ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេ.ង​​៤​នាក់​រៃ​លុយគ្នា​បាន​៥​ពាន់​រៀល ​ហៅកង់​បី​ជិះ​ទៅ​ងូតទឹក​ស្រះ ល.ង់​ស្លា.ប់​ម្នាក់

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្មេង​ប្រុស​ចំនួន​៤​នាក់​បាន​រៃ​ប្រាក់​គ្នា​បាន​ចំនួន​៥​ពាន់​រៀល បន្ទាប់​មក​នាំ​គ្នា​ហៅ​ម៉ូតូ​កង់​បី​១​គ្រឿង​ជិះ​ទៅ​ងូតទឹក​ស្រះ​មួយ​កន្លែង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ​ពី​ភូមិឋាន​របស់​​ពួកគេ​ ហើយ​ខណៈ​ពេល​ហែល​ទឹក​លេង​សប្បាយ​ជាមួយ​គ្នា ស្រាប់តែ​​ក្មេងម្នាក់​ក្នុង​ចំណោម​គ្នា​៤​នាក់​នោះ​ផុតដៃផុតជើង​រួច​ក៏​បាន​លង់​ស្លាប់​តែ​ម្ដង ។ ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ​ ៖ ​ក្មេង​ប្រុស​ចំនួន​៤​នាក់​បាន​រៃ​ប្រាក់​គ្នា​បាន​ចំនួន​៥​ពាន់​រៀល បន្ទាប់​មក​នាំ​គ្នា​ហៅ​ម៉ូតូ​កង់​បី​១​គ្រឿង​ជិះ​ទៅ​ងូតទឹក​ស្រះ​មួយ​កន្លែង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ​ពី​ភូមិឋាន​របស់​​ពួកគេ​ ហើយ​ខណៈ​ពេល​ហែល​ទឹក​លេង​សប្បាយ​ជាមួយ​គ្នា ស្រាប់តែ​​ក្មេងម្នាក់​ក្នុង​ចំណោម​គ្នា​៤​នាក់​នោះ​ផុតដៃផុតជើង​រួច​ក៏​បាន​លង់​ស្លាប់​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៥ ស្រះ​ទឹក​ខាងលើ​មាន​ជ​ម្រៅ​ប្រមាណ​ជាង​៤​ម៉ែត្រ​ ស្ថិត​នៅ​ជិត​វត្ត​ជន្លង់ម្លូ ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ក្មេង​ប្រុស​ដែល​លង់ទឹក​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នោះ​ឈ្មោះ បុត្រ អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្មេង​ៗ​ដែល​ទៅ​ជាមួយ​គ្នា​នោះ​បាន​និយាយ​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ​ពួក​គេ​​បាន​រៃ​ប្រាក់​គ្នា​បាន​ចំនួន​៥​ពាន់​រៀល បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​ហៅ​ម៉ូតូ​កង់​បី​១​គ្រឿង​ជិះ​ចេញពី​បុរី​សន្តិភាព​២ ទៅ​កាន់​ស្រះ​ទឹក​ខាងលើ ។ ពេល​ទៅ​ដល់​ ក៏​បាន​នាំ​គ្នា​ចុះ​ទៅ​ងូត​និង​ហែល​ទឹក​លេង​នៅ​ក្នុង​ស្រះ​នោះ លុះ​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​ក្មេង​រងគ្រោះ​​ឈ្មោះ​បុត្រ បានហែល​ផុតដៃផុតជើង រួច​ក៏​លង់​លិច​បាត់​ទៅ​ក្នុង​ទឹកតែ​ម្ដង ។ ពេល​មានរឿង​បែប​នេះ​កើតឡើង​ ពួក​​គេ​​មិន​អាច​ជួយ​បាន​ទេ ក៏​បាន​នាំ​គ្នា​រត់ឡើង​គោក​រួច​ស្រែក​ឆោឡោ ហៅ​ឲ្យ​អ្នក​ភូមិ​ជួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

អ្នក​ភូមិ​បាន​និយាយ​ថា នៅ​ពេល​បានឃើញ​ក្មេង​ៗ​ទាំងនោះ​រត់​ត្រហេបត្រហប និង​ស្រែក​ឲ្យ​ជួយ​យ៉ាង​ស្លន់ស្លោរ ពួក​គាត់​បាន​នាំ​គ្នារ​ត់ទៅ​កាន់​ស្រះ​ទឹក​នោះ ហើយ​បាន​នាំ​គ្នា​ចុះ​ជួយ​រាវរក ក្រោយមក​បាន​ប្រទះ​ឃើញក្មេងរងគ្រោះ​ រួច​បាន​ស្រង់​ឡើងគោក ក្នុង​បំណង​នាំ​ទៅ​សង្គ្រោះ​ដែរ​ ប៉ុន្តែ​ក្មេង​ប្រុស​រងគ្រោះ​ស្លាប់​បាត់​ទៅ​ហើយ មិន​អាច​សង្គ្រោះ​បាន​ឡើយ ទើប​រាយការណ៍​ជូន​អាជ្ញាធរ​និង​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​បានដឹង​និង​ទៅ​មើល ។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ដ៏​អកុសល​នោះ​ឪពុក​ម្ដាយ បងប្អូន​សាច់ញាតិ​របស់​ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ខណៈនោះ​ដោយ​មិន​អស់ចិត្ត​ថា​ស្លាប់ ឪពុក​ម្ដាយ បងប្អូន​សាច់ញាតិ ក៏​បាន​នាំ​គ្នា​លើក​ក្មេង​ប្រុស​នោះ​លី​រលាក់​ទឹក​ចេញ​ជា​ការ​សង្គ្រោះ​បឋម ។ ប៉ុន្តែ​ទោះជា​ខំប្រឹង​យ៉ាងណា​ក៏​ក្មេង​ប្រុស​រូប​នោះ​មិនដឹង​ខ្លួន​ឡើយ បន្ទាប់​មក​ក៏​បាន​នាំ​ទៅ​កាន់​គ្លីនិក​ឯកជន​មួយ​នៅ​ជិត​នោះ​ដើម្បី​សង្គ្រោះ​អាយុជីវិតដែរ​ ប៉ុន្តែ​ពេល​ទៅ​ដល់ ​គ្រូពេទ្យ​ប្រាប់​ថា ក្មេងរងគ្រោះ​ស្លា.ប់បាត់​ហើយ ពួក​គាត់​ក៏​នៅ​តែ​មិន​អស់ចិត្ត​ថា​ស្លាប់​ទៀត រួច​ក៏​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កុមារ​ជាតិ​ទៀត ហើយ​នៅ​មិន​ទាន់​ដឹង​ថា​គ្រូពេទ្យ​ប្រាប់​ថា​បែប​ណា​ទៀត​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ