ខេត្តស្វាយរៀង ៖ នោះធំក្លិនមិនស្រួលហើយ! បែកពាងប្រហុកហើយ ក្នុងរឿងដាក់ដេញថ្លៃគម្រោងកែលម្អផ្លូវដី ក្រាលបេតុងអាមេ០១ខ្សែប្រវែង៦៣០ម៉ែត្រ ទទឹងផ្លូវ៤,៥ម៉ែត្រដាក់សរសៃដែក១០លីចងគម្លាត០,២០ ម កម្រាស់០,១៥ម តម្លៃប៉ាន់ស្មាន៣០៤,០០០,០០០រៀល មានក្រុមហ៊ុនជាច្រើនមកចូលរួមដាក់សំណើរដេញថ្លៃ ។ ជាក់ស្តែងគឺមានតែ០៣ក្រុមហ៊ុនប៉ុណ្ណោះបានចូលដេញថ្លៃ ឯប៉ុន្មានទៀតដែលដាក់ឈ្មោះបានត្រូវថ្នាំសណ្តំហើយ ។ លទ្ធផលបានទៅលើក្រុមហ៊ុនពេជ្រធីតា ,គឺដាក់តម្លៃ ២៨៣,៥០០,០០០រៀល ។ តម្លៃទាបគេថា អាចទទួលយកបាន ប៉ុន្តែមហាជនលើកឡើងថា ការដេញថ្លៃខុសប្រក្រតី គឺជាការត្រូវរ៉ូវ និងចែកទឹកតែគ្នា គឺចុះតម្លៃតែ២០,៥០០,០០០រៀលប៉ុណ្ណោះ។
បើប្រៀបធៀបទៅការដេញថ្លៃគម្រោងបែបប្រកួតប្រជែងត្រឹមត្រូវ ដែលមហាជនលើកឡើងថា បែកគម្រោងនោះគឺចុះរហូត៥០ភាគរយឬក្រោម៥០ភាគរយឯណោះ។ការបែកធ្លាយនេះកើតឡើងនៅព្រឹកថ្ងៃទី០២ឧសភា២០២៥ នៅភូមិទួលអំពឹលឃុំស្វាយរំពារស្រុកស្វាយទាប។
បើតាមបុរសម្នាក់ដែលជាអ្នកទៅចូលរួមការដាក់ដេញថ្លៃគម្រោងកែលម្អផ្លូវ នៅសាលាឃុំស្វាយរំពារនោះបានប្រាប់អ្នកសារព័ត៌មានយើងថា កាលពីព្រឹកថ្ងៃទី៣០ឧសភា២០២៥ មានការដាក់ឲ្យដេញថ្លៃគម្រោងកែលម្អ ផ្លូវដី ក្រាលបេតុងអាម៉េ០១ខ្សែ ប្រវែង៦៣០ម៉ែត្រ ទទឹង៤,៥ម៉ែត្រដែកសរសៃ១០លី ចងបន្លោះគម្លាត០,២០ម កម្រាស់បេតុង០,១៥ម តម្លៃប៉ាន់ស្មាន៣០៤,០០០,០០០រៀល។
ខណៈនោះមានក្រុមហ៊ុនមកចូលរួមដាក់សំណើរដេញថ្លៃចំនួន២៣ក្រុមហ៊ុន ជាក់ស្តែង គឺមានតែ០៣ក្រុមហ៊ុនប៉ុណ្ណោះដែលបានចូលដេញថ្លៃ ដោយមានក្រុមហ៊ុនមួយដែលចង់បានគម្រោង ចេញមុខមកចរចា ជាមួយតំណាងក្រុមហ៊ុនចំនួន២០ក្រុមហ៊ុនមិនឲ្យចូលដាក់សំណើរដេញថ្លៃទេ ជាថ្នូរសម្រួលចែកទឹកតែគ្នា និយាយឲ្យស្រួលស្តាប់គឺចែកភាគលាភ ចែកលុយតាមការព្រមព្រៀងគ្នា មិនចូលដាក់សំណើរដេញថ្លៃ។
ប្រភពបញ្ជាក់ថា ការសាងសង់ផ្លូវក្រាលបេតុងអាម៉េ១ខ្សែប្រវែង៦៣០ម៉ែត្រទទឹង៤,៥ម៉ែត្រតម្លៃប៉ាន់ស្មាន៣០៤,០០០,០០០រៀល ។ ហើយក្រុមហ៊ុនមកចូលរួមដាក់សំណើរដេញថ្លៃមានជាច្រើនក្រុមហ៊ុន ហើយការចូលដេញថ្លៃមានតែ០៣ក្រុមហ៊ុន បានដាក់សំណើរដេញថ្លៃ ។ ជាលទ្ធផល បានទៅលើក្រុមហ៊ុនពេជ្រ ធីតា ក្នុងតម្លៃ២៨៣,៥០០,០០០រៀល ដែលជាតម្លៃទាបអាចទទួលយកបាន ក៏ប៉ុន្តែមហាជនលើកឡើងថា ការដេញថ្លៃនេះគឺខុសប្រកតី គឺចុះតម្លៃតិចតួចត្រឹមតែ២០,៥០០,០០០រៀលប៉ុណ្ណោះ។
ប្រភពបន្តថា ការបែកធ្លាយនេះគឺដោយសារ ក្រុមហ៊ុនពេជ្រធីតា និយាយកុហក មិនព្រមចែកទឹកតែ(ចែកភាគលាភ)តាមការព្រមព្រៀងគ្នាកាលពីពេលចរចា ជាថ្នូរមិនឲ្យ២០ក្រុមហ៊ុនចូលដាក់សំណើរដេញថ្លៃ ពេលបានគម្រោងហើយបែជាបំភ្លេចការសន្យាគឺក្បត់កិច្ចសន្យាទឹកតែ ។
ទាក់ទិនករណីនេះដែរលោកស្រីពេជ្រធីតា ប្រធានក្រុមហ៊ុនពេជ្រធីតា បានប្រាប់កោះសន្តិភាពថា លោកស្រីសូមបដិសេធន៍ ដែលមានបុគ្គល ក្រុមហ៊ុនផ្សេង ចោទប្រកាន់ថា ក្រុមហ៊ុនលោកស្រី ដើរចរចាមិនឲ្យក្រុមហ៊ុនផ្សេងចូលដាក់សំណើរដេញថ្លៃជាថ្នូរឲ្យភាគលាភឬចែកទឹកតែអ្វីនោះទេ ការដេញថ្លៃនេះ គឺត្រឹមត្រូវតាមនីតិវិធី គ្មានការចរចាអ្វីទេហើយនេះជាសំណាងរបស់លោកស្រីដែលដេញថ្លៃបានតម្លៃខ្ពស់។
មហាជនបានលើកឡើងទៀតថា បើការដេញថ្លៃខុសប្រក្រតី បែបចរចាគ្នានេះធ្វើឲ្យបាត់បង់ថវិកាជាតិយ៉ាងខ្លាំង មហាជនសូមឲ្យលោអភិបាលខេត្តមេត្តាចុះពិនិត្យស្រាវជ្រាវករណីនេះ។
ទាក់ទិនករណីនេះដែរ លោកមេឃុំស្វាយរំពារបានចេញបំភ្លឺ ថា ការចុះផ្សាយព័ត៌មានតាមហ្វេស្សប៊ុកនិងព័ត៌មានសង្គមនោះមិនពិតទេ លោកសូមបដិសេធន៍។សូមមើលលិខិតរបស់រដ្ឋបាលឃុំស្វាយរំពារបំភ្លឺទាំងស្រុង ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕






ចែករំលែកព័តមាននេះ