ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទលួចទ្រព្យសម្បត្តិ និងប្រើគ្រឿងញៀ.ន២ករណីដោយឡែកគ្នា

14 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពី​បទ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​២​ករណី​ដោយឡែក​គ្នា ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៥ ។ ករណី​ទី​១.​កាលពី​ថ្ងៃ​ទី​០២…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពី​បទ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​២​ករណី​ដោយឡែក​គ្នា ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៥ ។

ករណី​ទី​១.​កាលពី​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៥ នៅ​ណុ​ច​ក្លឹ​ប​កម្សាន្ត ស្ថិត​ភូមិ​.​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ក្រោយ​ទទួល​បណ្តឹង​ឈ្មោះ ញួ​ង មក​រា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​.​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ បាន​ប្តឹង​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ឈ្មោះ មឿ​ន មល់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​សែន​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ដែល​ឃាត់ខ្លួន​ពី​បទ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ និង​គ្រឿង​ញៀ​.​ន និង​ប្រើប្រាស់​ដកហូត​កាំបិត​៣​ដើម ។

ករណី​ទី​២.​កាលពី​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​បរិវេណ​កាស៊ីណូ ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ទទួល​បណ្តឹង ឈ្មោះ វឿ​ន សា​រុំ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ ហើយ​កំណត់​មុខសញ្ញា ឃាត់ខ្លួន​ជនសង្ស័យ​១.​ឈ្មោះ ជឿ​ង សុ​ខាវ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ឃាត់ខ្លួន​ករណី​លួច​ខ្សែភ្លើង​ស្ពាន់​៣​ដុំ សម្ភារៈ​មួយ​ចំនួន​ទៀត និង​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​។

ជនសង្ស័យ​២​នាក់ ដែល​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​នាំ​យក​សាកសួរ​តាម​ចម្លើយ​សារភាព និង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្តន៍​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ