃ​រៀប​ចំ​ទិវា​ជ័យ​ជម្នះ​ គ្មាន​នរណា​អាច​ធានា​បាន​ថា​ទី​ក្រុង​​កៀវ​នឹង​​មាន​​ដង្ហើម​រស់​​នៅ​​​ថ្ងៃ​ទី​១០​ ខែ​ឧសភា​ដែរ​ឬ​ទេ​ដែល​ជា​ថ្ងៃ​បន្ទាប់​នៃ​​ការ​រំលឹក​​​ទិវា​នោះ។ នេះ​បើ​​​តាម​​​ប្រភពពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ