រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងពាក់ព័ន្ធនឹងសមត្ថកិច្ចត្រូវធ្វើការត្រួតពិនិត្យគុណភាពលើបន្លែ និងសាច់ នាំចូលហើយប្រើប្រាស់សារធាតុគីមីឲ្យបានម៉ត់ចត់ ដើម្បីកាន់បន្ថយបញ្ហាសុខភាពប្រជាជនកម្ពុជា ។

ការលើកឡើងរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បន្ទាប់ពីពេលកន្លងមកនេះ សមត្ថកិច្ចគយ បានធ្វើការត្រួតពិនិត្យរកឃើញបន្លែ និងសាច់ ដែលនាំចូលពីប្រទេសជិតខាងមួយចំនួន បានប្រើប្រាស់សារធាតុគីមី ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នៅសណ្ឋាគារសូហ្វីលតែលភ្នំពេញ បានលើកឡើងថា យ៉ាងដូច្នេះថា ៖ ថ្ងៃមុនថ្នាក់ដឹកនាំក្រសួងសុខាភិបាលម្នាក់ គាត់អង្គុយធ្វើការងាររហូត ដល់ពិនិត្យសុខភាពបង្ហាញថា មានបញ្ហាពោះវៀន ដូច្នេះសូមឲ្យអ្នកទាំងអស់គ្នាធ្វើការឆែកត្រួតពិនិត្យសុខភាពឲ្យបានទាន់ពេលពេលវេលា ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីអ្វីដែលសំខាន់បំផុត ដើម្បីថែរក្សាសុខភាព គឺសមត្ថកិច្ច ក្រសួង ស្ថាបពាក់ព័ន្ធមានក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អគ្គនាយគយ រដ្ឋករ និងអាជ្ញាធរពាក់ព័ន្ធត្រូវ ពិនិត្យឲ្យបានតឹងរឹងនូវការនាំបន្លែ សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗឲ្យបានម៉ត់ចត់លើកិច្ចការងារនេះ» ។
សម្តេចបវរធិបតី បានបន្ថែមថា ការត្រួតពិនិត្យលើគុណភាពបន្លែ សាច់ដែលនាំចូលនេះ ដើម្បីធ្វើការកាត់បន្ថយនៃហានិភ័យនៃជំងឺមហារីក និងខ្វះអាហាររូបបត្ថម្ភ និងស្នើឲ្យក្រសួងសុខាភិបាល មន្ទីសុខាភិបាលជួយផ្សព្វផ្សាយដោយធ្វើការសហការជាមួយក្រសួងអប់រំ ធ្វើការផ្សព្វផ្សាយតាមសាលារៀន ដើម្បីសិស្សានុសិស្សយល់ពីវិធីបង្ការ ក្នុងការជៀសវាងបរិភោគ ឬធ្វើសកម្មភាពណាមួយដែលបង្កើនឲ្យមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីក ។

ដើម្បីកាត់បន្ថយការកើតជំងឺមហារីកនេះ ត្រូវបានសម្តេចមហាបវរធិបតី បានបញ្ជាក់ថា ៖«អ្វីដែលសំខាន់ គឺការអប់រំ ការផ្សព្វផ្សាយ ខ្ញុំមិនជឿថា មានអ្នកណាម្នាក់ ចង់កើតជំងឺមហារីកនោះទេ ។ ប៉ុន្តែពេលខ្លះព័ត៌មានមិនគ្រប់ អីញ្ចឹងការគ្រប់គ្រងនេះ គឺត្រូវបន្ថែម ហើយត្រូវខិតខំបង្កើន ការចាក់ថ្នាំបង្ការ មានវ៉ាក់សាំងបង្ការជាដើម» ។
ក្នុងឱកាសនោះដែរ សម្តេចមហាបវរធិបតីបានប្រកាសគាំទ្រចំពោះក្រសួងសុខាភិបាលក្នុងការចាក់ថ្នាំបង្ការជំងឺផ្សេងៗដល់ស្ត្រី និងកុមារ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំផ្សេងៗឲ្យបានពួកគាត់បានយល់ដឹងផងដែរ ៕
ចែករំលែកព័តមាននេះ